ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចេញផ្សាយ នៅថ្ងៃសៅរ៍ ទី២១ ខែមិថុនា ឆ្នាំ ២០១៤ នេះថា ក្រុមអ្នកលេង ១៣នាក់ត្រូវបានប៉ូលិស បាញ់សម្លាប់ នៅក្នុងការវាយប្រហារ មួយកាល ពីព្រឹកថ្ងៃសៅរ៍នេះ ទៅលើស្ថានីយ៍ប៉ូលិសនៃខេត្ត ហ្ស៊ីនជាង ភាគខាងលិច ប្រទេសចិន។ មន្ត្រី
ប្រចាំតំបន់បាន រាយការណ៍ថា ប៉ូលិស ៣នាក់ផងដែរ បានរងរបួសក្នុងការវាយប្រហារនោះ ប៉ុន្តែមិន បានបណ្តាលឲ្យជនស៊ីវិលណាម្នាក់រងគ្រោះថ្នាក់ឡើយ។ គួរបញ្ជាក់ថា ក្រុមជនពាល បានបើករថយន្ត សម្រុកចូលទៅក្នុងស្ថានីយ៍ប៉ូលិសក្នុងសង្កាត់ យេឆេង នៅភាគខាងត្បូងខេត្ត ហ្ស៊ីនជាង ហើយក៏បំផ្ទុះ រថយន្តនោះតែម្តង។ ភ្លាមៗប៉ូលិស បានឆ្លើយតបវិញដោយ បាញ់សម្លាប់ក្រុមជនពាលបាន ១៣នាក់។ កងកម្លាំង ប៉ូលិសកំពុងបន្តធ្វើការ ស៊ើបអង្កេតរកមូលហេតុពិត នៃការវាយប្រហារនេះ។