អ្នក​គ្រោះថ្នាក់​ចរាចរណ៍​ធ្លាក់ខ្លួន​ពិការ បាន​ក្លាយជា​បន្ទុក​ធ្ងន់​ក្នុង​គ្រួសារ​ ​ជាហេតុ​នាំ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​

0

​រាជធានី​ភ្នំពេញ មានការ​អះអាង​ទៅលើ​ហេតុផល​លំបាក​ជាច្រើន​យ៉ាង ពី​បណ្តា​ស្ត្រី​ជា​មេផ្ទះ ដែល​ទទួលបន្ទុក​ចិញ្ចឹម​បីបាច់​ថែរក្សា​កូន ដែល​ធ្លាប់​ជួប​វិបត្តិ​គ្រោះថ្នាក់​ចរាចរណ៍​នៅតាម​ដងផ្លូវ​សាធារណៈ ហើយ​បានប្រែក្លាយ​កូន​របស់​ពួកគេ ទៅជា​មនុស្ស​ដែល​ខុស​ប្រក្រតី​ជាង​ពេលមុន

ទាំង​កាយសម្បទា អា​ម្មរណ៍ ស្មារតី និង​បញ្ហា​សុខភាព​។IMG_20140611_081449

ការចាប់ផ្តើម​វិវត្តន៍​ស្ថានភាព​ជនរងគ្រោះ ពី​ធម្មតា​ទៅរក​ភាពមិនប្រក្រតី ក្រោយពេល​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ថ្មីៗ គឺជា​សញ្ញា​មួយ​បង្ហាញ​ឲ្យ​ឃើញ​ពី​ការចាប់ផ្តើម​ខិតខំ​ប្រឹងប្រែង​ស្វែងរក​ថវិការ​បន្ថែម ពី​មិត្ត​ភ​ក្ត័​រឺ​សាច់ញាតិ​បងប្អូន​ជនរងគ្រោះ ដើម្បី​ប្រមូល​ថវិកា​រទាំង​នោះមក​ផ្គត់​ផ្គត់​លើ​ថ្លៃ​សេវា​ព្យាបាល​ជនរងគ្រោះ​ក្នុង​មន្ទីរពេទ្យ ព្រមទាំង​ការថែទាំ​សុខភាព​បន្តទៀត ក្រោយពេល​ជនរងគ្រោះ​ទាំងនោះ បានជា​សះស្បើយ​ចេញពី​មន្ទីរពេទ្យ​ត្រឡប់ទៅផ្ទះ​។​20140622_081639

​ ​យ៉ាងហោចណាស់ ជនរងគ្រោះ​ម្នាក់​ដែល​បាន​រងរបួស​ដោយសារ​ចរាចរណ៍ ត្រូវតែ​ចំណាយ​ថវិការ​ដំបូង​ប្រមាណ​២៥០​ដុល្លា សម្រាប់តែ​ថ្លៃបង់​សេវា​ក្នុង​មន្ទីរពេទ្យ និង​ការថត​ស្គេ​ន​ដោយ​ប្រព​ន្ធ័​កុំព្យូទ័រ​ទៅលើ​ផ្នែក​ក្បាល រួមទាំង​ការត្រួតពិនិត្យ​ទៅលើ​ផ្នែក​សិរី​រា​ង្គ​ផ្សេងៗ​ទៀត​ប៉ុណ្ណោះ​។ ដោយឡែក​ខ្ទង់ចំណាយ​ថវិកា​ព្យាបាល​របួស​អស់​ច្រើន​រឺ​តិច វា​អាស្រ័យ​ទៅតាម​ស្ថានភាព​អ្នកជំងឺ​ផ្ទាល់ បើ​ជនរងគ្រោះ​ឈានដល់​ដំណាក់កាល​សន្លប់​មិនដឹង​ខ្លួន ហើយ​រងរបួស​ធ្ងន់ធ្ង​រ​រហូត​បាក់ឆ្អឹង រឺ​ខ្ទេច​ឆ្អឹង​នៅត្រង់​ផ្នែក​ណាមួយ​នោះ​នៃ​ដងខ្លួន ថវិកា​ដែល​ត្រូវ​ចំណាយ​នៅក្នុង​ការព្យាបាល​អាចមាន​ច្រើនជាង​៣​ពាន់​ដុល្លា ហើយ​អ្នកជំងឺ​អាច​និង​ប្រឈម​និង​ការបាត់បង់​សិរី​រា​ង្គ​ណាមួយ​លើ​រាងកាយ ដូចជា​ត្រូវកា​ត់ដៃ កាត់​ជើង និង​ធ្លាក់ខ្លួន​ពិការ​មិនអាច​កំរើក​បាន​មួយជីវិត​។ នេះ​បើ​យោងតាម​ការអះអាង​រប​ស់​ម្តាយ​ជនរងគ្រោះ​ម្នាក់ ដែលជា​ស្ត្រី​មេម៉ាយ​ឈ្មោះ មាស ចាន់​រី អាយុ ៥៨​ឆ្នាំ ជា​អាជីវ​ករលក់​គ្រឿង​ចាប​ហ៊ួ​យ​នៅ​ផ្សា​របឹង​កេងកង ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​៣ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ដែល​បាន​និយាយប្រាប់​កាលពី​រសៀល​ថ្ងៃទី​១៨ ខែមិថុនា​។IMG_20140611_081553


