សៀមរាប÷ ល្បែងកន្ទុយលេខកំពុងដុះដូចផ្សិត មានទាំងអ្នកលក់ លាកលៀម មានទាំងអ្នកលក់ដាក់តាងតុ ដូចលក់ទំនិញ បញ្ឈឺ ឌឺដង ដាក់អភិបាលស្រុកពួក និង
សមត្ថកិច្ចដែលមិនបានចុះបង្រ្កាប់បទល្មើសទាំងនេះ ទុកអោយមានបទល្មើសយ៉ាងពេញបន្ទុក ដែលធ្វើអោយបច្ចុដ្ឋានមានមហាជន រឹះគន់ថា ទំនងជា សមត្ថកិច្ចពាក់ព័ន្ធមួយចំនួនត្រូវថ្នាំសណ្ដំ រួមទាំងអភិបាលស្រុកផងដែរ ត្រូវថ្នាំសន្ដំ រហូតភ្លេចខ្លួនជាសមត្ថកិច្វ។
តាមប្រភពពីអាជីវករបានអោយដឹងថា អ្នកលក់ឆ្នោតដែលដាក់ តុតាំងលក់បែបនេះ គាត់ធ្លាប់ប្រាប់ថា មូលហេតុដែលខ្ញុំហ៊ានដាក់លក់ ឆ្នោត យួន ឆ្នោតសៀម បែបនេះ ព្រោះខ្ញុំមានខ្នងជាអ្នកធំ ធ្វើpmនៅក្នុងខេត្តសៀមរាប ជាអ្នកចាំកាងនៅពីក្រោយខ្នង ទើបខ្ញុំមិនខ្លាចនរណាទាំងអស់ ។
អ្នកលក់ឆ្នោះម្នាក់បានអោយដឹងថា គាត់លក់ឆ្នោតនេះអោយ លោក រិន ធ្វើpmនៅខេត្តសៀមរាប ពុំដឹងថាគាត់បង់លុយអោយ ខាងណាខ្លះទេ ទើបហ៊ានដាក់តុ អោយខ្ញុំលក់បែបនេះ។
លោក នុប សារ៉ាត អធិការរងស្រុកពួក បានប្រាប់ក្នុងកិច្ចសម្ភាសថា ចំពោះបទល្មើសកន្ទុយលេខនេះលោកដូចជាខានបង្រ្កាប់មែនហើយ តែលោកនិងចុះបង្រាប់អោយអស់ នៅពេលខាងមុខ តែដោយលោកថាមានធូរះលោកក៏បិតទូស័ព្ទទៅវិញ។
លោក ម៉ៅ វិសុត អភិបាលស្រុកពួក បានផ្ដល់បទសម្ភាសតាមទួស័ព្ទថា លោកអរគុណណាស់ដែលបានផ្ដល់ពត័មាននេះ លោកថាគ្មាននរណាផ្ដល់ព័ត៍មានអោយលោកសោះ កន្លងមក លោកធ្លាប់បានបញ្ចាអោយសមត្ថកិច្ចចុះបង្រ្កាប់ និងធ្វើកិច្ចសន្យាម្ដងរួចមកហើយ រហូតមកដល់ពេលនេះលោកទើបតែទទួលព័ត៍មាននេះទៀត តែលោកថានិងបញ្ចាអោយកំលាំងសមត្ថកិច្ចចុះបង្រ្កាប់ភ្លាមៗឥឡូវនេះ។
អាជីវករ សាទរនិងរងចាំមើលចំណាត់ការ របស់លោក អភិបាលស្រុកពួក ថាតើលោកបញ្ចាអោយសមត្ថកិច្ចរបស់គាត់ ចុះបង្រ្កាប់មែនដែរឬទេ ឬមួយគ្រាន់តែថាអោយរួចពីមាត់៕ប៊ុន រិទ្ធី




































