លោកវរសេនីយ៍ត្រី ប្រាក់ វិសុទ្ធ នាយការិយាល័យផែនការប្រតិបត្រ្តិការនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរីដោយមានជំងឺវេះកាត់ទទួលថវិកាឧបត្ថមនៃមហាគ្រួសារកងរាជអាវុធហត្ថខេត្ត

0

ខេត្តរតនគិរី÷ នៅល្ងាចថ្ងៃសៅរ៍ ១៣រោច ខែពិសាខ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថតំណាងលោកឧត្តមត្រីគឹម រស្មី មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី បានដឹកនាំកម្លាំងអញ្ជើញចុះសួរសុខទុក្ខ និងនាំយកនៅថវិកាឧបត្ថមនៃមហាគ្រួសារកងរាជអាវុធហត្ថចំនួន៥,០៦៥,០០០.រៀលយកទៅប្រគល់ជូនលោកវរសេនីយ៍ត្រី ប្រាក់ វិសុទ្ធ នាយការិយាល័យផែនការប្រតិបត្រ្តិការនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរីស្ថិតនៅក្នុងភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ដែលជួបនិងគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យចារី២ហូជីមិញប្រទេសវៀតណាមកន្លងទៅថ្មីនេះ ។

ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ត្រីថាវ យ៉េន មេបញ្ជាការរង និងជានាយសេនាធិការបានមានប្រសាសន៍ផ្តាំផ្ញើដល់គ្រួសារលោកវរសេនីយ៍ត្រី ប្រាក់ វិសុទ្ធ ថាទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយសំរាប់កងរាជអាវុធហត្ថខេត្តរតនគិរី ក៏ដូចជាកងរាជាអាវុធហត្ថទូទាំងប្រទេសដែលដឹកនាំដោយ ឯកឧត្តមនាយឧត្តមសេនីយ៍សៅ សុខា អគ្គមេបញ្ជាការរងកងយុទ្ធពលខេមភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថផ្ទៃប្រទេសតែងតែយកចិត្តទុកដាក់រួបរួមសាមគ្គីជួយគ្នាទៅវិញទៅមកមិនបោះបង់ចោលគ្នានោះឡើយជាក់ស្តែងក្នុងពេលលោកវរសេនីយ៍ត្រី ប្រាក់ វិសុទ្ធ ទទួលគ្រោះថ្នាក់ចរាចរណ៍នាពេលកន្លងទៅនោះអាវុធហត្ថទាំងអស់បានបានបង្ហាញនៅក្តីព្រួយបារម្ភពីសុខមាលភាពរបស់លោកហើយ សូមអោយលោកឆាប់ជាសះស្បើយពីជំងឺដើម្បីចូលបំរើការងារបន្តទៅទៀត។

លោកវរសេនីយ៍ត្រី ប្រាក់ វិសុទ្ធ ក៏បានថ្លែងអំណរអគុណដល់សម្បរសជនមហាគ្រួសារនៃកងរាជអាវុធហត្ថខេត្តរតនគិរីដែលមានលោកឧត្តមសេនីត្រីគឹម រស្មី មេបញ្ជាការកងរាជអាវុធហត្ថតែងតែយកចិត្តទុកដាក់ដល់សុខមាលភាពរបស់កងទ័ព៕ យក្ខឡោម