ស្នងការនគរបាលខេត្តតាកែវនាំយកថវិការចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសពមន្ត្រីមរណៈភាព

0

ខេត្តតាកែវ៖ ដោយអនុវត្តតាមការណែនាំ និងបញ្ជាផ្ទាល់ពី សំណាក់ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ។
នៅព្រឹកថ្ងៃសៅរ៍ ៦រោច ខែពិសាខ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៨ លោក ឧត្តមសេនីយ៍ត្រី ពៅ លន់ ស្នងការរងទទួលផែនគ្រប់គ្រងធនធានមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត បានដឹកនាំក្រុមការងារ នៃស្នងការដ្ឋាននគរបាលខេត្ត និងលោកអធិការ អធិការរង ស្រុកកោះអណ្តែត បាននាំយកថវិកាសមាគមមិត្តនគរបាលជាតិចំនួន ៦លានរៀល ប្រគល់ជូនដល់ លោកស្រី នួន យេន ត្រូវជាភរិយានៃសព លោកអនុសេនីយ៍ទោ ពៀង កន មន្រ្តីនគរបាលចូលនិវត្តន៍ អតីតអធិការរង នៃអធិការដ្ឋាននគរបាលស្រុកកោះអណ្តែត ខេត្តតាកែវ  ដែលបានទទួលមរណៈភាពដោយជម្ងឺមហារីក កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅភូមិពោធិ ឃុំពេជសារ ស្រុកកោះអណ្តែត ខេត្តតាកែវ ។
ថ្លែងក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី ពៅ លន់ ស្នងការរង បានសំណេះសំណាលជាមួយក្រុមគ្រួសារសព ហើយបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខ ពីសំណាក់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសមាគមមិត្តនគរបាលជាតិកម្ពុជា និងឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានគណៈកម្មាធិការកណ្តាល សមាគមមិត្តនគរបាលជាតិកម្ពុជា និងឯកឧត្តម ស្នងការនគរបាលខេត្តតាកែវ ជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តផងដែរ៕