ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន UNHCR បានប្រ កាស់ របាយការកាលពីថ្ងៃទី២០មេសាឲ្យដឹងថា ជាលើកទី១ចាប់តាំងពីសង្គ្រាមលោកលើកទី២មក ជនភៀសខ្លួនដោយសារសង្គ្រាមអំពើហឹង្សានៅទូទាំងពិភពលោកមានរហូតដល់ជាង៥០
លាននាក់។ តាមរបាយការណ៍UNHCR នៅក្នុងឆាំង២០១៣មានជនភៀសខ្លួននៅលើពិភពលោករហូតដល់ជាង៥១លាននាក់ច្រើនជាងឆ្នាំ២០១២ ៦លាននាក់ និងច្រើនជាងគេបំផុតបន្ទាប់ពីសង្គ្រាមលោកលើកទី២។ភាគច្រើនជនភៀសខ្លួនមកពីប្រទេសកំពុងអភិវឌ្ឈន៍ និងប្រទេសដែលមានសង្គ្រាម អំពើហឹង្សាដូចជាស៊ីរី ស៊ូដង អាហ្វ្រិកកណ្តាល ហើយប្រទេសអាហ្វហ្គានិស្ថានមានជនភៀសខ្លួនច្រើនជាងគេបង្អស់លើពិភពលោក។
នៅពីនេះនៅមានជនភៀសខ្លួនរាប់លាននាក់ដែលបោះបង់ចោលផ្ទះសម្បែងតែត្រូវគេបំភ្លេចចោលនៅលើពិភពលោកមានរហូតជាង៦លាននាក់។ ចំពោះជនភៀសខ្លួន ការផ្គត់ផ្គងស្បៀងអាហារ ទឹកស្អាត ការមើលថៃសុខាភិបាលមានកម្រិត។ ទាំងនោះហើយបានថ្វើឲ្យឧត្តមស្នងការទទូលបន្ទុកជនភៀសខ្លួនលោក Antonio Guterres ប្រកាស់ថាកង្វះជំនួយមនុស្សធម៌ ធ្វើឲ្យលោកឈឺចាប់យ៉ាងខ្លាំងដោយមើលឃើញជនភៀសខ្លួនជាច្រើន បាតបង់ជំនឿចិត្ត និងស្លាប់ដោយវេទនាបំផុត ជារឿងមិនគួរឲ្យកើតមាននៅលើពិភពលោកក្នុងសម័យកាលនៃសត្តវត្តិទី២១នេះ។
គិតមកត្រឹមចុងឆ្នាំ២០១៣ ចំនួនជនភៀសខ្លួនដែលបានសម្រេចបោះបង់ចោលស្រុកកំណើត បានកើនឡើងដល់ទៅ ៥១លាន ពីរសែននាក់ ពោលគឺ៦លានលើសឆ្នាំ២០១២។ នេះបើតាមឧត្តមស្នងការអង្គការសហប្រជាជាតិផ្នែកជនភៀសខ្លួន លោក Antonio Guterres។ មូលហេតុដែលនាំឱ្យមានការកើនចំនួនជនភៀសខ្លួនមានពីរ ៖ វិបត្តិហិង្សា ជម្លោះប្រដាប់ មានកាន់តែច្រើន។ ការនេះជំរុញឱ្យប្រជាជនបង្ខំចិត្តរត់គេចចេញពីផ្ទះសម្បែងភូមឋាន កំណើត និងម្យ៉ាងទៀត គឺមកវិបត្តិហិង្សានិងជម្លោះប្រដាប់ចាស់ៗនៅតែបន្តអូសបន្លាយមិន ព្រមបញ្ចប់សោះ។
ក្នុងករណីប្រទេសស៊ីរីមួយ ចំនួនជនភៀសខ្លួនបានឡើងដល់ទៅជាងពីរលាននាក់កន្លះទៅ ហើយ។ វិបត្តិនៅប្រទេសម៉ាលី អាហ្វ្រិកកណ្តាល ស៊ូដង់ខាងត្បូង និងតំបន់ផ្សេងទៀត បានមកបំប៉ោងតួលេខឱ្យកាន់តែឡើងខ្ពស់។ នេះមិនរាប់ ចលនាជនភៀសខ្លួន នៅប្រទេសអ៊ីរ៉ាក់ទេ។ ជនភៀសខ្លួន ទាំងហ្វូងៗនេះ ត្រូវបានបែងចែកជាបីប្រភេទ ៖ ជនភៀសខ្លួននឹងអំពើហិង្សាប្រដាប់អាវុធ (៣៣លាននាក់) ជនភៀសខ្លួនដើម្បីសុំជ្រកកោននៅប្រទេសទីបី ដោយមូលហេតុបុគ្គល (១លាននាក់) និងជនភៀសខ្លួនផ្ទៃក្នុង(១៧លាននាក់) មានន័យដោយអំពើហិង្សាឬវិបត្តិ ពួកគេត្រូវបង្ខំចិត្តភៀសខ្លួនចាកចោលផ្ទះសម្បែង តែបន្តស្ថិតនៅក្នុងជំរំ តំបន់ប្រមូលផ្តុំក្នុងស្រុក។ ប្រជាពលរដ្ឋអាហ្វហ្កានិស្ថាន ស៊ីរី និងសូម៉ាលី ជាក្រុមជនភៀសខ្លួនដែលមានចំនួនច្រើនជាងគេ។ ខុសពីការគិតរបស់មនុស្សទូទៅ ! គឺប្រទេសកំពុងអភិវឌ្ឍន៍ ដែលទទួលជនភៀសខ្លួនច្រើនជាងគេ។
ក្នុងចំណោមជនភៀសខ្លួន៥នាក់ មានជាងបួននាក់ជាមធ្យមរស់នៅក្នុងប្រទេសក្រីក្រកំពុងអភិវឌ្ឍន៍ ឬស្មើនឹងប្រមាណ៨៦%នៃជនភៀសខ្លួនសរុប។ ប៉ាគីស្ថាន អ៊ីរ៉ង់ និងលីបង់ ជាប្រទេសអ្នកទទួលជនភៀសខ្លួនសំខាន់ជាងគេនៅលើលោក។ បើនិយាយអំពីថ្នាក់តំបន់ អាស៊ី និងប៉ាស៊ីហ្វិក ជាប់ចំណាត់ថ្នាក់លេខមួយ ខាងចំនួនជនភៀសខ្លួននៅលើពិភពលោក។ ប្រមាណជាង៥លាននាក់ ស្នាក់នៅអាហ្វ្រិកនិងនៅដើមបូព៌ា។
នៅក្នុងឆ្នាំ២០១៣នេះ មានជនភៀសខ្លួនប្រមាណតែបួនសែននាក់ប៉ុណ្ណោះ ដែលអាចវិលត្រលប់ទៅរស់នៅក្នុងផ្ទះកំណើត ឬទៅដល់ប្រទេសទីបី គឺតិចជាងឆ្នាំ២០១២ដល់ទៅ ១សែននាក់។ ផ្ទុយទៅវិញ ចំនួនអ្នកសុំសិទ្ធិជ្រកកោន នៅក្នុងប្រទេសទីបី មានការកើនឡើងខ្លាំង ដល់ទៅប្រមាណ១៥% ពោលគឺ១លានក្នុងមួយឆ្នាំ២០១៣ បន្ថែមលើសំណុំបែបបទ១លានពីរសែននាក់ នៅ ឆ្នាំ២០១២ និងដែលកំពុងចាំមើលចម្លើយកំណត់ជោគវាសនាយ៉ាងអន្ទះសារ៕