សៀមរាប: បុរស់ម្នាក់ចេញពីហូបការស្រវឹងជោគជាំបើកបរម៉ូតូត្រឡ់ប់មកផ្ទៈវិញមានល្បឿនលឿនហួសកំណត់បណ្តាលអោយរ៉េចង្កូតទៅបុកបង្កាន់ដៃស្ពានដួល
បែកក្បាលសន្លប់ម្នាក់ឯងនៅនឹងកន្លែងកើតហេតុ។
ហេតុការណ៍នេះកើតមានឡើងនៅវេលាម៉ោង៣;១៥នាទីរសៀលថ្ងៃទី១៣ខែឧសភាឆ្នាំ២០១៨តាមផ្លូវក្រាលគ្រួសក្រហមត្រង់ចំណុចចុងភូមិស្រោងខាងជើង ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។
ជនរងគ្រោះមានឈ្មោះសាង សុចភេទប្រុស អាយុ៣២ឆ្នាំមានទីលំនៅភូមិក្រាំង ឃុំខ្វាវ ស្រុកជីក្រែង។
លោកស៊ន់ ទន់មន្រ្តីនគរបាលប៉ុស្តិរដ្ឋបាលឃុំខ្វាវបានអោយអ្នកពត៌មានយើងដឹងថា: បុរស់ដែលមានឈ្មោះខាងលើបានចេញពីហូបការស្រវឹងជោគជាំបើកបរលឿនហួសកំណត់បណ្តាលអោយរ៉េចង្កូតទៅបុកបង្កាន់ដៃស្ពានដួលបែកក្បាលសន្លប់់តែម្នាក់ឯងនៅនឹងកន្លែងកើតហេតុ។ ក្រោយពីធ្វើកោសល់វិច័យរួចសមត្ថកិច្ចបានបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យបង្អែកខេត្តសៀមរាបដើម្បីជួយសង្រ្គោះ។
ដោយ ព្រំ សុខា




































