កិច្ចប្រជុំ​បូកសរុប​ការងារ​អនុវត្ត​ភារកិច្ច​របស់​ក្រុមការងារ​គណៈកម្មាធិកា​រ​ចុះជួយ​ខេត្ត ស្វាយរៀង

0

​ ​ ​ ​ ​ ​ខេត្ត ស្វាយរៀង ​ ​នា​ព្រឹក​ថ្ងៃទី​២១ ខែ មិថុនា ឆ្នាំ ២០១៤ នៅ​សាលប្រជុំ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តស្វាយរៀង មាន​រៀបចំ​ពិធី​បូកសរុប​ការងារ​អនុវត្ត​ភារកិច្ច​របស់​ក្រុមការងារ​គណៈកម្មាធិកា​រ កណ្តាល​ចុះជួយ ខេត្តស្វាយរៀង​និង​ដាក់​ទិសដៅ​ភារកិច្ច​សំខាន់ៗ​សម្រាប់​អនុវត្ត​ដំណាក់កាល​ទី​៦

លើក​ទី​៤​ដែល​ពី​ទីនេះ ស្ថិតក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​ជា​គណៈអធិបតី​លោកជំទាវ ប៉ែន សំអន សមាជិក​គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការ​កណ្តាល និង​ជា​ប្រធាន​ក្រុមការងារ គណៈកម្មាធិការ​កណ្តាល​ចុះជួយ​ខេត្តស្វាយរៀង​ព្រមទាំង​មានការ​ចូលរួម​ពី​ក្រុមការងារ គណបក្ស​ចុះជួយ​ស្រុក ក្រុង ឃុំ សង្កាត់ និង​សមាជិក សមាជិការ​បក្ស យ៉ាងច្រើន​កុះករ​ផងដែរ ។ ​ ​

លោកជំទាវ ម៉ែន សំអន បាន​មានប្រសាសន៍​ធ្វើការ​កោ​សស​សើរ​ចំពោះ​ថ្នាក់ដឹកនាំ ក៏​ដូច​ក្រុមការងារ របស់​គណៈបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​ចុះជួយ​ផ្ទាល់​តាម​បណ្តាល​មូលដ្ឋាន និង​គណបក្ស​គ្រប់​ថ្នាក់​ដែល បាន​យក​អស់​ស្មារតី កម្លាំង​កាល និង​កម្លាំងចិត្ត ធនធាន​ថវិកា សម្ភារៈ​ជួយ​គាំទ្រ​យ៉ាងសកម្ម តាម​បណ្តាល មូលដ្ឋាន​នាៗ​ទូទាំង​ខេត្ត ដំណាក់កាល​លើ​ទី​៦ លើក​ទី​៣ រួមចំណែក​ឲ្យ​ខេត្តស្វាយរៀង​ទទួលបាន​ជោគជ័យ រាល់​ភារកិច្ច​ជា​បន្តបន្ទាប់ ជាពិសេស​ជោគជ័យ​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ខេត្ត ក្រុង ស្រុក ឃុំ នា​ថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ​២០១៤ កន្លងទៅ​ថ្មីៗ​នេះ ។​ ​

​លោកជំទាវ ម៉ែន សំអន បាន​មានប្រសាសន៍​លើកឡើង​ទៀតថា ដើម្បី​ទទួលបាន​ជោគជ័យ​ក្នុងការ ងារ​ចុះជួយ​ខេត្តស្វាយរៀង ក្រុមការងារ​ទាំងអស់​ត្រូវ​បន្ត​និរន្ត​ភាព​ការងារ​ទៅគ្រប់​មូលដ្ឋាន​ក្រុមការងារ​យើង ត្រូវ​ចុះជួយ​ប្រា​ស័​យ​ទាក់ទង​ដោយផ្ទាល់​ដល់​មូលដ្ឋាន បន្ត​ឲ្យ​បានច្បាស់លាស់​រាល់​សំណូមពរ​បញ្ហា​ប្រឈម ការលំបាក របស់​សមាជិក​គណបក្ស​ក៏​ដូច​ប្រជាជន​ទូទៅ ។

