សៀមរាប៖ មនុស្សម្នាក់បានស្លាប់ និងផ្ទះមួយខ្នងត្រូវអគ្គីភ័យឆាបឆេះអស់ទាំងស្រង់ នៅក្នុងគ្រោះរន្ទះបាញ់២ករណីផ្សេងគ្នានៅក្នុងក្រុងសៀមរាបកាលពីល្ងាចថ្ងៃទី០៣ ឧសភានេះ។
លោកឧត្តមសេនីយ៍ត្រីទិត្យ ណារ៉ុង ស្នងការនគរបាលក្រុងសៀមរាបបានឲ្យដឹងថា ករណីទី១ គឺបុរសម្នាក់
ឈ្មោះស៊ុំ សាំ ភេទប្រុស មានអាយុ ៥០ ឆាំ្នរស់នៅភូមិ បឹងសង្កាត់ជ្រាវ ក្រុង -ខេត្តសៀមរាប ត្រូវរន្ទះបាញ់ស្លាប់ ខណៈដែលជនរងគ្រោះកំពុងឈរមើលត្រាក់ទ័រភ្ជួរស្រែនៅកណ្តាលវាលស្រែ ក្នុងពេលដែលមេឃរកភ្លៀង។ លោកទិត្យ ណារ៉ុង បន្តថា នៅល្ងាចដដែលនោះដែរ ផ្ទះមួយខ្នង ដែលស្ថិតក្នុងបរិវេណទីលានវាយកូនហ្គោល អង្គរ ហ្គោល រីសតនៅផ្លូវក្រវ៉ាត់ក្រុងសៀមរាប ស្ថិតក្នុងភូមិរកាធំ សង្កាត់ក្រុងសៀមរាប។ លោកឲ្យដឹងថា ការឆាបឆេះនេះបណ្តាលមកពីមានរន្ទះបាញ់ បង្កឲ្យឆ្លងចរន្តអគ្គិសនីឆាបឆេះផ្ទះនេះអស់ទាំងស្រុង។
ផ្ទះកើតហេតុមានទំហំ ៩x១០ ម៉ែត្រជារបស់ឈ្មោះហូ ឡិច ជនជាតិម៉ាលេស៊ី និងជាថៅកែកន្លែងវាយកូនហ្គោលខាងលើ៕





































