(រូបភាព វីដេអូ) ​ការរីកចម្រើន​ព័ត៌មាន​តាម online ធ្វើឱ្យ​អ្នកកាសែត​ជាង​៥​ម៉ឺន​នាក់​បាត់បង់​ការងារ​ធ្វើ​នៅ​អាមេរិក​

0

​ស្រាវជ្រាវ​ចុងក្រោយ​​លទ្ធផលនៅ​សហរដ្ឋ អាមេរិក បញ្ជាក់ថា អ្នក​ប្រកប​វិជ្ជាជីវៈ​សារព័ត៌មាន​បាត់បង់​ការងារ​ជាង​៥​ម៉ឺ​ុ​ន​នាក់ ក្នុង​រយៈពេល​១០​ឆ្នាំកន្លងមក ដោយសារ​សារព័ត៌មាន​ដួលរលំ ក្រោម​ឥ​ទ្ធ​ពល​នៃ​កំណើន​យ៉ាង​ឆាប់រហ័ស​របស់​ប្រព័ន្ធ​ព័ត៌មាន​តាម អី​ុ​ន​ធើរ​ណេ​ត ។​ ​លទ្ធផល​

ស្រាវជ្រាវ​របស់​មហាវិទ្យាល័យ​ហា​វើដ រួមជាមួយ​វិទ្យាស្ថាន​ភី​វ​រី​ស៊ើ​ច នៅ​ក្រុង​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក ដែល​ចុះផ្សាយ​ជា​សាធារណៈ​កាលពី​ថ្ងៃទី​១៨ មិថុនា ២០១៤ បញ្ជាក់ថា ក្នុង​រយៈពេល​១០​ឆ្នាំ ពី​ឆ្នាំ​២០០៣​ដល់​២០១៣ មាន​អ្នក​ប្រកប​អាជីព​សារ ព័ត៌មាន រួមទាំង​អ្នកជំនាញ​រោង​បោះពុម្ព​កាសែត និង​ទស្សនាវដ្ដី​នៅ​សហរដ្ឋអាមេរិក យ៉ាងតិច​៥៤.២០០​នាក់ បាត់បង់​ការងារ ។

តួលេខ​នេះ​បង្ហាញថា ក្នុង​រយៈពេល​១​ទសវត្ស​កន្លង​ទៅជា​រយៈ​ពេលដែល​មាន​អ្នក​ប្រកប​អាជីព​សារ ព័ត៌មាន «​គ្មាន​ការងារ​ធ្វើ​» ខ្ពស់បំផុត​ជា​ប្រ​វ​ត្ដិ​សាស្ដ្រ​នៅ​អាមេរិក ដោយសារតែ​ការរីកចម្រើន​ផ្នែក​ប្រព័ន្ធ​ព័ត៌មាន​តាម​អី​ុ​ន​ធើរ​ណេ​ត ។​ ​

លទ្ធផល​ស្រាវជ្រាវ​បញ្ជាក់ថា គ្រោះមហន្ដរាយ​អាជីព​របស់​អ្នកសារព័ត៌មាន​ក្នុង​សហរដ្ឋអាមេរិក មាន​មូលហេតុ​សំខាន់​ដោយសារ​ការកើនឡើង​យ៉ាងខ្ពស់​នៃ​ប្រព័ន្ធ​វេ​ប​សាយ ជា​ប្រព័ន្ធ​ព័ត៌មាន​ដែល​ទទួល​ការពេញនិយម​ពី​មហាជន និង​ទាក់ទាញ​ចំណូល​ពី​ការឃោសនា​ដែល​ភាគច្រើន​ចេញពី​កាសែត និង​ទស្សនាវដ្ដី រហូត​ធ្វើឱ្យ​សារព័ត៌មាន​ផ្នែក​បោះពុម្ព​ភាគច្រើន​ត្រូវ​ជួបប្រទះ​នឹង វិបត្ដិ​«​ដួលរលំ​» ។​ ​

នៅក្នុង​របាយការណ៍​ប​ញ្ជា​ក់ថា ទោះបីជា​ផ្នែក​ប្រព័ន្ធ​អន​ឡាញ​ពេញនិយម​ខ្ពស់ និង​ជា​ជង្រុក​នៃ​ការឃោសនា​ក៏ដោយ ប៉ុន្ដែ​ការជួល​បុគ្គលិក​ថ្មី​ក្នុង​ប្រព័ន្ធ​អន​ឡាញ​បែរ​ជាមាន​ចំនួន​តែ ១​ភាគ​១០ បើ​ប្រៀបធៀប​ទៅនឹង​ចំនួន​អ្នកគ្មានការងារ​ធ្វើ​ពី​កាសែត​ក្នុង​រយៈពេល ១០​ឆ្នាំ​កន្លងទៅ ៕