ថយន្តកែឆ្នៃ ជាច្រើនគ្រឿងដឹក ជញ្ជូនឈើចេញពីក្នុងព្រៃកាត់មុខ ស្នាក់ការ ជំនាញមេព្រៃ៣កន្លែង

0

ខេត្តក្រចេះ  មានសេចក្តីរាយការណ៍យ៉ាងច្បាស់ពីប្រជាពលរដ្ឋដែលរស់នៅ តាមបណ្តោយផ្លូវជាតិលេខ7Aបានឲ្យដឹងថា” គេសង្កេតឃើញរថយន្តកែឆ្នៃ រថយន្តបង្កុង គោយន្តកន្រ្តៃ រ៉ឺម៉ក ជាច្រើនគ្រឿង បានដឹក ជញ្ជូនឈើឥតឈប់ឈរ ចេញពីក្នុងព្រៃ កាត់មុខ ស្នាក់ការ ជំនាញមេព្រៃ៣កន្លែងបានយ៉ាងរលូន
ទី០១គឺសង្កាត់រដ្ឋបាលព្រៃឈើ អូរគ្រៀង ដែលគ្រប់គ្រងដោយ លោក កែវ ចំណាន ទី០២សង្កាត់រដ្ឋបាលព្រៃឈើឃំុរលោះមានជ័យ ដែលគ្រប់គ្រងដោយលោក ណុប រិទ្ធ
ទី០៣សង្កាត់រដ្ឋបាលព្រៃឈើសណ្តាន់ដែលគ្រប់គ្រងដោយលោក ពេញ សុខកែវ ។
ដោយឆ្ពោះទៅដាក់ចុះទូកលក់បន្ត នៅចំណុច ភូមិកញ្ជនិងភូមិឈើទាលភ្លោះ។

ជាមួយគ្នានោះសេចក្ដីរាយការណ៍បានបន្តថា” ក្នុងចំណោមឈ្មួញឈើទាំងនោះគេស្គាល់ច្បាស់២នាក់,,គឺឈ្មោះ ពូ ទឹម នឹងលោក សូត្រ ដែលជាអ្នកជំនាញរត់ការផ្លូវយ៉ាងស្ទាត់ជំនាញ។ក្នុងមួយយប់ៗគេបានឃើញរថយន្តគ្រប់ ប្រភេទខាងលើ សម្រុកដឹកឈើមិនក្រោមពី១៥ទៅ២០គ្រឿងឡើយ។ក្នុងនោះរថយន្ត០១គ្រឿងដឹកផ្ទុកបានចាប់ពី៥ទៅ៧ម៉ែត្រគូបឯណោះ!សម្រាប់រថយន្តកែច្នៃបង្កុងក្នុងមួយគ្រឿងដឹកចាប់ពី១០ទៅ១៥ម៉ែត្រគូបឯរ៉ឺម៉កដឹកបានចាប់ពី៤ទៅ៥ម៉ែត្រគូបក្នុង១រុឺមក។

សកម្មភាពដឹកឈើយ៉ាងគគ្រឹកគគ្រេងកាត់មុខស្នាក់ការជំនាញមេព្រៃទាំង០៣កន្លែង នោះត្រូវបានមហាជន ដាក់ការសង្ស័យថា មេឈ្មួញឈ្មោះពូ ទឹម នឹងលោក សូត្រ ប្រាកដជាផ្ដល់ផលប្រយោជន៍ច្រើនសន្ធឹក ឲ្យមកមន្ត្រីមេព្រៃទាំងនោះហើយ ទើបសកម្មភាពរបស់ខ្លួនប្រព្រឹត្តទៅបានយ៉ាងរលូនឥតមានការរំខាននិងបង្រ្កាប។

ពលរដ្ឋបន្តថា ឈើរបស់មេឈ្មួញទាំពីរនាក់នេះមិនត្រឹមតែដឹកឆ្លងកាត់ស្នាក់ការជំនាញមេព្រៃ០៣កន្លែងនេះទេ។ ថែមទាំងដឹកឆ្លងកាត់ទឹកដីនៃស្រុកសំបូរខេត្តក្រចេះ ដែលគ្រប់គ្រងដោយលោក សូម សារិទ្ធ អភិបាលស្រុក នឹងបន្ត ដឹកឆ្លងកាត់ទឹកដីក្រុងក្រចេះ ដែលគ្រប់គ្រងដោយ លោក ញឹម វណ្ណៈ​ អភិបាលក្រុងក្រចេះ ដើម្បីឆ្ពោះទៅដាក់ចុះទូកលក់បន្ត នៅចំណុច ភូមិកញ្ជនិងភូមិឈើទាលភ្លោះ,,,!។

រាល់សកម្មភាពដឹកឈើយ៉ាងគគ្រឹកគគ្រេងនេះ ត្រូវបានប្រជាពលរដ្ឋ សំណូមពរដល់ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះថ្មី មេត្តាពិនិត្យនិងទប់ស្កាត់បទល្មើសទាំងនោះផងទាន ដើម្បីកំឲ្យ ធនធានព្រៃឈើហិនហោចលឿនពេក,,ពិសេសជាងនេះទៅទៀតគឺដើម្បីឲ្យបទបញ្ជា សម្ដេចតេជោ ក្នុងការទប់ស្កាត់បទល្មើសព្រៃឈើ មានប្រសិទ្ធភាពខ្លះផងសម្រាប់ខេត្តមួយនេះ។