កែប៖នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ រដ្ឋបាលខេត្តកែប លោក កែន សត្ថា អភិបាលនៃគណអភិបាលខេត្តកែប បានទទួលស្វាគមន៍ គណ:ប្រតិភូក្រសួងសន្តិសុខចិន ដែលដឹកនាំដោយ លោក Chen Shiqu ដែលមកទស្សនកិច្ចជាផ្លូវការលើទឹកដីខេត្តកែប ដើម្បីសិក្សាស្វែងយល់ពីសក្តានុពល និង វឌ្ឍនភាពរបស់ខេត្តកែប នារយៈការចុងក្រោយនេះ។
នាឱកាសនោះ លោក កែន សត្ថា បានបង្ហាញពីសក្តានុពល ការរីកចម្រើន និងបញ្ហាប្រឈមមួយចំនួនដែលខេត្តកែបមិនទាន់បានដោះស្រាយចប់ ជាពិសេសបានបង្ហាញពីវឌ្ឍនភាពរបស់ខេត្តបនាពេលចុងក្រោយនេះ ។ លោកក៏បានបានបង្ហាញការសាទរ និងសហការយ៉ាងរីករាយ ចំពោះវត្តមានរបស់គណៈប្រតិភូនៃក្រសួងសន្តិសុខសាធារណៈចិន ក្នុងកិច្ចជំនួបនេះ។
រដ្ឋបាលខេត្តកែបស្វាគមន៍យ៉ាងកក់ក្តៅ សម្រាប់គម្រោងវិនិយោគទាំងអស់ សំខាន់ឲ្យតែគោរពច្បាប់របស់កម្ពុជា៕