បន្ទាយមានជ័យ: ជំនន់ទឹកភ្លៀងនៅឃុំខ្លះនៃស្រុកថ្មពួកមកទល់ថ្ងៃទី៣ខែឧសភានេះ នៅតំបន់ជើងភ្នំដងរែកនិងខ្ពង់រាបបណ្តោយព្រំដែនកម្ពុជា ថៃ់ដែលជាតំបន់ខាងលើដីខ្ពស់បានស្រកចុះបណ្តើរៗហើយ ។ ប៉ុន្តែវាបានហូរធ្លាក់ស្រុងចុះ់មកបង្កលិចកន្លែងមួយចំនួន តាមដងស្ទឺងថ្មពួកនិងស្ទឹងគោរមៀត។
លោក ឌៀប ឈួន អភិបាលស្រុកថ្មពួកប្រាប់ថ្ងៃទី៣ខែឧសភាថា : ជំនន់ទឹកភ្លៀងដែលបង្កពីកាលពីថ្ងៃទី២៩-៣០ខែមេសាឆ្នាំ២០១៨មកនោះ បានស្រកចុះ់់នៅផ្នែកខាងលើ តែវាស្រុងចុះមកលិចនៅផ្នែកខាងក្រោមក្នុងភូមិសាស្ត្រឃុំគោករមៀត ឃុំគំរូនិងឃុំថ្មពួកនាថ្ងៃទី២-៣ខែឧសភានេះ ។
លោកបន្តថា : ជំនន់ទឹកភ្លៀងនោះ ច្រានចាល់ខ្លាំងនៅប៉ែកខាងជើងជាប់ទីរួមស្រុក ហើយត្រូវបានដោះស្រាយបន្ទាន់ដោយគ្រឿងចក្ររបស់លោកប្រាក់ សារ៉ាក់ អនុប្រធានមន្ទិរសាធារណការនិងដឹកជញ្ជូនខេត្តនិងជាក្រុមការងារគណបក្សបក្សខេត្តចំជួយស្រុកថ្មពួកបានជួយកាយបិទទំនប់ទឹកកុំអោយចូលលិចលង់ទីធ្លាផ្ទះសម្បែងនិងច្បារដំណាំ។
កន្លងមកមកនេះ ទឺកជំន់ក៏បានធ្វើអោយប៉ះពាលដំណាំដំឡូងមី ដំណាំរួមផ្សំរបស់ពលរដ្ឋមួយចំនួន។ ឯដំណាស្រូវវិញមិនប៉ះពាល់ទេព្រោះកសិករមិនទាន់ធ្វើ។ប៉ុន្តែវារំខាន ធ្វើអោយការភ្ជូួរាស់មិនកើត ត្បិតទឹកច្រើនពេកលិចវាលស្រែមួយចំនួន។និងក៏ធ្វើអោយបាក់ទំនប់ស្តេចនៅភូមិស្តៅ ភូមិតាឡី ឃុំគោករមៀតស្រុកថ្មពួកដែរ ហើយរងផលប៉ះពាល់ដល់ដំណាំបន្លែបង្ការនិងការចេញចូលភូមិដែរ។
ចំណែកលោកប្រាក់ សារ៉ាក់ អនុប្រធានមន្ទិរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យប្រាប់ថា: នៅក្រោយទឹកស្រកអស់ ក្រុមការងារនឹងដាក់គ្រឿងចក្រកាយទប់បិទដោយពង្រឹងទំនប់ស្តេចនោះឡើងវិញដើម្បីស្តុកទឹកទុកជូនពលរដ្ឋនៅឃុំគោករមៀតប្រើប្រាស់និងស្រោចស្រពដំណាំកសិកម្ម៕ដោយ៖ឃិន គន្ធា




































