មេ​ឈ្មួញ​ឈើ​ដ៍​ធំ​ប្រចាំ​ស្រុក​វ៉ារិន​២​នាក់​សង្ស័យ​លោក​សេង​វឿ​ត​នៅ​ពីក្រោយ​ខ្នង​

0

សៀមរាប​៖​មេ​ឈ្មួញ​ឈើ​ដ៍​ធំ​ប្រចាំ​ស្រុក​វ៉ារិន​ចំនួន​២​នាក់​ឈ្មោះ​ចិត្តនឹង​ឈ្មោះ​ឆាយ​ម្ចាស់​ដេប៉ូ​ឈើ​ស្រែ​ណូយ​បាន​នឹង​កំពុងតែ​ធ្វើ​សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ​និង​ដឹកជញ្ជូន​ឈើ​យ៉ាង​អនាធិបតេយ្យ​បំផុត​ដែល​សកម្មភាព​បទល្មើស​ព្រៃឈើ​ដ៍​ក្ដៅគគុក​នេះ​មិន​ចាញ់​ការកាប់បំផ្លាញ​នៅ​

តំបន់​ព្រ​ឡង់​នោះឡើយ​ដែល​គេ​មានការ​សង្ស័យថា​មេព្រៃ​ផ្នែក​ក្រឡាញ់​លោក​សេង វឿ​ត ជា​អ្នក​នៅ​ពីក្រោយ​ខ្នង​។​ ​ទាំងនេះ​ត្រូវបាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ​មួយរូប​និយាយថា​លោក​សេង វឿ​ត​គិតតែ​ពី​ការងារ​ផ្ទាល់ខ្លួន​ភ្លេច​គិត​តួនាទី​ជា​អ្នកការពារ​ព្រៃឈើ​ដែល​ក្រសួង​ប្រគល់ជូន​។​

​តាម​សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹងថា​នៅ​តំបន់​គ្រប់គ្រង​រដ្ឋបាល​ព្រៃឈើ​នៅ​ផ្នែក​ក្រឡាញ់​ដែលមាន​សេង​វឿ​ត​ជា​អ្នក​ទ​ទួ​ក​ខុសត្រូវ​ក្នុងការ​ទប់ស្កាត់​នោះបាន​កំពុងតែ​ទទួលរង​នូវ​ការកាប់បំផ្លាញ​ពី​សំណាក់​ឈ្មួញ​ទុច្ចរិត​យ៉ាង​រង្គាល​ស្ទើ​ក្លាយជា​វាល​រហោស្ថាន​ចំណែក​លោក​សេង​វឿ​ត​មិនមាន​ឆ​ន្ទះ​ក្នុងការ​ទប់ស្កាត់​ណោះ​ឡើយ​។​ផ្ទុយទៅវិញ​មេព្រៃ​រូបនេះ​បាន​ឃុបឃិត​គ្នារ​ជាមួយ​ក្រុម​ឈ្មួញ​ក្នុ​ការស៊ីសំណូក​សូកប៉ាន់​ដោយ​មិន​ខ្វល់​ពីបទ​បញ្ជារ​ថ្នាក់លើ​នោះទេ​។​

​សេចក្ដីរាយការណ៍​បន្ថែ​ម​ថា​សកម្មភាព​កាប់​អារ​បំផ្លាញ​ព្រៃឈើ​និង​ដឹកជញ្ជូន​ឈើ​នេះ​បាន​កើតមាន​ជា​យូ​ណាស់​មកហើយ​នៅ​ព្រំប្រទល់​ស្រុក​អន្លង់វែង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ដោយ​ក្រុម​ឈ្មួញ​បាន​ប្រើប្រាស់​នូវ​ម៉ាស៊ីន​ត្រង់​ស៊ី​ន័​រ​រាប់រយ​គ្រឿងក្នុង​ការ​អារ​ដើមឈើ​ទាំង​ធំ​ទាំង​តូច​លាន់លឺ​ពេញ​ព្រៃ​តែម្ដង​។​ ​មន្ត្រី​ឃ្លាំមើល​បទល្មើស​ព្រៃឈើ​បាន​និយាយថា​ព្រៃឈើ​នៅ​តំបន់​ផ្នែក​ក្រឡាញ់​បច្ចុប្បន្ននេះ​ស្ទើ​ក្លាយជា​វល​រហោស្ថាន​ដោយសា​តែ​រង​ការកាប់បំផ្លាញ​ពី​ក្រុម​ឈ្មួញ​ចំណែកឯ​មន្ត្រី​សមត្ថកិច្ច​ពាក់​ព័​ន្ទ​មិនបាន​ធ្វើការ​បង្ក្រាប​ឲ្យ​បាន​ជោកជ័យ​ស្របតាម​យុទ្ធសាស្ត្រ​កំណែទម្រង់​ស្ដា​ឡើងវិញ​នូវ​វិស័យ​ព្រៃឈើ​របស់​រាជរដ្ឋាភិបាល​នោះឡើយ​។​ពោលគឺ​ក្រុមមន្ត្រី​មាន​ភារកិច្ច​ប​ង្ក្រា​នោះបាន​នាំគ្នារ​ទទួល​សំណូក​ពី​ឈ្មួញ​ដោយ​គ្មាន​ញញើត​ដៃ​។​ ​

