រន្ធត់បុរស់ពីរនាក់ស្រវឹងជោគជាំបើកបរម៉ូតូលឿនហួសកំណត់បណ្តាលអោយរ៉េចង្កូតធ្លាក់ក្រឡុកដួលបាក់ករស្លាប់ម្នាកភ្លាមៗនៅនឹងកន្លែងកើតហេតុ

0

សៀមរាប: មានគ្រោះថ្នាក់ចរាបរណ៍មួយយ៉ាងរន្ធត់ដោយសារតែអ្នកបើកបរម៉ូតូមានភាពស្រវឹងជោគជាំ បើកបរលឿនហួសកំណត់ បាត់បង់ស្មារតី គ្រប់គ្រងអារម្មណ៍ខ្លួនឯងមិនបានបណ្តាលអោយរ៉េចង្កោតធ្លាក់ក្រឡុកដួលបាក់ករស្លាប់ម្នាកភ្លាមៗនៅនឹងកន្លែងកើតហេតុ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០១និង១០នាទីថ្ងៃទី១១ខែឧសភាឆ្នាំ២០១៨ នៅត្រង់ចំណុចចុងភូមិស្រោង ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។
អ្នកបើកបរឈ្មោះសំ រំភេទប្រុស អាយុ៥២ឆ្នាំមានទីលំនៅ ភូមិចេក ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាបស្លាប់នៅនឹងកន្លែងកើតហេតុ។
អ្នករួមដំណើរឈ្មោះអ៊ុច ឡាយភេទប្រុសអាយុ៥៣ឆ្នាំមានទីលំនៅភូមិខ្វាវ ឃុំខ្វាវ ស្រុកជីក្រែង រងរបួសស្រាល។
លោកម៉ម ប៊ុហេងនាយរងប៉ុសិ្តនគរបាលរដ្ឋបាលឃំុខ្វាវបានអោយអ្នកសារពត៌មានយើងដឹងថា ជនរងគ្រោះទាំង២នាក់បានធ្វើដំណើរមកពីទឹសខាងជើងទៅទឹសខាងត្បូង បើកបរក្នុងល្បឿនលឿនហួសកំណត់បណ្តាលអោយរ៉េចង្កោតធ្លាក់ក្រឡុកដួលបាក់ករស្លាប់នៅនឹងកន្លែងកើតហេតុ។
ក្រោយពីការធ្វើកោសល់វិច័យរួចលោកបានប្រគល់សាកសពជូនទៅគ្រួសារជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកអ្នករងរបួសស្រាលបញ្ជូនទៅមណ្ឌល់សុខភាពឃុំពង្ររលើដើម្បីជួយសង្គ្រោះ៕ ដោយព្រំ សុខា