ព្រះវិហារ÷ ជនសង្ស័យ២នាក់ប្តីប្រពន្ធ ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្ត ធ្វេីការឃាត់ខ្លួន នៅវេលាម៉ោង១២.៤០នាទី ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨ នៅចំនុចផ្លូវ
បំបែកជាំក្សាន្ត ស្ថិតក្នុងភូមិត្រពាំងសង្កែខាងលិច ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងកសាងសំុនុំរឿង បញ្ជូនបន្តទៅកងរាជអាវុធហត្ថ ខេត្តព្រះវិហារ ពីបទប្រើប្រាស់ ចែកចាយ និងរក្សាទុក្ខនូវសារធាតុញៀន។
យោងតាមការបញ្ជាក់អោយដឹងពីលោក អនុសេនីយ៍ឯក ជុន បូរ៉ា មេបញ្ជាការរង ទទួលបន្ទុកការងារព្រហ្មទណ្ឌ អោយដឹងថា ដោយមានការចង្អុលបង្ហាញពីឯកឧត្តម ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តផងនោះ កម្លាំងកងអាវុធហត្ថស្រុក ដឹកនាំដោយលោកវរៈសេនីយ៍ត្រី ពេជ្រ សុភី មេបញ្ជាការ កងរាជអាវុធហត្ថស្រុកជាំក្សាន្ត សហការជាមួយកម្លាំង កងពលធំអន្តរាគមន៍លេខ៣ ធ្វេីការបង្រ្កាបករណីរក្សាទុក្ខ ដឹកជញ្ជូន ឬជួញដូរនូវសារធាតុញៀន ក្រោមការសម្របសម្រួលពីលោក ទី សុវណ្ណថាល់ ព្រះរាជអាជ្ញា សាលាដំបូងខេត្តព្រះវិហារ បានឆ្មក់ចុះទៅបង្ក្រាប មុខសញ្ញាចែកចាយ នឹងរក្សាទុកសារធាតុញៀន បានចំនួន២នាក់ ថ្នាំញៀនប្រភេទម្សៅក្រាមសថ្លា (ម៉ាទឹកកក) ចំនួន១កញ្ចប់ ស្មេីនិង០,៩២ក្រាម រួមជាមួយប្រាក់រៀលចំនួន១៩៥០០រៀល នឹងសំភារះសំរាប់វិចខ្ចប់មួយចំនួន។
លោក អនុសេនីយ៍ឯក ជុន បូរ៉ា មេបញ្ជាការរង ទទួលបន្ទុកការងារព្រហ្មទណ្ឌ បានអោយដឹងផងដែរថា ជនសង្ស័យ ដែលកម្លាំងឃាត់ខ្លួនទី១ឈ្មោះនួង វុទ្ធី (ហៅញ៉ាញ់) ភេទប្រុស អាយុ៤៩ មុខរបមិពិតប្រាកដ និងទី២ឈ្មោះ សាត ចាន់ថន ភេទស្រី អាយុ ៤១ មុខរបមិនពិតប្រាកដ អ្នកទាំងពីជាប្តីប្រពន្ធនឹងគ្នា រស់នៅភូមិឃុំកេីតហេតុខាងលេី។
សូមបញ្ជាក់ថា បច្ចប្បន្នជនសង្ស័យ រួមជាមួយ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថស្រុកជាំក្សាន្ត បញ្ជូនបន្តទៅកងរាជអាវុធហត្ថខេត្តព្រះវិហារ ដើម្បីចាត់ការបន្ត ទៅតាមនិត្តិវិធីច្បាប់ នាល្ងាចថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨នេះផងដែរ៕សួនលីណា






































