បុរស​ម្នាក់​ជិះ​ម៉ូតូ​បុក​រថយន្ត​កំពុង​បត់​ចំ​ពេញទំហឹង​បណ្ដាលឱ្យ​រងរបួស​ធ្ងន់​

​ភ្នំពេញ ៖ រថយន្ត​មួយ​គ្រឿង​បើក​បត់​ឆ្វេង​មិន​ប្រយ័ត្ន ត្រូវ​ម៉ូតូ​មួយ​គ្រឿង​បុក​ចំ​ពេញទំហឹង​បណ្ដាល ឱ្យ​បុរស​ម្នាក់​រងរបួស​ធ្ងន់​ត្រង់​ចំណុច​ផ្លូវបែក​ជា​៤ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី វេលា​ម៉ោង​១០​និង​៥០​នាទី​យប់​ថ្ងៃទី​២១​ខែ​មិថុនា​ឆ្នាំ​២០១៤ ត្រង់​ចំណុច​មុខ​បណ្ណាគា​អាយ​ប៊ីស៊ី តាម​

បណ្ដោយ​ផ្លូវ​២១៥​កែង​ផ្លូវ​កម្ពុជា​ក្រោម ស្ថិតក្នុង​សង្កាត់​មិត្តភាព ខណ្ឌ​៧​មករា​។​
​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានអោយដឹង​ថា​នៅ​មុនពេល​កើតហេតុ គេ​បាន​ឃើញ រថយន្ត​មួយ​គ្រឿង​មិន​ចាំ​ម៉ាក​បាន​បើក​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​២១៥ ទិសដៅ​ពី​ត្បូង ទៅ​ជើង​ក្នុង​ល្បឿន​លឿន ខណៈ​មក​ស្ដុប​កែង​ផ្លូវ​កម្ពុជា​ក្រោម​រថយន្ត​បាន​បត់​ឆ្វេង​មិនបាន​ប្រយ័ត្ន ក៏​ត្រូវ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ពាក់​ស្លាក​លេខ ភ្នំពេញ 1CE-4980 ជិះ​ដោយ​បុរស​ម្នាក់​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​២១៥ ទិសដៅ​ពី​ជើង​ទៅ​ត្បូង​បុក​ចំ​រថយន្ត ពេញទំហឹង បណ្ដាលអោយ​ដួល​បោក​និង​ថ្នល់​រងរបួស​ធ្ងន់ ចំណែក​រថយន្ត​រង​ការខូចខាត បន្តិចបន្តួច​ក៏​បាន​បន្ថែម​ល្បឿន​គេចខ្លួនបាត់​។​
​បន្ទាប់ពី​កើតហេតុ​ជនរងគ្រោះ​ត្រូវ​បាន​រថយន្ត​សាមុយ​របស់​មន្ទីរពេទ្យ​ឯកជន​ដឹកបញ្ជូន​ទៅ​សង្គ្រោះ​ភ្លាមៗ ចំណែក​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​ប៉ុស្ដិ៍​រង់ចាំ​បងប្អូន​មក​ទទួលយក​វិញ​៕​

3 2 1