កម្លាំងប៉ូលីសស្រុកបាទីឃាត់ខ្លួនមុខសញ្ញាចោរកាច់កម៉ូតូបាន៣នាក់

0

តាកែវ៖ ជនសង្ស័យក្នុងករណីប្រព្រឹត្តអំពេីចោរកម្ម ០៣ នាក់ត្រូវប៉ូលីសស្រុកបាទីសហការណ៍គ្នាចុះបង្ក្រាបបានទាន់ពេលវេលាក្រោយទទួលពាក្យបណ្តឹងនិងក្រោយកេីតហេតុមិនបានប៉ុន្មាននាទី
ករណីក្រុមចោរកាច់សោ ក ម៉ូតូនិងត្រូវប៉ូលីសចាប់ខ្លួននេះបានកេីតឡេីងនៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង០៩និង០០នាទី នៅចំណុ​ច​​​​​​​​​​​ភូមិតាស៊ូ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវខណៈម្ចាស់ម៉ូតូចតនៅមុខផ្ទះគ្រូខ្មែរម្នាក់។ ករណីនេះប៉ូលីសបានឲ្យដឹងថា ជនសង្ស័យចំនួន០៣នាក់ត្រូវបានឃាត់ខ្លួនជាមួយវត្ថុតាងដែលមានឈ្មោះ÷ ទី១ឈ្មោះ នឹម សុចាន់ ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិផ្សារគុម្ពឬស្សី ឃុំតាំងដូង ស្រុកបាទី។ទី២ឈ្មោះ ស្រ៊ី ណែម ហៅខេវ ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិរាំង ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ទី៣ឈ្មោះ ឈួន ភ័ក្រ ហៅឆាង ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិត្រាំគល់ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ​​។ ប៉ូលីសបានបន្តថា ជនសង្ស័យខាងលេីបានធ្វើសកម្មភាពលួចកាច់សោ កម៉ូតូម៉ាកហុងដាសេ ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៥ ពាក់ផ្លាកលេខភ្នំពេញ 1CU-3441ជារបស់ឈ្មោះ សុក សឿន ភេទប្រុស អាយុ ៥៦ឆ្នាំ រស់នៅភូមិកណ្តឹងធំ ឃុំកណ្តឹង ស្រុកបាទី ខណៈជនរងគ្រោះជិះមកព្យាបាលជំងឺនៅផ្ទះគ្រូទាយ ស្ថិតក្នុងភូមិ-ឃុំ កើតហេតុ។ ក្រោយកេីតហេតុម្ចាស់ម៉ូតូបានមកប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ភ្លាមៗនិងក្រោយទទួលបានពាក្យបណ្តឹងពីម្ចាស់ម៉ូតូកម្លាំងជំនាញស្រុក សហការ​​​​​​​ជាមួយក​ម្លាំង​ប៉ុស្តិ៍​ន​​​​គរ​​បាលរដ្ឋបាលបាន​ចុះអន្តរាគមន៍ ល្បាតពួកស្ទាក់គ្រប់ច្រកល្ហក រហូតឃាត់ខ្លូន​ជនសង្ស័យ​បានទាំង ០៣​នាក់​ខាងលើរួមនិងវត្ថុតាង។

បច្ចុប្បន្នជនសង្ស័យដែលបង្ក្រាបបានត្រូវសមត្ថកិច្ចស្រុកបាទីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវចាត់ការតាមនីតិវិធីចំណែកម៉ូតូជនរងគ្រោះត្រូវបានបំពេញបែបបទនិងប្រគល់ឲ្យម្ចាស់ដេីមវិញហេីយ។