សៀមរាប : ជនសង្ស័យភេទប្រុសទាំង៥នាក់នេះ បច្ចុប្បន្នរស់នៅក្នុងក្រុងសៀមរាបត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាបធ្វើការចាប់ឃាត់ខ្លួនបានជាបន្តបន្ទាប់រួចយកមកកាន់មន្ទីរជំនាញ ដើម្បីធ្វើការសួរនាំជាប់ពាក់ព័ន្ធក្នុងករណីប្រើប្រាស់ រក្សាទុកដឹកជញ្ជូនឫជួញដូរដោយ
ខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង ០៦ល្ងាច ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៤ កន្លងទៅ នៅចំណុចភូមិភ្នំក្រោម សង្កាត់ចុងឃ្នៀស និងភូមិខ្នារថ្មី សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ។
ក្នុងកិច្ចចុះប្រតិបត្តិការណ៍ធ្វើការ បង្ក្រាបនេះដែល លោកវរសេនីយ៌ឯក ស្រី យូរ៉ា មេបញ្ជាការរងនៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប និងជាប្រធានមន្ទីរស្រាវជ្រាវនិងយុត្តិធម៌បានឲ្យដឹងថា ដោយអនុវត្តតាមការយកចិត្តទុកដាក់ខ្ពស់ជាប្រចាំពីសំណាក់ ឯ.ឩ ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាបនិងជាប្រធានគណះបញ្ជាការឯកភាពខេត្ត និង ឯ.ឩ ឧត្តមសេនីយ៌ត្រី ម៉ន សាម៉ុន មេបញ្ជាការ
កងរាជអាវុធហត្ថខេត្តសៀមរាប ក្នុងកិច្ចចុះប្រតិបត្តិការណ៍បង្ក្រាបមុខសញ្ញាក្នុងករណីប្រើប្រាស់រក្សាទុកដឹកជញ្ជូនឫជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នេះបន្ទាប់ពីសមត្ថកិច្ចជំនាញបានធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យ និងបានប្រមូលនូវវត្ថុតាងទាំងអស់នេះក៏ដូចជាបានធ្វើការសួរនាំជាប់ពាក់ព័ន្ធក្នុងករណីខាងលើរួចមក ជនសង្ស័យបានឆ្លើយសារភាពថាពួកគេពិតជាបានប្រព្រឹត្តនូវករណីទាំងអស់ខាងលើពិតប្រាកដមែន ។
លោកវរសេនីយ៌ឯក ស្រី យូរ៉ា បានបញ្ជាក់ថាក្នុងកិច្ច ចុះប្រតិបត្តិការណ៍នេះ សមត្ថកិច្ចយើងបានធ្វើការដកហូតវត្ថុតាងពីជនសង្ស័យបានទូរស័ព្ទដៃចំនួន ០៦ គ្រឿង ម៉ូតូ ៣ គ្រឿង ម៉ាទឹកកក០៨កញ្ចប់ធំ ១១កព្ចាប់តូច ស្មើនិង ៣៣,៣៣ក្រាម WY ២គ្រប់ ជញ្ផីងថ្លឹងចំនួន២គ្រឿង សម្ភារៈវេចខ្ចប់ និងឧបករណ៍ច្នៃជក់គ្រឿងញៀនខុសច្បាប់មួយចំនួនផងដែរ ។ បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប កសាងសុំណុំរឿងនិងបញ្ជូនទៅកាន់សាលាដំបូងខេត្តសៀមរាបហើយកាលពីថ្ងៃទី២១ មិថុនា នេះ ដើម្បីចំណាត់ការទៅតាមនីតិវិធីជាបន្ត ៕ អត្ថបទ និង រូបភាព លោក ខេង ខេមរា