ត្រូវ​រិះរក​គ្រប់​មធ្យោបាយ​ជួយ​ដោះស្រាយ​ឲ្យ​បាន​ទាន់ពេលវេលា ប្រកបដោយ​ប្រសិទ្ធិភាព​សំដៅ​រួមចំណែក​ពង្រឹង ជំរឿន ជឿជាក់​លើ​ការដឹក​របស់​រាជរដ្ឋាភិបាល និង​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។ មិនតែប៉ុណ្ណោះ​ក្រុមការងារ​ត្រូវ​បង្កើន​ការផ្សព្វផ្សាយ​អំពី​សមិទ្ធផល និង​ស្នាដៃ​ជា​ប្រវត្តិសាស្ត្រ​របស់​គណបក្ស ហើយ​ត្រូវ​ផ្សព្វផ្សាយ​សមិទ្ធផល​ថ្មី អំពើ​ល្អៗ ជំនួស​នឹង​ដំណោះស្រាយ​ថ្មីៗ របស់​រាជរដ្ឋាភិបាល​យើង ។

ដូចជា​ការ​វាយ​ដី និង​ការចេញ​ប័ណ្ណកម្មសិទ្ធិ​ជួន ប្រជាជន​យើង និង​ថ្មីៗ​នេះ​រាជ​រដ្ឋា​បាល​យើង​បាន​ជួយ​សំរួល ផ្តល់ជំនួយ​ជាច្រើន​ដល់​ពលកម្ម​កម្ពុជា ដែល​ត្រូវ​អាជ្ញាធរ​យោធា​ថៃ បញ្ជូន​មកវិញ​រាប់ម៉ឺន​នាក់​តាម​ព្រំដែន និង​បានចេញ​អនុ​ក្រឹ​ត​ថ្មី ដោយបាន​ចេញ លិខិតឆ្លងដែន​ជួន​ដល់​ពលកម្ម និង​និស្សិត​កម្ពុជា​ដែល​ត្រូវ​ធ្វើដំណើរ​ទៅ​បរទេស ដោយ​យក​តម្លៃ​តែ ៤ ដុល្លា និង​តម្រូវ​ឲ្យ​រយៈពេល​ធ្វើលិខិត​ឆ្លងដែន​មិន​ហួស​ពី ២០ ថ្ងៃ ធ្វើការ​ឡើយ ។ ​

លោកជំទាវ ម៉ែន សំអន ផ្តាំផ្ញើ​ដល់​ក្រុមការងារ​បក្ស​ត្រូវ​បន្ត​ជំរុញ​ដល់​កិច្ចដំណើរការ​ងារ​នៃ​ការកែទម្រង់​វិម​ជ្ឍ​ការ និង​វិ​ស​ហម​ជ្ឍ​ការ ដែល ជា​ផ្នែក​សំខាន់​មួយ​នៃ​កម្មវិធី​កំណែទម្រង់​ស៊ី​ជំរៅ​របស់​រាជរដ្ឋាភិបាល​សម្រាប់​អា​ត្តិ​ទី​៥​នៃ​រដ្ឋសភា ការងារ​នេះ គឹជា​ការផ្លាស់ប្តូរ​រៀបរាប់​ការងារ គ្រប់​គ្រង់ និង​ផ្តល់​ភាពម្ចាស់ការ​នៅ​កម្រិត​ថ្នាក់ក្រោម​ជាតិ សំដៅ​លើកកម្ពស់​តម្លាភាព គណនេយ្យភាព និង​ប្រសិទ្ធិភាព​តាមរយៈ​ការផ្តល់សេវា

សាធារណៈ​ឲ្យ​កាន់តែ​ល្អ មាន​ប្រសិទ្ធិភាព និង​ធ្វើ​ឲ្យ​មានការ​អភិវឌ្ឍន៍​នៅ​មូលដ្ឋាន​ទូទាំង​ខេត្ត​ពិសេស​នៅ​កន្លែង​ដែល​គណបក្ស​យើង មិនមាន​សម្លេង​ឆ្នោះ​នាំមុខ ។​ហើយ​យើង​ក៏ត្រូវ​បន្ត​អនុវត្ត​វិធានការ ពង្រឹង​គោលនយោបាយ​ឃុំ ភូមិ​មាន​សុ​វត្តិភាព ដើម្បី​ធានា​ដល់​សន្តិសុខ និង​សុ​វត្តិភាព​របស់​ប្រជាពលរដ្ឋ​យើង ។​ ​ ​Image3 Image5 Image6 Image4 ​ ​ ​ ​ ​ ​ ​ ​ ​