​ ​និយាយ​ទាំង​ទឹកមុខ​ក្រៀមក្រំ ភ្នែក​រលីងរលោង និង​អង្គុយ​ស្ងៀម​មួយកន្លែង​នៅលើ​តូប​លក់ ចាប​ហ៊ួ​យ​របស់ខ្លួន អ្នកស្រី​មាស ចាន់​រី បានបង្ហាញ​ពី​អារម្មណ៍​សោកស្តាយ ខណៈពេល​គាត់​រៀបរាប់​អំពី​ដំណើររឿង​កូនប្រុស​ច្បង​របស់គាត់ ដែលជា​ក្តី​ស​ង្ឈឹ​ម​មុខ​គេ​បង្អស់ បែរ​ធ្លាក់ខ្លួន​ទៅជា​មនុស្ស​ពិការ ក្លាយជា​បន្ទុក​ដ៏​ធ្ងន់​មួយ​នៅក្នុង​គ្រួសារ​របស់គាត់​ទៅវិញ​។ អ្នកស្រី​បាន​ឲ្យ​ដឹងថា សព្វថ្ងៃនេះ​គាត់​មានកូន​ចំនួន​៥​នាក់ ប្រុស​ម្នាក់ និង​ស្រី​៣​នាក់ ប៉ុន្តែ​កូនប្រុស​ច្បង​ដែល​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ធ្លាក់ខ្លួន​ពិការ​ឈ្មោះ សម្បត្តិ​មង្គល​រាជ បច្ចុប្បន្ន​អាយុ​៣៤​ឆ្នាំ ធ្វើការ​ជា​អ្នក​បញ្ចូល​ហ្គាស​តិចតួច​នៅក្នុង​ផ្ទះ​។ អ្នកស្រី​បន្តថា កាលពី​៧​ឆ្នាំមុន នៅ​យប់​ថ្ងៃកើតហេតុ កូនប្រុស​គាត់​បាន​ផឹកស្រា​ស្រវឹង​នៅក្នុង​ពិធី មង្គលការ​បងប្អូន​ដែល​ស្ថិតនៅ​ម្តុំ​ស្ទឹងមានជ័យ រហូតមកដល់​វេលា​ម៉ោង​១០ និង ២០​នាទី​យប់​ថ្ងៃ​ដដែល​នោះ កូនប្រុស​គាត់​បាន​ជិះ​ម៉ូតូ​ចេញពី​កន្លែង​ពិធីមង្គលការ ក្នុង​បំណង​ត្រឡប់មកផ្ទះ​វិញ ប៉ុន្តែ​ជិះ​មកដល់​ទំនុប​ឡើង​ទួល​មួយកន្លែង ស្រាប់តែ​រថយន្ត​ក្រឡុក​ស៊ីម៉ង់​ធុន​ធ្ងន់​មួយគ្រឿង បាន​បើកបរ​យ៉ាង​លឿន​សំដៅ​បត់​ចូល​កា​រាស់​ក្រុមហ៊ុន ស្ថិតនៅ​សង្កាត់​ស្ទឹងមានជ័យ ខណៈនោះ​រថយន្ត​បាន​បើក​បុក​ម៉ូតូ​ជនរងគ្រោះ​យ៉ាង​ពេញ​ទំ​ហំង នៅ​ផ្នែក​ខាង​ធ្វេ​ង បណ្តាល​ឲ្យ​ជនរងគ្រោះ​ខ្ទេច​ឆ្អឹង​អ​ង្គុ​ញ​និង​បាក់ឆ្អឹង​កជើង និង​របួស​រលាត់ស្បែក​ដៃជើង​ផងដែរ ដែល​ធ្វើអោយ​ជនរងគ្រោះ​មានការ​ឈឺ​ចុកចាប់​ខ្លាំង​រហូតដល់​សន្លប់​បាត់ស្មារតី រឺ​ឯ​ម៉ូតូ​និង​មួកសុវត្ថិភាព ត្រូវបាន​ខូច​ខ្ទេចខ្ទី​បាក់បែក​ទាំងស្រុង​ដែរ​។IMG_20140611_085237

