ព្រះសីហនុ: ឯកឧត្តម យន្ត មីន បានរំលឹកអោយពន្លឿនការងារស្នាបនាផ្លូវនិងលូរតាមបណ្តោយផ្លូវនេះអោយបានលឿន ស្របតាមបទដ្ឋានបច្ចេកទេស និងធានាបាននូវ
គុណភាពផងដែរ។ការចុះពិនិត្យនេះបានធ្វើឡើង
បន្ទាប់ពី ឯកឧត្តម ត្រលប់មកពីជួប សំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាង៣០០នាក់ នៅបរិវេណសាលាបឋមសិក្សា – អនុវិទ្យាល័យសាគូរ៉ា ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុង ខេត្តព្រះសីហនុ នាព្រឹកថ្ងៃអាទិត្យ៧រោច ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ ២០១៨នេះ។
គួរបញ្ជាក់ជូនថា តាមរយៈនយោបាយដឹកនាំបែបទន់ភ្លន់និងសកម្មការងារផងនោះអភិបាលខេត្តព្រះសីហនុ ,ឯកឧត្តម យន្ត មីន ត្រូវបានប្រជាពលរដ្ឋ និងមន្ត្រី ស្លូតត្រង់សំដែងការគាំទ្រនិងកោតសរសើរគ្រប់គ្នា បើទោះជាមានក្រុមបុគ្គលខិលខូចតិចតួចមិនសប្បាយចិត្តដោយសារតែការអនុវត្តការងារតាមច្បាប់ហើយធ្វើអោយប៉ះផលប្រយោជន៍របស់ពួកគេក្តី។
តែយ៉ាងណា ឯកឧត្តម យន្ត មីន នៅតែប្រកាន់នូវគោលជំហរថា ដាច់ខាតដោយឈរលើច្បាប់ជាគោលក្នុងការអនុវត្តការងារនិងរំលឹកអោយមន្ត្រីទាំងអស់ក្នុងខេត្តព្រះសីហនុ ត្រូវរួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាទទួលខុសត្រូវនិងរួមគ្នាទទួលផល៕





































