អភិបាលខេត្តព្រះសីហនុ​ ចុះបំពាក់កង្ហារបឺតកំដៅចំនួន៤០០គ្រឿងនៅក្នុផ្សារលើ

0

ព្រះសីហនុ: អភិបាលខេត្តព្រះសីហនុសួរសុខទុក្ខនិងស្វែងយល់អំពីស្ថានភាពពិតរបស់ អាជីវករនៅផ្សារលើខេត្តព្រះសីហនុនិងនៅផ្សាលើ។
ថ្លែងក្នុងឱកាសចុះសួរសុខទុក្ខអាជីវករនៅផ្សារលើក្រុងព្រះសីហនុនៅរសៀលថ្ងៃសៅរិ៍៦រោច ខែពិសាខ ឆ្នាំច ពស ២៥៦២ ត្រូវនឹងថ្ងៃទី៥ខែឧសភាឆ្នាំ២០១៨ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ បានណែនាំអោយប្រធានផ្សារលើបំពាក់កង្ហារបឺតកំដៅអោយបានគ្រប់អគារផ្សារទាំងអស់ដើម្បីជួយកាត់បន្ថយកំដៅស្អុះស្អាប់ក្នុងផ្សារ។
ជាមួយនោះ ឯកឧត្ត អភិបាល បានស្នើអោយប្រធានផ្សាររៀបចំសំរួលតូបអោយអាជីវករដែលកំពុងលក់ខាងក្រៅផ្សារលើចំណីផ្លូវ អោយពួកគាត់បានចូលមកលក់នៅខាងក្នុងផ្សារវិញដើម្បីជៀសវាងខូចសណ្តាប់ធ្នាប់។ក្នុងនោះដែរ ឯកឧត្តម យន្ត មីន គ្រោងធ្វើផ្លូវបេតុងភ្ជាប់ផ្លូវឆ្លងកាត់ផ្សារទាំងពីរគឺផ្សារលើនិងមជ្ឈមណ្ឌលពាណិជ្ជកម្មដែលគេនិយមហៅថា ផ្សារចិនផងដែរដើម្បីសម្រួលដល់ការធ្វើដំណើរឆ្លងកាត់របស់ពលរដ្ឋពេលមកទិញទំនិញផ្សេងៗនៅផ្សារទាំងពីនេះ។
(ចាក់បទសម្ភាស ឯ,ឧ យន្ត មីន អភិបាលខេត្តព្រះសីហនុ)

ជុំវិញករណីការណែនាំ របស់ ឯកឧត្តម អភិបាលខេត្តព្រះសីហនុ នេះដែរ លោក រស់ សុគីម ប្រធានផ្សារលើ បានអោយដឹងថា បច្ចុប្បន្ននេះបានបំពាក់
កង្ហារបឺតកំដៅនៅផ្សារលើនេះបានចំនួន៤៥ គ្រឿងហើយ។ពេលនេះក្រុមការងារកំពុងបំពាក់បន្តទៀតសរុបចំនួន៤០០កង្ហារ។តាមគម្រោងត្រូវបំពាក់គ្រប់អគារទាំង៥នៃផ្សារតែម្តង ដោយត្រូវចំណាយទឹកប្រាក់ប្រហែល៤០០០០$។

ជាការឆ្លើយតប ក្រុមអាជីវករផ្សារលើជាច្រើនសំដែងក្តីសប្បាយរីករាយពេលឃើញថ្នាក់ដឹកនាំគិតគូរដល់ពួកគាត់និងចុះមកសួរសុខទុក្ខពួកគាត់ដល់កន្លែងលក់ដូរបែបនេះ។
ពួកគាត់បានថ្លែងអំណរគុណយ៉ាងក្រៃលែងចំពោះឯកឧត្តម អភិបាលខេត្តព្រះសីហនុ ដែលបានជួយដាក់កង្ហារបឺតកំដៅជូនពួកគាត់។ក្រុមអាជីវករបន្តថា កង្ហារបឺតកំដៅនេះបានជួយសម្រួលបានច្រើនដល់ពួកគាត់ជាអ្នកលក់ដូរ ទី១ជួយកាត់បន្ថយកំដៅក្នុងផ្សារ ទី២ជួយកាត់បន្ថយក្លិនមិនល្អ និងទី៣ជួយអោយផ្សារមានពន្លឺមិនងងិត៕
ដោយ ខៀវ សាវ៉ុន