ដោយឡែក​អ្នកបើកបរ​រថយន្ត​ក្រឡុក​ស៊ីម៉ង់​បាន​រត់​គេចខ្លួនបាត់ ក្រោយពី​មាន​ហេតុការណ៍​គ្រោះថ្នាក់​កើតឡើង ប៉ុន្តែ​ម្ចាស់​ក្រុមហ៊ុន​បានចេញ​មុខមក​ដោះស្រាយ ដោយ​ផ្តល់​ជា​សំណង​ឲ្យ​ត្រឹមតែ​១២០០​ដុល្លា​ប៉ុណ្ណោះ​។ អ្នកស្រី​ចាន់ រី បាន​បញ្ជាក់ថា​៖« សំណង​១២០០​ដុល្លា​នេះ វា​ត្រូវ​រត់ការ​យឺតយ៉ាវ​ពេក​ជាហេតុ​ធ្វើ​ឲ្យ​កូន​ខ្ញុំ​មិនបាន​ឆាប់​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​ទេ ដូច្នេះ​ខ្ញុំ​បានសម្រេច​ចិត្ត​ដើរ​ខ្ចីលុយ​បងប្អូន​ទាំងយប់​កណ្តាល​អា​ធ្រា​ត្រ ដើម្បី​យកលុយ​មក​បង្គ្រប់​បង់​ថ្លៃ​សេវា​ពិនិត្យ​របួស នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ​ចំនួន​២៥០​ដុល្លា ប៉ុន្តែ​បងប្អូន​ខ្ញុំ​គ្មាន​នរណាម្នាក់​មាន​លុយ​ជួយ​ខ្ញុំ​ទេ​»​។
​បើតាម​អ្នកស្រី​ចាន់ រី បាន​ឲ្យ​ដឹង​បន្ថែមថា រហូតមកដល់​វេលា​ម៉ោង​២​យប់ ថ្ងៃកើតហេតុ​ដដែល​នោះ ដំណឹង​គ្រោះថ្នាក់​នេះ បានលឺ​ទៅដល់​មិត្ត​ភ​ក្ត័​ស្និត​ស្នាល​និង​កូនប្រុស​គាត់ ហើយ​មិត្ត​ភ​ក្ត័​ម្នាក់​នោះ បាន​យកលុយ​ចំនួន​១​ពាន់​ដុល្លា​ឲ្យ​អ្នកស្រី​ចាន់ រី​ខ្ចី ដើម្បី​ជួយសង្គ្រោះ​ជនរងគ្រោះ លុះ​មកដល់​ម៉ោង​៣​ទៀបភ្លឺ ទើប​ជនរងគ្រោះ​បានទទួល​ការពិនិត្យ​និង​ព្យាបាល​ពី​គ្រូពេទ្យ​។ ក្រុមគ្រូពេទ្យ​បាន​និយាយប្រាប់​អ្នកស្រី​ថា​៖«​ជើង​កូនប្រុស​ខ្ញុំ​មិនអាច​ដូច​ធម្មតា​បានទេ ព្រោះ​វា​បាក់ឆ្អឹង​ខ្ទេច​ចាប់ពី​ទ្រ​គៀក រហូតដល់​ចុង​ម្រាមជើង ដូច្នេះ​ត្រូវតែ​កាត់​ជើង​ចោល ពេលលឺ​ដូច្នេះ​ខ្ញុំ​អស់​ស​ង្ឈឹ​ម ហើយ​ខ្ញុំ​មិន​បានអោយ​គ្រូពេទ្យ​កាត់​ជើង​កូន​ខ្ញុំ​ចេញ​ទេ ព្រោះថា​ខ្ញុំ​គ្មាន​លុយ​បង់ថ្លៃ​សេវា​កាត់​ជើង​ផង និង​គ្មាន​លុយ​សម្រាប់​កាត់​ឆ្អឹង​ជើង ដែល​អាច​ដុះ​ចេញពី​ត្រង់​កន្លែង​កាត់​នោះ​ជា​រៀងរាល់ខែ​ផង​»​។IMG_20140611_085237


​ក្រោយពេល​សំរាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​រយៈពេល​៣​ខែក្រោយ​មក អ្នកស្រី​ចាន់​រី​បាន​យក​កូនប្រុស​ចេញពី​មន្ទីរពេទ្យ ដើម្បី​មើលថែរក្សា​ជំងឺ​បន្តទៀត​នៅឯ​ផ្ទះ​។ អ្នកស្រី​បាន​យកលុយ​សន្សំ​របស់​កូនស្រី​ទី​១​និង​ទី​២ ដែល​ប្រមូលបាន​ទាំងអស់​ប្រហែល​១​ពាន់​ដុល្លា​ទៀត ដើម្បី​ផ្គត់ផ្គង់​លើ​ថ្លៃ​ថ្នាំពេទ្យ អាហារ និង​ថ្លៃ​សេវា​គ្រូពេទ្យ​មកចាក់​ថ្នាំ​មកដល់​ផ្ទះ​។ ប្រហែលជា​រយៈពេល​១​ឆ្នាំ ទើប​កូនប្រុស​អ្នកស្រី​ចាន់​រី អាច​កាន់​ឈើច្រត់​ដើរ​បាន​ដោយ​ខ្លួនឯង ប៉ុន្តែ​អ្វីដែល​បាន​បន្សល់ទុក​សម្រាប់​ជនរងគ្រោះ​រហូតមកដល់​សព្វថ្ងៃនេះ គឺ​ជើង​ខាង​ធ្វេ​ង​និង​ចង្កេះ​ខាងក្រោយ​របស់គាត់ នៅតែ​បន្ត​ការ​ឈើ​ចុកចាប់ ប៉ុន្តែ​ឥឡូវនេះ ជនរងគ្រោះ​ហាក់ដូចជា​អាច​ស៉ុំ​ា​បាន​ខ្លះៗ​ជាមួយនិង​ការឈឺ​នេះ ដោយហេតុថា​មិន​ចង់អោយ​ម្តាយ​ពិបាកចិត្ត​។ IMG_20140611_085302