មន្ត្រី​អង្គរ​ការឃ្លាំមើល​បទល្មើស​ព្រៃឈើ​បន្តថា​ចលនា​កាប់បំផ្លាញ​ព្រៃឈើ​នៅ​ទឹកដី​ផ្នែក​ក្រឡាញ់​នេះ​បានក៍​ព្រោះតែ​លោក​សេង​វឿ​ត​ជា​អ្នក​នៅ​ពី​ក្រោយខ្នង​ដែរ​ទើប​សកម្មភាព​ចេះតែ​រីក​រាលដាល​ធំ​ឡើងៗ​បណ្ដាល​ឲ្យ​ព្រៃឈ​នៅ​តំបន់​នោះ​ទទួលរង​គ្រោះ​ម​ហន​រាយ​យ៉ាងធ្ងន់ធ្ងរ​បំផុត​។​ ​អង្គរ​ការឃ្លាំមើល​បទ​ល្មើស​ព្រៃឈើ​បន្ថែមថា​ក្រុម​ឈ្មួញ​ឈើ​ទាំងនោះ​ក្រោយពី​បានធ្វើ​សកម្មភាព​កាប់​អារ​រួច​ពួកគេ​បាន​ប្រើប្រាស់​នូវ​រថយន្ត​ប្រភេទ​ដំរីទឹក​ដឹក​ចេញពី​ក្នុងព្រៃ​មក​ដាក់​តាម​ភូមិ​ក្នុងភូមិ​សាស្ត្រ​ឃុំ​ស្រែ​ណូយ​ហើយ​យក​រថយន្ត​កូរ៉េ​ប្រភេទ​ធំៗ​ចំណុះ​៣​តោន​ទៅ​៥​តោន​ធ្វើការ​ដឹកជញ្ជូន​ចេញទៅ​លក់​ឲ្យ​ដេប៉ូ​នៅ​ក្រុង​សៀមរាប​និង​ស្រុក​អង្គរជុំ​ទាំងយប់​ទាំង​ថ្ងៃ​មិន​តែ​ប៉ុន​ណ្ណោះ​ផ្លូវ​ក្រាល​គ្រួស​ក្រហម​ពី​ឃុំ​ស្រែ​ណូយ​ទៅ​ស្រុក​អង្គរជុំ​បានទទួល​រង​នូវ​ការ​ខូច​ខ្ទេចខ្ទី​តែម្ដង​ដោយសា​រថយន្ត​ដឹកឈើ​ជាប្រចាំ​។​លោក​សេង​វឿ​ត​មិនអាច​ស្វែងរក​ការបកស្រាយ​បំភ្លឺ​បានទេ​ដោយ​ទូរស័ព្ទ​នៅក្រៅ​តំបន់​សេវា​។​ ​

ពាក់​ព័​ន្ទ​ទៅ​ការដឹកជញ្ជូន​ឈើ​នៅ​តំបន់​ស្រែ​ណូយ​នេះ​កាលពី​ព្រឹក​ថ្ងៃទី​១៧​ខែមិថុនា​ឆ្នាំ​២០១៤​កន្លងទៅ​ថ្មីៗ​នេះ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប​បាន​បញ្ជា​ឲ្យ​មេព្រៃ​លី​សុ​ផា​ចុះ​រឹបអូស​គោយន្ត​ដឹកឈើ​លេខ​២​ខ្នាត​ធំ​១​គ្រឿង​របស់​ឈ្មួញ​ដ៍​ធំ​ម្នាក់​នៅ​តំបន់​ស្រែ​ណូយ​ឈ្មោះ​ចិត្ត​យកទៅ​រក្សាទុក​នៅ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្រែ​ណូយ​។​ជាមួយគ្នា​ត​នេះដែរ​នៅ​តំបន់​ស្រែ​ណូយ​ក៍មាន​រោង​សិប្បកម្ម​កែឆ្នៃ​ឈើ​ដោយ​ខុសច្បាប់​រាប់សិប​កន្លែង​បាន​កំពុងតែ​ដំណើការ​យ៉ាង​ពេញបន្ទុក​ក្នុងនោះ​ក៍មាន​ដេប៉ូ​លក់​ឈើ​មួយកន្លែង​នៅ​ភូមិ​ព្រៃ​ខ្នរ​ឃុំ​ស្រែ​ណូយ​ដែលមាន​យីហោ​ឈ្មោះ​ដេប៉ូ​ឈើ​ស្រែ​ណូយ​ថៅកែ​ឈ្មោះ​ឆាយ​ហើយ​ដេប៉ូ​មួយ​នេះ​ជាទី​តាំង​នាំ​ឲ្យ​មានការ​កាប់បំផ្លាញ​ព្រៃឈើ​នៅ​ស្រុក​វ៉ារិន​និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ព្រះវិហារ​ផងដែរ​។​DSC_2070