ឯកឧត្ដមសរថាវីអភិបាលខេត្តឧត្តរមានជ័យ និងក្រុមការងារមន្ទីពាក់ពន្ធ័ ចុះពិនិត្យ ទីតាំងដីសម្បទានសង្គមកិច្ច អតីតយុទ្ធជន

0

ខេត្តឧត្តរមានជ័យ៖ ក្រោមការយកចិត្តទុកដាក់ របស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន ទៅលើគ្រួរសារអតីតយុទ្ធ ជន នៅ ថ្ងៃទី០៧ខែ ឧសភា ឆ្នាំ ២០១៨ ឯកឧត្ដម សរ ថាវី អភិបាលនៃគណះអភិបាលខេត្តឧត្តរមានជ័យ បានដឹកនាំ ក្រុមការងារ និងមន្ទីពាក់ពន្ធ័ អញ្ជើញ ចុះពិនិត្យទីតាំងដីសម្បទានសង្គមកិច្ច សំរាប់អតីតយុទ្ធជន ដើម្បីសង់លំនៅដ្ឋាន ចែកជូនដល់គ្រួរសា តីតះ យុទ្ធជនជាបន្ដរបន្ទាប់ ។
ដែលមានទីតាំងស្ថិតនៅក្នុង ភូមិ បាត់ផ្កូវ ឃុំពង្រ ស្រុកចុងកាល់ខេត្តឧត្ដរមានជ័យ។
ឯកឧត្ដមសរ ថាវី បានលើកឡើងថា ទីតាំងដែលទុកសំរាប់សាងសង់ផ្ទះអតីតយុទ្ធជាមានចំនួន ២៦០១១ហិចតា(ពីពាន់ប្រាំមួយរយ១១ហិចតា ដែលមានការអនុញាត ពីប្រមុខរាជរដ្ឋាភិបាល។
ឯកឧត្ដមបានបន្ដរថា ការអភិវឌ្ឍន៍ សាងសង់ផ្ទះអតីតនិវត្តជន នៅលើ ផ្ទៃដីសង់លំនៅដ្ឋាន ៣០×៤០ម៉ែត បូករួម និងដីស្រែចំការចំនួនពីរហិចតាសំរាប់បង្ករបង្កើនផល ហើយការសាងសង់និង ធ្វើទៅតាម ជាតំណាក់កាល។
តំណាក់កាលទីមួយ គឺរាបចំសាងសង់ចំនួន៥០ខ្នងផ្ទះ ដោយមានការចូលរួមពី សប្បុរសជនផងនិងអាជ្ញាធ័រផង ដើម្បីអោយការងារអភិវឌ្ឍន៍ បានប្រព្រឹត្តទៅដោយរលូន ។ហើយតំណាក់កាលទី២ គឺយកអតីតះនិវត្តជន មកពីតាមបណ្ដាខេត្តផ្សេងៗដូចជា ខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តកំពង់ចាម ខេត្តព្រៃវែង និងមកពីតាមបណ្ដាខេត្តនានាផ្សេងជាច្រើនទៀត ។
នេះយោងតាមផែនការរបស់ឯកឧត្ដម ឯកឧត្ដមនាយឧត្ដមសេនីយ៍ គន់ គីម អគ្គលេខាធិការ អតីតយុទ្ធជន។
ហើយសព្ទ័នេះការសាងសង់ផ្ទះទុកសំរាប់ ចែកជូនទៅដល់គ្រួសារ របស់អតីតនិវត្តជន បានសាងសង់រួចរាល់ជាបណ្ដើរៗហើយ ក្រោមការខិតខំប្រឹងប្រែង របស់ឯកឧត្ដម បណ្ឌិតសរថាវី អភិបាលនៃគណះអភិបាលខេត្តឧត្តរមានជ័យ៕ប៉ែន នួន