អ្នកស្រី​ចាន់ រី​បាន​និយាយថា​៖« ខ្ញុំ​បាន​ចំណាយលុយ​ច្រើនជាង​៣​ពាន់​ដុល្លា ដើម្បី​ព្យាបាល​កូន​ឲ្យ​បានជា​សះស្បើយ ហើយ​ឥឡូវនេះ កូន​ខ្ញុំ​វា​ខុសពី​ប្រក្រតី ដោយសារ​វា​មិនអាច​ធ្វើការ​លើក​អ្វី​ធ្ងន់ៗ​បានទេ អារម្មណ៍​វា​ឆាប់​ឆេវឆាវ ឆាប់​ភ័យ​តក់ស្លុត និង​រន្ធត់​ជាង​ពេលមុន នៅពេល​វា​ឃើញ​មាន​មនុស្ស​រងគ្រោះថ្នាក់​ចរាច​រណ៍​ដូច​វា ប៉ុន្តែ​ខ្ញុំ​នៅតែ​តស៊ូ​លក់ដូរ​រកលុយ​ចិញ្ចឹម​វា បើទោះបីជា​វា​មានលទ្ធភាព​ធ្វើការ​បានតែ​បញ្ចូល​ហ្គាស​ក្នុង​កំប៉ុង​តូចៗ​ក៏ដោយ ព្រោះ​ចំណូល​ដែល​វា​រកបាន​មិន​គ្រប់​ថ្លៃ​ចំណាយ​រាល់ថ្ងៃនេះ​ទេ ហើយ​នេះ​គឺជា​បន្ទុក​ដ៍​ធ្ងន់​មួយ​ថែមទៀត​សម្រាប់​ខ្ញុំ​»​។IMG_20140611_085318


​ជាការ​រួមចំណែក​លើក​ទឹកចិត្ត​ទៅដល់​ជនរងគ្រោះ នៅ​មុនពេល​កើតហេតុ​ការណ៍​គ្រោះថ្នាក់​ចរាចរណ៍ គាត់​បាន​ពាក់មួក​សុវត្ថិភាព ដើម្បី​ការពារ​រងរបួស​ក្បាល ខណៈពេល​គាត់​កំពុងតែ​ស្រវឹងស្រា​ស្រាងៗ​ផង​នោះ ដែល​នេះ​ជា​កត្តា​ធ្វើ​ឲ្យ​គាត់​អាច​ជៀស​ផុតពី​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​អាយុជីវិត​។ ប៉ុន្តែ​បើតាម​ក្រុម​អ្នកជំនាញ​ផ្នែក​សុខភាព​សាធារណៈ​ក៏បាន​បញ្ជាក់ដែរថា ប្រសិនបើ​អ្នកបើកបរ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព​ក្នុងពេល​ធ្វើដំណើរ វា​ប្រឈម​ទៅ​និង​កត្តា​ហា​នី​ភ័យ​ច្រើនជាង​ករណី​ខាងលើនេះ​ទៀត រឺ​អាច​ឈានដល់​ការស្លាប់​បាត់បង់​ជីវិត​ផងដែរ បើសិន​ជាមាន​ករណី​គ្រោះថ្នាក់​កើតឡើង​។​IMG_20140611_112825


