ខេត្តបាត់ដំបង៖ ស្រុកសំពៅលូននៅចំណុចក្រុមទី០២ ភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបងនៅថ្ងៃទី២០ខែឧសភាឆ្នាំ២០១៨ម៉ោង២១និង១០នាទី មានករណីអគ្គីភ័យឆាបឆេះផ្ទះរបស់ប្រជាពលរដ្ឋបណ្តាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋអស់ចំនួន ០៤ ខ្នង រួមមាន ផ្ទះរបស់ ១-ឈ្មោះ រឿម ឃុន ភេទស្រី អាយុ ៣៧
ឆ្នាំ ប្តីឈ្មោះ ហេង ផល្លា ភេទប្រុស អាយុ ៤៥ ឆ្នាំ ផ្ទះឈើប្រក់ស័ង្កសី ទំហំ 4m×6m រួមទាំងសម្ភារៈក្នុងផ្ទះឆេះខូចខាតទាំងស្រុង ។
២ឈ្មោះ ចាប មន ភេទស្រី អាយុ ៥៩ ឆ្នាំ ផ្ទះឈើប្រក់ស័ង្កសី ទំហំ 5mx 6m ឆេះជញ្ជាំងខាងក្រោយមួយចំហៀង ប្រាក់ 120$ រួមទាំងសម្ភារៈនៅក្នុងផ្ទះមួយចំនួន ។
៣-ឈ្មោះ នៅ សាលី ភេទស្រី អាយុ ៤២ ឆ្នាំ ប្ដីឈ្មោះ អឿន សំងាត់ ភេទប្រុស អាយុ ៤២ ឆ្នាំផ្ទះឈើប្រក់ស័ង្កសី ទំហំ 4m×6m និងសម្ភារៈនៅក្នុងផ្ទះទាំងអស់ ព្រមទាំងប្រាក់ ៥០ ម៉ឺនរៀល ឆេះខូចខាតទាំងស្រុង ។
៤-ឈ្មោះ កែវ ហួន ភេទស្រី អាយុ ៦១ ឆ្នាំ ផ្ទះឈើប្រក់ស័ង្កសី ទំហំ 4m×6m រួមទាំងសម្ភារៈនៅក្នុងផ្ទះទាំងអស់ឆេះខូចខាតទាំងស្រុង ដោយឆេះពុំដឹងមូលហេតុបច្ចុប្បន្នសមត្ថកិច្ចយើងកំពុងធ្វើការស្រាវជ្រាវបន្ត៕




































