​សំណង់​ក្លោងទ្វា​ចេញចូល​របស់​ក្រុមហ៊ុន​(​គុជ​អាស៊ី​)​រង​ការតវ៉ា​ពីរ​ប្រជាពលរដ្ឋ​

0

​ខេត្ត​ព្រះសីហនុៈ​ក្រុម​ប្រជាពលរដ្ឋ​ចំនូ​ន​ប្រមាណ​ជិត​៤០​គ្រូ​សា​រស់នៅ​ក្នុងភូមិ​លេខ​១​សង្កាត់​លេខ​៣​ក្រុងព្រះសីហនុ​ពូកគេ​បាននាំគ្នា​ធ្វើការ​តវ៉ា​ទៅ​និង​គំរោង​សំណង់​សាងសង់​ក្លោងទ្វា​ច្រកចេញចូល​ក្រុមហ៊ុន​គុជ​អាស៊ី​ដោយបាន​ធ្វើការ​ចោទប្រកាន់​ថា​សំណង់​ក្លោងទ្វា​នោះ​សាងសង់​

លើផ្លូវ​សាធារណៈ​។​

.​ក្រុម​ប្រជាពលរដ្ឋ​ប្រជាពលរដ្ឋ​ខាងលើ​បាន​និយាយ​រៀបរាប​ប្រាប់​ក្រុម​អ្នក​សាព​ត៏​មាននៅ​ព្រឹក​ថ្ងៃទី​២៣​ខែមិថុនា​ឆ្នាំ​២០១៤​នេះ​ឲ្យ​ដឹងថា​ពូក​គាត់​មិន​យល់ព្រម​ឲ្យ​ក្រុមហ៊ុន​(​គុជ​អាស៊ី​)​សាងសង់​ក្លោងទ្វា​ច្រកចេញចូល​លើផ្លូវ​សាធារណៈ​ក្នុង​គោលដៅ​យក​ធ្វើជា​កម្មសិទ្ធិ​របស់​ខ្លូន​ដូចនេះ​ទេពី​ព្រោះ​ការសាងសង់​បែបនេះ​វា​ជា​ផលប៉ះពាល់​ដល់​ដី​ឡូ​រ៏​របស់​ពូ​កាត់​ដែលមាន​នៅតាម​បណ្តាល​ផ្លូវ​ជុំវិញ​ដី​ក្រុមហ៊ុន​។​ .​

ក្រុម​ប្រជាពលរដ្ឋ​ដ៍ដែល​បាន​បន្តទៀតថា​ផ្លូវ​មួយ​ខ្សែរ​ដែល​ក្រុមហ៊ុន​គុជ​អាស៊ី​កំពង់ធ្វើការ​សាងសង់​ក្លោងទ្វា​ច្រកចេញចូល​ពីរ​លើ​នេះ​ជា​ផ្លូវ​សាធារណៈ​ដែលមាន​ស្រាប់​ដូចនេះ​ក្រុមហ៊ុន​គុជ​អាស៊ី​គ្នាន​សិទ្ធិ​យក​ផ្លូវ​មួយ​ខ្សែរ​នេះ​ធ្វើជា​កម្មសិទ្ធិ​របស់​ខ្លូន​នោះឡើយ​បើទោះជា​ក្រុមហ៊ុន​បាន​ចាក់​ប៉េ​តុង​លើផ្លូវ​នេះ​រូ​ច​ហើយ​ក៍ដោយ​។​ហើយ​បើ​ក្រុមហ៊ុន​ចង់​ធ្វើ​ក្លោងទ្វា​ច្រកចេញចូល​ទៅក្នុង​ការ​ដា្ឋ​ន​បុរី​របស់​ខ្លូន​ក៍​គូរ​តែ​ធ្វើ​លើដី​របស់​ខ្លូន​ទៅ​មិន​គូរ​មក​ធ្វើ​លើដី​សាធារណៈ​បង្ករ​ផលប៉ះពាល់​ដី​ប្រជាបលរដ្ឋ​មានកម្ម​សិ​ទ្ធឹ​ស្រប់ច្បាប់​ដូចនេះ​ទេ​។​ .​

លោ​កទុស​សុភឿន​តំណាង​ក្រុមហ៊ុន​និង​ជា​ប្រធាន​គ្រប់គ្រង​កា​សាងសង់​ក្រុមហ៊ុន​គុជ​អាស៊ី​ខាងលើ​លោក​បានធ្វើ​ការបញ្ជាក់​យ៉ាងច្បាស់​ថា​សំណង់​ក្លោងទ្វា​ច្រកចេញចូល​ដែល​កំពង់ធ្វើការ​សាងសង់​នេះ​គឺ​សាងសង់​នៅលើ​ដី​របស់​ក្រុមហ៊ុន​តែ​ប៉ុ​ណ្ណុះ​។​ហើយ​ការសាងសង់​ទៀតសោទ​មុខ​និង​ចាប់ផ្តើម​សុទ្ធសឹង​មានការ​វាស់វែង​យ៉ាង​ត្រឹមត្រូវ​ពីរ​មន្ត្រី​ជំនាញ​សុរិយាដី​និង​ជំនាញ​ពាក់​ព​ន្ធ័​រូ​ម​និង​ការ​អនុ​ញា​ត្តិ​ច្បាប់​ពីរ​អាជ្ញាធរខេត្ត​ផងដែរ​។​សរុបសេចក្តី​មករា​ល់​សំណង់​ទាំងអស់​របស់​ក្រុមហ៊ុន​គុជ​អាស៊ី​មិនមាន​សំណង់​ណាមួយ​មិនមាន​ច្បាប់​អនុ​ញា​ត្តិ​ឬ​សាងសង់​ខុស​ទីតាំង​ដី​របស់​ក្រុមហ៊ុន​នោះឡើយ​។​

download (2) download download (1)លោ​កទុស​សុភឿន​បានបញ្ជាក់​បន្តទៀតថា​ថ្វី​ត្បិត​សំណង់​ក្លោងទ្វា​និង​ផ្លូវ​ចាក់​ប៉េ​តុង​ដែល​ក្រុមហ៊ុន​បាន​ចំណាយ​ប្រាក់ដ៍​ច្រើន​លើសលុប​ក៍ដោយ​ប៉ុន្តែរ​ផ្លូវ​នេះ​មិនមែន​ទុក​សំរាប់តែ​ក្រុមហ៊ុន​នោះទេ​គឺ​ទុកជា​ផ្លូវ​សាធារណៈ​មហាជន​ទូទៅ​មាន​សិទ្ធិ​ប្រាស់​គ្រប់ៗ​គ្នា​។​ហើយ​ចំពោះ​ការតវ៉ា​របស់​ប្រជាពលរដ្ឋ​ខាងលើ​មិនមាន​ការពាក់​ព​ន្ធ័​ជាមួយនិង​ក្រុមហ៊ុន​នោះទេ​ពីព្រោះ​សំណង់​គ្រប់យ៉ាង​ទាំង​ផ្លូវ​និង​ក្លោងទ្វា​សុទ្ធសឹង​ធ្វើ​លើដី​មានកម្ម​សិទ្ធិ​របស់​ក្រុមហ៊ុន​ទាំងអស់​៕​កោះពស់​(​រូបភាព​ធ្វើ​ក្លោងទ្វា​ច្រកចេញចូល​បុរី​គុជ​អាស៊ី​)