​បើតាម​លោក​វេជ្ជបណ្ឌិត​ប៉ែន ផលគុណ ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប បាន​ថ្លែង​នៅក្នុង​សិក្ខាសាលា​មួយ​នៅឯ​ខេត្តសៀមរាប កាល​ពីស​ប្តា​ហ៍័​មុន ដោយ​លោក​បាន​ពន្យល់ថា គ្រប់​អវៈយវៈ​ទាំងអស់​របស់​មនុស្ស កន្លែង​ដែល​ផ្តើម​សំខាន់​មុខ​គេ​គឺ​ក្បាល ដូច្នេះ​ប្រសិនបើ​ក្បាល​ត្រូវ​រង​ការប៉ះទង្គិច ធ្ងន់ធ្ងរ​ហើយ​នោះ ការចំណាយ​ប្រាក់​ដើម្បី​ព្យាបាល​ក៏ត្រូវ​មាន​រាប់រយ​ដុល្លា​ដែរ​។ លោក​បាន​ឲ្យ​ដឹងថា មួកសុវត្ថិភាព​មួយ​មានតម្លៃ​ត្រឹមតែ​១៥​ទៅ​២០​ដុល្លា​ប៉ុណ្ណោះ ប្រសិនបើ​ប្រជាពលរដ្ឋ​មិន​ចំណាយលុយ​ដើម្បី​ទិញ​មួក​សម្រាប់​ពាក់​ក្នុងពេល​ធ្វើដំណើរ​ទេ នៅពេល​មាន​គ្រោះថ្នាក់ ការ​ចំណាយលុយ​សម្រាប់​ព្យាបាល​គឺ​អាចមាន​រហូតដល់​រាប់រយ​ដុល្លា ទៅតាម​កម្រិត​នៃ​ការរង​របួសធ្ងន់​រឺ​ស្រាល​។ លោក​បញ្ជាក់ថា​៖«​ករណី​គ្រោះថ្នាក់​ចរាចរណ៍ មិនមែន​ធ្វើ​ឲ្យ​ខាតបង់​ត្រឹមតែ​ថវិការ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​នាំ​ឲ្យ​ខាតបង់​ចំណូល​ប្រចាំថ្ងៃ ខាត​ពេលវេលា​អ្នកជំងឺ និង​អ្នក​ថែទាំ​ដែលជា​គ្រួសារ​និង​សាច់ញាតិ រឺ​ឯ​រដ្ឋាភិបាល​ក៏បាន​ចំណាយ​ថវិការ​មួយចំនួន​ទៅលើ​បញ្ហា​គ្រោះថ្នាក់​នេះដែរ ហើយ​បើ​មាន​ករណី​ធ្ងន់ធ្ងរ​រហូត​ធ្វើ​ឲ្យ មនុស្ស​ស្លាប់ ប្រទេសជាតិ​ក៏​ខាតបង់​ធនធានមនុស្ស​ម្នាក់​ដែរ​»​។IMG_20140611_112843

​ដោយឡែក​សេវា​ព្យាបាល​អ្នកជំងឺ​ដែល​រងរបួស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​បាន​តម្រូវ​ឲ្យ​អ្នកជំងឺ​បង់ថ្លៃ​សេវា​ចាប់ពី​១០​ទៅ​១៥​ម៉ឺន​រៀល​ក្នុង​ម្នាក់​សម្រាប់​សេវា​សំរាក​នៅ​មន្ទីរពេទ្យ រឺ​ឯ​ទឹកប្រាក់​៤៥​ម៉ឺន​រៀល​ទៀត​សម្រាប់​សេវា​វះកាត់​និង​សេវា​មន្ទីរពិសោធន៍ អម​វេជ្ជសាស្ត្រ​។ នេះ​បើ​យោងតាម​ឯកសារ​បង្ហាញ​របស់លោក​វេជ្ជបណ្ឌិត​ប៉ែន ផលគុណ​។
​ឆ្លើយតប​និង​វិធានការណ៍​ខាងលើ កន្លងមកនេះ មន្ត្រី​រដ្ឋាភិបាល​និង​អង្គការ​សង្គម​ស៊ីវិល​ជាច្រើន​បាន​ចាប់ដៃគ្នា​ស្វែងរក​ដំណោះស្រាយ​ក្នុង​រឿងនេះ ដើម្បី​ចូលរួម​កាត់បន្ថយ​អត្រា​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ឲ្យ​នៅ​កម្រិត​ទាប​បំផុត​នៅ​ទូទាំងប្រទេស ខណៈដែល​ការសិក្សា​ថ្មី​មួយ​របស់​អង្គការ​សុខភាព​ពិភពលោក​បាន​រកឃើញ​ថា អត្រា​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ គិត​ជា​មធ្យម​ក្នុង​១​ថ្ងៃ​មាន​៥​នាក់ ហើយ​បើ​គិត​ក្នុង​រយៈពេល​៨​ឆ្នាំកន្លងមក (២០០៦-២០១៣) គេ​សង្កេតឃើញ​អត្រា​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ខ្ពស់​ជាងគេ​គឺ​ក្នុង​ឆ្នាំ ២០១២ មាន​រហូតដល់​ទៅ​១៩៦៦​នាក់ ប៉ុន្តែ​វា​ត្រូវបាន​ថយចុះ​មកវិញ​នៅក្នុង​ឆ្នាំ​២០១៣​មាន​ត្រឹមតែ​១៩៥០​នាក់​។IMG_20140611_112851


