ព្រះវិហារ: ស្នាក់ការគណបក្សប្រជាជនកម្ពុជា បានរៀបចំពីធីសែនក្រុងពាលី រំលឹកដល់គុណបារមីម្ចាស់ទឹក ម្ចាស់ដីព្រៃព្រឹក្សា សុំសេចក្តីសុខក្នុងការសាងសង់។ ពិធីនេះបានប្រារពធ្វើឡើង ក្រោមវត្តមានឯកឧត្តម វ៉ា សឿន ប្រធានក្រុមការងារចុះជួយឃុំយាង តំណាងដ៍ខ្ពង់ខ្ពសឯកឧត្តម ស្រី ឌឹក សមាជិកគណៈកម្មាធិការ
កណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិយាង ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ក្នុងនោះក៍មានការចូលរួមពីឯកឧត្តមប្រធាន អនុប្រធានក្រុមការងារចុះជួយតាមមូលដ្ឋាន អាជ្ញាធរដែនដី លោកយាយ លោកតា ប្រជាពលរដ្ឋ និងកម្លាំងវរសេនាតូចវិស្វកម្ម កងពលធំអន្តរាគមន៍លេខ៣ប្រមាណជាង៥០នាក់។
លោកវរសេនីយ៍ទោ ឡំ សុខេន មេបញ្ជាការវរសេនាតូចកងវិស្វកម្ម បានអោយដឹងថា ការសាងសង់ទីស្នាក់ការគណបក្សឃុំយាង គឺចាប់ផ្តើមសាងសង់ពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨ ដោយធ្វើអំពីឈើ ជញ្ជាំងបាំងក្តា មានទទឹង៨ម៉ែត្រ បណ្តោយ១៣ម៉ែត្រ ឃឿនខាងក្រោម៥តឹក រាបឥដ្ឋចាក់សាប កំពស់៦ម៉ែត្រ ដំបូលប្រកក្បឿង និងខ្នងបុកពីមុខ មានទទឹង២ម៉ែត្រ៥០ បណ្តោយ៥ម៉ែត្រ ដែលជាការទទួលសាងសង់ ដោយកម្លាំងការដ្ឋានវរសេនាតូចវិស្វកម្ម កងពលធំអន្តរាគមន៍លេខ៣។
លោកបន្តថា ចំពោះការសាងសង់ទីស្នាក់គណបក្សប្រជាជនកម្ពុជាឃុំខាងលើនេះ នៅមិនអាចទាន់ដឹងពីតំលៃ នៃការកសាងអស់ទឹកប្រាក់ចំនួនប៉ុន្មាន នោះនៅឡើយទេ ព្រោះថាការសាងសង់មិនទាន់រួចរាល់៕ សួនលីណា





































