រថយន្ត​CRV ត្របាក់​រ៉ឺម៉ក​ពីក្រោយ​របួសធ្ងន់​ម្នាក់

0

​កំពង់ធំ​៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ មួយ​បាន​កើតឡើង​នៅលើ​កំណាត់ ផ្លូវជាតិ​លេខ​៦ ត្រង់ចំនុច​ភូមិ ទោង​មោង ឃុំ កំពង់ថ្ម ស្រុក​សន្ទុក ខេត្តកំពង់ធំ ដែល​បណ្តាលមកពី​ការធ្វេសប្រហែស​របស់ តៃកុង​ឡាន បណ្តាល​ឲ្យ​បុក​រ៉ឺម៉ក​ដែល​បាន​ឈប់​អែប ចិញ្ចើមផ្លូវ បណ្តាល​ឲ្យ​

រ៉ឺម៉ក​ខ្ទា​ត់ទៅ​ធ្លាក់​ក្នុង​ទឹក​ស្នាមភ្លោះ នៅវេលា​ម៉ោង ៣.៣០​នាទី រសៀល ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០១៤​។​ ​

តាម​ការ​ឲ្យ​ដឹង​ពីសា​ក្សី​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ មាន​រ៉ឺម៉ក​សណ្តោង​ម៉ូតូ​មួយ គ្រឿង​បាន​បើកបរ ស្រប​ទិស​គ្នា​ជាមួយនិង​រថយន្ត CRV ពី​ទិស​ខាងលិច សំដៅទៅ​ទិសខាងកើត លុះ​មកដល់ ចំនុចកើតហេតុ រ៉ឺម៉ក​ដែល​បើក​ពីមុខ​រថយន្ត មាន​ការចង​សំពីងសំពោង តែ​ជា​រ៉ឺម៉ក​ទទេ បានមក​ត្រឡប់មក ផ្ទះ​វិញ​បន្ទាប់ពី​លក់​ខ្យូ​ង​អស់ លុះ​មកដល់​ចំនុចកើតហេតុ​ខាងលើ រ៉ឺម៉ក​បាន​ឈប់​ភ្លាមៗ

ដោយ​មិន​ខ្វល់​ពី​អ្នកបើកបរ​នៅ​ពីក្រោយ​បណ្តាល​ឲ្យ​រថយន្ត​CRV ពណ៌ ស្លែរ ពាក់​ស្លាក​លេខ ភ្នំពេញ 2B-2632 បាន​បុក​ពីក្រោយ​យ៉ាង​ពេញ ទំហឹង​បណ្តាល​ឲ្យ ខួច​ខាត​យ៉ាងដំណំ តៃកុង​ឡាន​បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ ជិត អាយុ ៣៣​ឆ្នាំ រស់នៅ​រាជធានី​ភ្នំពេញ ចំណែក​ជនរងគ្រោះ ជា​តៃកុង​រ៉ឺម៉ក​ម៉ូតូ ឈ្មោះ ឈិន សុ​ត ភេទ​ប្រ​សុ អាយុ ៣៧​ឆ្នាំ រស់នៅ​ភូមិ កំ​ប៉ោ​ច ឃុំ ចុង​ដូង ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ជនរងគ្រោះ រងរបួស​ក្នុងស្ថានភាព ធ្ងន់ធ្ងរ​ត្រូវបាន​សមត្ថកិច្ច បញ្ជូន​ទៅកាន់​គ្លីនិក ឯកជន​នៅក្នុង ឃុំ​កំពង់ថ្ម ដើម្បី​ជួយសង្គ្រោះ​បន្ទាន់ ។​

​រីឯ​រថយន្ត និង​រ៉ឺម៉ក​ម៉ូតូ ត្រូវបាន​សមត្ថកិច្ច ធ្វើការ​វាស់វែង និង​ត្រួតពិនិត្យ​យ៉ាង ល្អៀ​ត​ល្អន់ ដើម្បី​រក​ធាតុ​ផ្សំ ដូចជា​ជាតិ​អាកុល ឬ​ងងុយដេក ព្រមទាំង​លិខិត​អនុញ្ញាតិ​ឲ្យ​បើកបរ​រថយន្ត តែ​បើសិនជា​សមត្ថកិច្ច​រកឃើញ ថា​ភាគី​ទាំងសងខាង​ណាមួយ​នោះ មាន​ធាតុ​ផ្សំ​ដែល​បណ្តាល​ឲ្យ​មាន​ករណី គ្រោះថ្នាក់​ខាងលើនេះ និង​ត្រូវ បាន​ចាត់វិធានការ​តាមច្បាប់ ក្រោយពី​សមត្ថកិច្ច ធ្វើការ​វាស់វែង​ហើយ ក៏បាន​បញ្ជូន​វត្ថុតាង​ទៅ​អធិការដ្ឋាន​នគរបាល ស្រុក​សន្ទុក ដើម្បី​រងចាំ​ភាគី​ទាំងសងខាង​ចូលមក​ដោះស្រាយ​តាម និតិ​វិធី​នៃ​ច្បាប់ ។​20140622_164249 20140622_164327 20140622_164345 20140622_164258