​បើតាម​លោក​វេជ្ជបណ្ឌិត​សៅ សុវណ្ណ​រតនៈ មន្ត្រី​បង្ការ​អំពើ​ហឹ​ង្សា​ការរង​របួស​និង​សុវត្ថិភាព​ចរាចរណ៍​នៃ​អង្គការ​សុខភាព​ពិភពលោក​បាន​ប្រាប់​ឲ្យ​ដឹងថា តាមរយៈ​មូលនិធិ​ប្ល៊ូ​ម​បឺ​គ​ភី​លែ​ន​ត្រូ​ភី អង្គការ​សុខភាព​ពិភពលោក​សហការ​ជាមួយនិង​មន្ត្រី​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​បើក​យុទ្ធនា​ការអប់រំ​ផ្សព្វផ្សាយ​អំពី​កត្តា​ហា​នី​ភ័យ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស ដើម្បី​ផ្តល់​មួកសុវត្ថិភាព​ដែល​ត្រូវ​ស្តង់ដា​ជូន​ប្រជាជន​កម្ពុជា​ដោយ​មិន​គិតថ្លៃ​។ លោក​បន្តថា ៨៥% នៃ​អ្នកស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​គឺ​អ្នក​ថ្មើរជើង​១៣% អ្នកជិះ​កង់​២% និង​អ្នកជិះ​ម៉ូតូ​៧០% ដែល​ករណី​ស្លាប់​នេះ គឺ​បណ្តាលមកពី​ការបើកបរ​ល្បឿន​លើស​កំណត់ បើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង ការមិន​ពាក់មួក​សុវត្ថិភាព រួមទាំង​កត្តា​យានយន្ត កត្តា​ផ្លូវថ្នល់ និង​កត្តាបរិស្ថាន​ជាដើម​។ លោក​វេជ្ជបណ្ឌិត​សៅ សុវណ្ណ​រតនៈ ក៏បាន​ធ្វើការ​គូសបញ្ជាក់​ថា​៖«​យោងតាម​តួលេខ​ខាងលើនេះ យើង​អាច​វាយតម្លៃ​ទៅលើ​ការខាតបង់​កម្លាំង​ពលកម្ម​សកម្ម និង​ការខាតបង់​ផ្នែក​សុខភាព សង្គម និង​សេដ្ឋកិច្ច ហើយ​បញ្ហា​សុវត្ថិភាព​ចរាចរណ៍​មិនមែនជា​ការទទួលខុសត្រូវ​របស់​វិស័យ​ដឹកជញ្ជូន​តែឯង​ទេ ប៉ុន្តែ​វា​ជា​បញ្ហា​អន្តរ​វិស័យ​និង​ជា​បញ្ហា​សុខភាព​សាធារណៈ​»​។​IMG_20140611_112911


​បើ​យោងតាម​បទ​បង្ហាញ​របស់​មន្ត្រី​ដដែល​នេះ​បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរណ៍​បាន​បណ្តាល ឲ្យ​ខាតបង់​សេដ្ឋកិច្ចជាតិ​ក្នុង​១​ឆ្នាំៗ​ប្រមាណ​ច្រើនជាង​៣៣០​លាន​ដុល្លា ដោយឡែក​ការព្យាបាល​របួស ក្បាល​ក្នុង​១​ករណី​នៅ​ប្រទេស​វៀតណាម​អាចមាន​ត្រឹមតែ​២,៣៦៥​ដុល្លា ដែល​ខុសពី​តម្លៃ​ព្យាបាល នៅ​សហរដ្ឋអាមេរិក​មានរ​ហូត​ដល់​ទៅ​៣៣២,៤៥៧​ដុល្លា​អាមេរិក ហើយ​ការព្យាបាល​នេះ​មិនអាច​ធា នា​អោយ​អ្នកជំងឺ​មាន​ភាពប្រក្រតី​វិញ​ទេ ដោយ​គ្រាន់តែ​អាចធ្វើ​ឲ្យ​អ្នកជំងឺ​បានដឹងខ្លួន​ប៉ុណ្ណោះ​។
​ដោយសារតែ​បញ្ហា​សុវត្ថិភាព​ចរាចរណ៍ វា​មិនមែនជា​ការទទួលខុសត្រូវ​របស់​វិស័យ​ដឹកជញ្ជូន​តែ​ឯកឯង​នោះ ដូច្នេះ​បញ្ហា​នេះ​ត្រូវបាន​ផ្សារភ្ជាប់​ជាមួយ​អ្នក​ពាក់​ព​ន្ធ័​ច្បាប់ ហើយ​ក្នុងនោះ​សមត្ថកិច្ច​មាន​តួនាទី​ចុះ​អនុវត្ត​រឹតបណ្តឹង​ច្បាប់​ចរាចរណ៍ ទៅតាម​គោលដៅ​ជាច្រើន​កន្លែង​នៅ​ទូទាំងប្រទេស​។


