រដ្ឋខេត្តព្រះសីហនុ ប្រារព្ធពិធីចម្រើនព្រះបរិត្តជាពុទ្ធជ័យមង្គលថ្វាយព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ សីហមុនី ព្រះមហាក្សត្រគម្រប់ព្រះជន្ម ៦៥ យាងចូល ៦៦ព្រះវស្សា

0

ខេត្តព្រះសីហនុ៖ ព្រឹកថ្ងៃសុក្រទី ១២រោជ ខែពិសាខ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ ២០១៨ នៅសាលាខេត្តព្រះសីហនុ រៀបចំពិធីចម្រើនព្រះបរិត្តជាពុទ្ធជ័យមង្គលថ្វាយព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ សីហមុនី ព្រះមហាក្សត្រគម្រប់ព្រះជន្ម៦៥ យាងចូល ៦៦ព្រះវស្សា ក្រោមអធិបតីភាពឯកឧត្តម យន្ត មីន អភិបាល នៃគណអភិបាលខេត្តព្រះសីហនុ មានការចូលរួមពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្សាមនុសិស្ស ប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ យ៉ាងច្រើនកុះករ ។

ឯកឧត្តម យន្ត មីន បានអានសារលិខិតថ្វាយព្រះពរ ដល់ព្រះករុ ណា ព្រះសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៃព្រះរាជ ពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៦៤ យាងចូល ៦៥ព្រះវស្សា របស់ព្រះករុណ ជាអម្ចាស់ ជីវិតតម្កល់លើត្បូង ជាទីគោរពសិក្ការះដ៍ខ្ពងើខ្ពស់ ដែលនឹងប្រព្រឹត្ត ទៅនៅថ្ងៃទៅ ១៣-១៤ និង១៥ ខែឧសភា ខាងមុខ តាងនាមថ្នាក់ដឹកនាំក្រុមប្រឹក្សាខេត្ត គណ:អភិបាលខេត្ត មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និយោជិត បុគ្គលិក កម្មករ ព្រមទាំងកងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និស្សិត ប្រជាពលរដ្ឋខេត្តព្រះ សីហនុ សូមបួងសួងគុណបុណ្យព្រះរតនត្រ័យកែវទាំងបី ទេវតារក្សាព្រះមហាស្វេតច្ឆ័ត្រ និងវត្ថុសក្តិសិទ្ធិក្នុងលោក ព្រមទាំងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ ព្រះបរមរតនកោដ សូមជួយប្រោសប្រសិទ្ធពរ និងបីបាច់ថែរក្សា ព្រះអង្គជាទីគោរព និងសក្ការៈ សូមព្រះអង្គមានព្រះរាជព្រះសុខភាពបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញ្ញាណភ្លឺថ្លា ព្រះជន្មវស្សាយឺនយូរ និងទ្រង់គង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ក្នុងព្រះនាមព្រះមហាក្សត្រជាតិខ្មែរជានិច្ចនិរន្តតរៀងទៅ។

ក្នុងកម្មវិធីនេះដែរថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធបានរាប់បាតប្រគេនព្រះសង្ឃ និងឧបត្ថម្ភថវិកាដល់យាយជី តាជីដែលបានចូលរួមផងដែរ ៕
(ដោយក្រុមគេហទំព័ររដ្ឋបាលខេត្តព្រះសីហនុ)