ម៉ូតូ​ស៊ុយ​ស៊ូ​គី​លែ​ត​បុក​ម៉ូតូ​រ៉ឺម៉ក​កង់​៣​អូស​ជាង​៥០​ម៉ែត្រ​រង​បួស​ធ្ងន់​ស្រាល​២​នាក់​

ភ្នំពេញ ៖ បុរស​ម្នាក់​ជា​អ្នករត់​រ៉ឺម៉ក​ម៉ូតូ​កង់​៣​បាន​រងរបួស​ធ្ងន់ ខណៈ​ដែល​កំពុង​ជិះ​ធ្វើ​ដំណើរ​ហើយ ត្រូវ​ម៉ូតូ​មួយ​គ្រឿង​បុក​ចំ​ពេញទំហឹង កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី​យប់​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៤ ត្រង់​ចំណុច​ខាងក្រោយ​ផ្សារ​ទំនើប​សូរិយា តាម​បណ្ដោយ​ផ្លូវ​លេខ​៦៧ កែង​ផ្លូវ​

លេខ ១៤២ ស្ថិតក្នុង​សង្កាត់​ផ្សារ​ថ្មី​១ ខណ្ឌដូនពេញ​។​
​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​បាន​ឃើញ​ហេតុការណ៍​បាន​ប្រាប់​អ្នកសារព័ត៌មាន​ឱ្យ​ដឹងថា គេ​បាន​ឃើញ​បុរស​ម្នាក់​ជា​អ្នក​រត់​ម៉ូតូ​រ៉ឺម៉ក​កង់​៣ ពាក់​ស្លាក​លេខ កណ្ដាល 1C-1213 កំពុង​ជិះ ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​៦៧​ក្រោយ​ផ្សារ​ទំនើប​សូរិយា ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​មក​ចំណុច​ផ្លូវ​កែង​លេខ​១៤២ ស្រាប់តែ​មាន​ម៉ូតូ​មួយគ្រឿង​ម៉ាក​ស៊ុយ​ស៊ូ​គី​លែង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1CK-7240 ជិះ​ដោយ​បុរស​ម្នាក់​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​១៤២ ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត បុក​ចំ​ម៉ូតូ​រ៉ឺម៉ក​កង់​៣​ចំ​ពេញទំហឹង​ធ្វើអោយ​ម៉ូតូ​ស៊ុយ​ស៊ូ​គី​លែ​ត អូស​ជាង​៥០​ម៉ែត្រ​រងរបួស​ស្រាល ចំណែក​ម្ចាស់​ម៉ូតូ​រ៉ឺម៉ក​រងរបួស​ធ្ងន់​ដេក​នៅ​និង​ថ្នល់​។ បុរស​ជា​អ្នក​រត់​ម៉ូតូ​រ៉ឺម៉ក​កង់​៣​មានឈ្មោះ A8 អាយុ​៥៤​ឆ្នាំ​ជា​ប្រធាន​ក្រុម​នៅក្នុង​សមាគមន៍ ចូល​រួមគ្នា​អភិវឌ្ឍន៍​កម្ពុជា មាន​ទីលំនៅ​ឃុំ​ហា​ច ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល​។​
​បន្ទាប់​ពី​កើតហេតុ​រថយន្ត​សាមុយ​មន្ទីរពេទ្យ​ឯកជន​ចំនួន​២​គ្រឿង​បាន​មកដល់ ប៉ុន្តែ​ត្រូវ​ខាង ដំណាង​ភាគី​រងគ្រោះ​ដែល​ជា​សមាគមន៍​ចូល​រួមគ្នា​អភិវឌ្ឍន៍​កម្ពុជា ហៅ​កាត់ 711 មិន​អោយ​យក ជនរងគ្រោះ​ទៅ​ដោយ​សំអាង​ថា​ខាងគេ​មាន​រថយន្ត​សង្គ្រោះ​មក​ដឹក​ជនរងគ្រោះ​ឥឡូវ​ហើយ ប្រហែល​ជាង​កន្លះ​ម៉ោង​មិនឃើញ​មាន​រថយន្ត​សង្គ្រោះ​មក​ដឹក​ជនរងគ្រោះ ទើប​ខាង​ដំណាង ភាគី​រងគ្រោះ​សំរេច​អោយ​រថយន្ត​សាមុយ​របស់​មន្ទីរពេទ្យ​ឯកជន​ដឹក​ជនរងគ្រោះ ទៅ​ព្យាបាល​របួស​ភ្លាមៗ​។​
​បន្ទាប់ពី​កើត​ហើយ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះមក​អន្តរាគមន៍ និង​បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​ចរាចរ​ចុះ​ធ្វើការ​វាស់វែង​យក​ម៉ូតូ​និង​ម៉ូតូ​រ៉ឺម៉ក​កង់​៣​ទៅ​រក្សាទុក​ដើម្បី​រង់ចាំ​ធ្វើការ​ដោះ​គ្នា​ជា​ក្រោយ​៕​

1 2 4