​លោក​ជឹម សុវណ្ណ ប្រធានការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា​នៅក្នុង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ចាស់ ការផាកពិន័យ​គឺត្រូវធ្វើ​ឡើង​តែ​៣​ពាន់​រៀល​ប៉ុណ្ណោះ សម្រាប់​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ប៉ុន្តែ​ច្បាប់​នេះ​បាន​ជម្រុញ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ខេត្តសៀមរាប ចេះ​ពាក់មួក​សុវត្ថិភាព​រហូត​បាន​៧០% រឺ​ឯ​៣០%​ទៀត អ្នក​ដែល​មិន​ពាក់មួក​ជា​យុវវ័យ​អាយុ​ចន្លោះ​ពី​១៥​ទៅ​២៥​ឆ្នាំ ដែល​ចូលចិត្ត​ធ្វើដំណើរ​នៅពេល​យប់​។ លោក​បញ្ជាក់ថា​៖«​អ្នក​មិន​ពាក់មួក​សុវត្ថិភាព​នៅពេល​យប់​ច្រើនតែ​គិតថា មិនមាន​សមត្ថកិច្ច​ប៉ូលីស​ចរាចរណ៍ ចុះ​អនុវត្ត​ន៏​ការ​រឹតបណ្តឹង​ច្បាប់​ចរាចរណ៍​នៅ​គ្រប់កន្លែង​ទេ ហើយ​ពួកគេ​មិន​ចង់​ពាក់មួក​សុវត្ថិភាព​ក្នុងពេល​ធ្វើដំណើរ​ឡើយ ព្រោះ​វា​អាចធ្វើ​ឲ្យ​ពួកគេ​បាត់បង់​នូវ​សោ​ភ​ណ្ឌ័​ភាព ភាព​សង្ហា​ឡូយឆាយ ខូច​ម៉ូត​សក់ និង​ថប់ដង្ហើម​ជាដើម​»​។IMG_20140611_112911


​ជាមួយគ្នា​ផងដែរ នៅក្នុង​មាត្រា​ទី​៩​នៃ​ច្បាប់​ស្តីពី​សុវត្ថិភាព​ចរាចរ​ណ៏​ផ្លូវគោក​ចាស់ បាន​ចែងថា​អ្នកបើកបរ​ទោចក្រយានយន្ត ត្រីចក្រយានយន្ត និង​ទោចក្រយានយន្ត​សណ្តោង​រ៉ឺម៉ក ត្រូវតែ​ពាក់មួក​សុវត្ថិភាព ប្រសិនបើ​មិន​ពាក់មួក​សុវត្ថិភាព​ពិន័យ​៣០០០​រៀល​ជា​កំហិត ប៉ុន្តែ​បើតាម​លោក​ជឹម សុវណ្ណ​បាន​បន្ថែមថា​៖«​ច្បាប់​ចាស់​បាន​តម្រូវ​ឲ្យ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព បង់ពិន័យ​តែ​៣​ពាន់​រៀល​ប៉ុណ្ណោះ តែ​ធ្វើ​ឲ្យ​មនុស្ស​ខ្លាច ប៉ុន្តែ​ច្បាប់​ថ្មី​បាន​រឹតបណ្តឹង​រហូត​គុណ​និង​៥​ដង ស្នើ​និង​១៥០០០​រៀល ដែល​ធ្វើ​ឲ្យ​មនុស្ស​កាន់តែ​ខ្លាច​ថែមទៀត ដូច្នេះ​ក្នុងនាម​ខ្ញុំ​ជាម​ន្ត្រី​អនុវត្ត​ច្បាប់ គឺ​សូម​អំពាវនាវ​ដល់​រដ្ឋា​ភិ​បាល​ឲ្យ មានការ​គិតគូរ​ពិចារណា​ឲ្យ​បាន​ឆាប់​អនុម័ត​ច្បាប់​ថ្មី​នេះ ដើម្បី​ជម្រុញ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា ក្នុង​បំណង​កាត់បន្ថយ​ការស្លាប់​និង​របួស​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​»​។


​បច្ចុប្បន្ននេះ​គេ​សង្កេតឃើញ កម្លាំង​នគរបាល​ចរាចរណ៍​ប្រទេស​កម្ពុជា បាន​សហការគ្នា ចុះ​រឹតបណ្តឹង​ច្បាប់​ចរាចរណ៍​នៅតាម​ផ្លូវ​សាធារណៈ ប៉ុន្តែ​ការ​រឹតបណ្តឹង​នេះ នៅ​មិនទាន់​ក្លាយជា​គំរូ​ល្អ​ដូច​នៅ​ប្រទេស​អូ​ស្រា្ត​លី​ទេ ខណៈដែល​ប្រទេស​អូស្ត្រាលី បានធ្វើការ​រឹតបណ្តឹង​ច្បាប់​ចរាចរណ៍​ទាំង​ថ្ងៃ​យប់​ទៅលើ​ការ​វាស់​ជាតិ​អាកុល និង​ការប្រើប្រាស់​ប្រព​ន្ធ័​កាំ​ម៉េ​រ៉ា​សុវត្ថិភាព​ដាក់​នៅតាម​ផ្លូវ​សាធារណៈ​ស្ទើ គ្រប់​ទីកន្លែង​ដើម្បី​វាស់​ល្បឿន និង​តាមដាន​សកម្មភាព​អ្នកបើកបរ រឺ​ឯ​កម្រិត​នៃ​ការផាកពិន័យ គឺ​ត្រូវ​បង់​ចាប់ពី​២៥០​ដុល្លា​ឡើងទៅ ហើយ​សមត្ថកិច្ច​អាចធ្វើ​ការដកហូត​ប​ណ្ណ័​អ្នកបើកបរ​ព្យួរទុក​ក្នុង​រយៈពេល​ណាមួយ ប្រសិនបើ​អ្នកបើកបរ​ដដែល​នោះ​នៅតែ​បន្ត​ល្មើសច្បាប់​។


