ខេត្តកំពត: នារសៀល ថ្ងៃសុក្រ ៤កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត និងជាប្រធានកិត្តិយសសមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្តកំពត បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល បំពាក់មេដាយជូនសមាជិក
សមាគមន៍អតីតយុទ្ធជនកម្ពុជា ស្រុកកំពង់ត្រាច និងស្រុកដងទង់ ខេត្តកំពត។ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត គណ:អភិបាលខេត្ត កងកម្លាំងទាំងបួន ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត មេឃុំ នាយប៉ុស្តិ៍នគរបាលឃុំ ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិកសមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្តកំពត សរុបប្រមាណចំនួន១.២០០នាក់។





































