ពិធីសំណេះសំណាលជាមួយក្រុមការងារគណបក្សប្រជាជនកម្ពុជាស្រុកជុំគិរី

0

កំពត៖ ថ្ងៃសៅរ៍ ៥កើត ខែជេស្ឋឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តម ជឹង ផល្លា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្តកំពត បានដឹកនាំក្រុមការងារថ្នាក់ខេត្ត ស្រុក អញ្ជើញជួបសំណេះសំណាលជាមួយ ក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ សមាជិកភូមិ និង សកម្មជន យុវជន ទាំងអ្នកចាស់ ទាំងអ្នកថ្មី នៅឃុំស្នាយអញ្ជិត ស្រុកជុំគិរី ខេត្តកំពត សរុបចំនួន ៩០ នាក់។
ក្នុងឱកាសនោះដែរ ឯកឧត្តម បានមានប្រសាសន៍លើកឡើង អំពីសភាពការណ៍នយោបាយថ្មីៗនៅប្រទេសកម្ពុជាសព្វថ្ងៃ និងបានរៀបរាប់បង្ហាញនូវសម្ធផលស្នាដៃ និងការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាទៅលើបងប្អូនប្រជាពលរដ្ឋគ្រប់បណ្តាក្រុងស្រុកទូទាំងប្រទេស។ ដោយបានផ្តល់ជូននូវ ការអភិវឌ្ឍក្នុងមូលដ្ឋានជាក់ស្តែងផ្ទាល់តាមតម្រូវការរបស់បងប្អូន និងបានខិតខំធ្វើតាំងពីអតីតកាលរហូតដល់បច្ចុប្បន្នទៅលើគ្រប់វិស័យទើបធ្វើអោយសេដ្ឋកិច្ច និងជីវភាពរបស់បងប្អូនមានភាពងាយស្រួលពីមួយកំរិតទៅមួយកំរិតថែមទៀត។ នេះបានឆ្លុះបញ្ចាំងអោយឃើញពីភាពសុខសាន្ត និងរីកចម្រើនរបស់ប្រទេសកម្ពុជាសព្វថ្ងៃ។ ដូច្នេះបងប្អូនទាំងអស់គ្នាត្រូវតែរួមគ្នាថែរក្សានោះគឺសន្តិភាព ការអភិវ្ឍ ដើម្បីទទួលបាននូវស្ថេរភាពនយោបាយដ៏ជាក់លាក់មួយ និងជឿទុក្ខចិត្តបាន។
ជាងចុងបញ្ចប់ឯកឧត្តមបានផ្តាំផ្ញើអោយក្រុមប្រឹក្សាឃុំយើងទាំងអស់ធ្វើយ៉ាងណាសហការគ្នាអោយបានល្អទាំងផ្ទៃក្នុងនិងទាំងក្នុងមូលដ្ឋាន ហើយត្រូវខិតខំទាំងអស់គ្នាបន្តដើម្បីប្រជាជនយើង ហើយត្រូវខិតខំសាងអំពើល្អអោយបានច្រើនដើម្បីទទួលបានសំឡេងឆ្នោតគាំទ្របន្ថែមទៀនៅក្នុងមូលដ្ឋាន និងត្រូវមានជំហរមួយច្បាស់លាស់គឺរក្សាចាស់ ពង្រីកថ្មី និងត្រូវគ្រប់គ្រងសមាជិក របស់យើងអោយបាន ល្អជាពិសេសត្រូវជម្រុញបងប្អូនយើងទាំងអស់គ្នាអោយទៅចូលរួមបោះឆ្នោតទាំងអស់គ្នានៅថ្ងៃ២៩ កក្កដា ឆ្នាំ២០១៨ខាងមុខនេះ និងបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីបន្តទៀត។ ចំពោះអ្នកចូលរួមទាំង ៩០ នាក់ ស្រី ៣៣នាក់ ឯកឧត្តមបានផ្តល់ជូនក្នុងម្នាក់ៗថវិកា ១០០០០៛ ដើម្បីសម្រួលដល់មធ្យោបាយរបស់បងប្អូនផងដែរ ៕