​ករណី​ស្រដៀង​គ្នា​នេះ បើតាម​អ្នកស្រី​ម៉ែន ច​ន្ទ័​កុ​សុល អគ្គលេខាធិការដ្ឋាន​នៃ​គណៈ​ក​ម្មា​ធិ ការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​ឲ្យ​ដឹងថា ដោយ​មើលឃើញ​ពី​បញ្ហា​ប្រឈម​នេះ ទើប​គណៈកម្មាធិការ​ជាតិ បាន​ស្វែងរក​ដៃគូរ​ជាច្រើន​ស្ថាប​ន័​ទាំង​ថ្នាក់ជាតិ និង​អន្តរជាតិ ដើម្បី​ចូលរួម​បង្កើត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​។ អ្នកស្រី​បន្តថា បើទោះបីជា​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​បាន​ប្រើ​រយៈពេល​យូរ នៅក្នុង​ការរៀបចំ​តាក់តែង​បញ្ចូល​នូវ​មាត្រា​សំខាន់ៗ​យ៉ាងណាក្តី ប៉ុន្តែ​ភាពយឺតយ៉ាវ​នេះ ត្រូវបាន​កើតឡើង​ដោយសារតែ​គ្រប់គ្នា​ចង់បាន​ច្បាប់​ដ៏​ល្អ​មួយ ដែល​ត្រូវ​ស្តង់ សម្រាប់​ការអនុវត្ត​ឲ្យ​បាន​នូវ​ប្រសិទ្ធភាព​ខ្ពស់​។IMG_20140611_085302

អ្នកស្រី​បញ្ជាក់ថា​៖«​ច្បាប់​ថ្មី​មិនមែន​នៅជាប់​គាំង​នោះទេ ប៉ុន្តែ​យើង​ត្រូវការ​ពេលវេលា​ពិភាក្សាគ្នា ដើម្បី​សម្រេច​ចុងក្រោយ​ដាក់ជូនទៅ​ប្រមុខ​រដ្ឋាភិបាល ចុះហត្ថលេខា និង​បញ្ជូនទៅ​រដ្ឋសភាជាតិ​ក្នុងពេល​ឆាប់ៗ​នេះ​»​។​
​ ​ដោយ​មើលឃើញ​ពី​បញ្ហា​ប្រឈម​ខាងលើនេះ មន្ត្រី​រដ្ឋាភិបាល​និង​អង្គការ​សង្គម​ស៊ីវិល បាន អំពាវនាវ​ឲ្យ​មានការ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា ខណៈដែល​អង្គការ​មួយចំនួន​រួមទាំង​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​បើក​យុទ្ធនា​ការអប់រំ និង​ចែក​មួកសុវត្ថិភាព​នៅតាម​គោលដៅ​ជាច្រើន​កន្លែង​ទាំង​ទីក្រុង និង​តាម​បណ្តា​ខេត្ត​នៅ​ទូទាំងប្រទេស ដើម្បី​ប្រឆាំង​ទៅ​ហ្នឹង​អត្រា​ស្លាប់ និង​ការ​របួស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅតាម​ដងផ្លូវ​សាធារណៈ​។​20140622_081713


​ជាក់ស្តែង​បើ​យោងតាម​ឯកសារ​បង្ហាញ​របស់លោក​វេជ្ជបណ្ឌិត​សៅ សុវណ្ណ​រតនៈ បាន​អះអាងថា អត្ថប្រយោជន៍​នៃ​ការពាក់​មួកសុវត្ថិភាព​ឲ្យ​បាន​ត្រឹមត្រូវ បានរួម​ចំណែក​កាត់បន្ថយ​ការស្លាប់​ដោយសារ​ការប៉ះទង្គិច​ក្បាល​ធ្ងន់ធ្ងរ​៤០% និង​កាត់បន្ថយ​របួស​ក្បាល​ធ្ងន់ធ្ងរ​បាន​៧០% ដែល​ករណីនេះ​គឺជា​ការរួមចំណែក​កាត់បន្ថយ​កត្តា​ហា​នី​ភ័យ​នៃ​ការរង​គ្រោះថ្នាក់ និង​បាន​ចូលរួម​ជួយ​សម្រាល​បន្ទុកគ្រួសារ​និង​សង្គមជាតិ​ទាំងមូល​៕ ឃួន លក្ខិណា