ស្ទឹងត្រែង៖ទីស្នាក់ការសួនវរៈជ័យរបស់មន្ត្រីបរិស្ថាននៅស្រុកសៀមប៉ាងត្រូវបានអគ្គីភ័យលេបត្របាក់ទាំងស្រុង ការឆេះនេះមន្ត្រីបរិស្ថានថា មកពីការទុស្សេខ្សែភ្លើង តែប្រភពមួយបានទំលាយចេញមកថា អាចពាក់ព័ន្ធនិងឯកសារខ្លះ ក្នុងដែនឧទ្យានជាតិវរៈជ័យ នៅថ្ងៃកើតហេតុនោះ
មន្ត្រីបរិស្ថានបាន ធ្វើការតាំងពីព្រឹក រហូតម៉ោងជាង១រសៀល ទើបនាំគ្នាទៅរកបាយហូបនៅខាងក្រៅ មិនបានប៉ុន្មានផងក៏ឮសំឡេងផ្ទុះ៣ដង បានកើតជាអគ្គីភភ័យឆេះតែម្តង។
សមត្ថកិច្ចនៅជិតទីស្នាកការនោះបាននិយាយថា ហេតុការឆេះទីស្នាក់ការមន្ត្រីបរិស្ថាននេះកើតឡើងនៅវេលាម៉ោង ជាង១រសៀល ថ្ងៃទី២២ មិថុនាឆ្នាំ២០១៤ ស្ថិតនៅក្នុង ភូមិសៀមប៉ាង ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ សមត្ថកិច្ចបានបន្តអោយដឹងទៀតថាការឆេះទីស្នាក់ការមន្ត្រីបរិស្ថាននេះ ពុំមានរថយន្តអគ្គីភ័យជួយសង្ក្រោះទេ ដោយសារស្រុកនេះ នៅឆ្ងាយដាច់ស្រយាលពីខេត្ត រហូតដល់ទៅមួយរយគីឡូមម៉ែត្រឯណ្ណោះ។
ដោយឡែកនៅក្នុងស្រុកក៏ពុំមានអ្វីជួយសង្ក្រោះដែរ ហើយទោះជាពួកគេព្យាយាមចង់យកទឹកចូលទៅជួយពន្លត់ក៏អត់ប្រយោជន៍ដែរ ព្រោះភ្លើងបានឆេះពេញទំហឹងទៅហើយ រីឯកំដៅក៏ក្តៅខ្លាំងចូលជិតមិនបានដែរ ទើបត្រូវអគ្គីភ័យលេបត្របាក់ទាំងស្រុង រួមទាំងសភារៈឯកសារផ្សេងៗ និងឈើប្រណិតមួយចំនួនផងដែរ។ ប្រភពបានបន្តថាពាក់ព័ន្ធនិងការឆេះទីស្នាក់ការមន្ត្រីបរិស្ថានត្រូវបានអ្នកបំរើការងារក្នុងនោះថាការឆេះនេះ បណ្តាលមកពីការទុស្សេខ្សែភ្លើង តែមន្ត្រីអគ្គីសនីថា កន្លែងផ្សេងក៏តចេញពីកាប៊ីន និងដូចគ្នា ដូចជាផ្នែករដ្ឋបាលព្រៃឈើសៀមប៉ាង មិនឃើញមានអីកើតឡើង ឱ្យតែឆេះចេះតែថាមកពីអគ្គីសេនី។
តែប្រភពដោយឡែកមួយផ្សេងទៀតបានទំលាយចេញមកថា អាចជាករណីពាក់ព័ន្ធនិងឯកសារព្រៃឧទ្យានជាតិវរៈជ័យ ព្រោះកន្លងមកឈើរាប់សិបម៉ែត្រគូប ត្រូវបានគេកាប់ និងបានធ្វើការបង្ក្រាបពីមន្ត្រីបរិស្ថាន យកមកដេញថ្លៃ និងបានធ្វើការដឹកជញ្ជូន តាមរថយន្តយីឌុបចំនួនបីគ្រឿង មានច្បាប់អនុញ្ញាត្តត្រឹមតែ៥៤ម៉ែត្រគូប តែរថយន្តទាំបីគ្រឿង ដឹកឈើរហូតទៅជាង១២០ម៉ែត្រគូប លើសជាងពាក់កណ្តាលឯណ្ណោះ។ហើយរហូតមកដល់ពេលនេះ រថយន្តទាំងបីគ្រឿងកំពុងរក្សាទុក នៅក្នុងស្នងការដ្ឋាននគរបាលខេត្តនៅឡើយ។
ពាក់ព័ន្ធនិងករណីខាងលើ យើងមិនទាន់ដឹងថាការភ្លើងឆេះទីស្នាក់ការមន្ត្រីបរិស្ថានេះមកពីមូលអ្វីនៅឡើយទេ ព្រោះករណីនេះមានប្រភពបានលើកឡើងផ្សេងៗគ្នា គេកំពុងរងចាំមើលការស្រាវជ្រាវរបស់សមត្ថកិច្ចពីជំនាញ ថាករណីនេះបណ្តាលមកពីមូលហេតុអ្វី?។ សូមបញ្ចាក់ថានៅក្នុងស្រុកសៀមប៉ាងមានរឿងចំរ៉ុងចំរាស់ជាច្រើនក្នុងករណីបទល្មើព្រៃឈើព្រោះកន្លងមកថ្មីនេះ មានក្រុមមេខ្យល់បំផុសឱ្យប្រជាពលរដ្ឋកាត់សោរចូលក្នុងផ្នែករដ្ឋបាលព្រៃឈើយកគោយន្តជាច្រើនគ្រឿង រួមទាំងឈើផងដែរ។ពេលនេះមេខ្យល់ឈ្មោះ សំ ប៊ុនធិនជានាយករដ្ឋបាលស្រុក និងមន្ត្រីយោធាម្នាក់ឈ្មោះញ៉ាញ់ត្រូវបានតុលាការចាប់ឃុំខ្លួន បណ្តោះអាសន្ន រងចាំការស្រាវជ្រាវ៕