សៀមរាប÷ មហាជនបានសង្កេតឃើញភាពមិនប្រក្រតីមួយចំនួនក្នុងការដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ នៅសង្កាត់ស្វាយដង្គុំក្រុងសៀមរាប តាមប្រភពព័ត៍មានច្បាស់ការមួយបានបញ្ចាក់យ៉ាងច្បាស់ថា ភាពមិនប្រក្រតីក្នុងការដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ នៅសង្កាត់ស្វាយដង្គុំក្រុងសៀមរាប កាលពីថ្ងៃទី០៦ ខែ មិថុនា ឆ្នាំ២០១៨ ដោយសារ ការដេញថ្លៃគម្រោងផ្លូវបេតុងអាមេ នេះពុំត្រូវបានគេដាក់អោយដេញថ្លៃដោយមានការប្រកូតប្រជែងនោះទេ នេះក៏ដោយសារតែ លោក ទីវ ណាវុត ជាអនុប្រធានមន្ទីរធនធានទឹក ខេត្តសៀមរាប លោកមកឃាឃាំងអ្នកទទួលការក្រុមហ៊ុន ផ្សេងៗ មិនអោយចូលមកដាក់ពាក្យដេញថ្លៃ ទំនងជាកាងទុកអោយ ក្រុមហ៊ុន លី សួរ តែមួយគត់ ដោយ សន្យានិងផ្ដល់លុយទឹកតែដល់ ក្រុមហ៊ុនផ្សេងៗដោយមិនបាច់ចូលដេញថ្លៃនោះទេ គឺចាំទទួលយកលុយទឹកតែ តែម្ដង ។ ភាពមិនប្រក្រតីនេះបានបង្កអោយមានភាពជម្រុងជម្រាស់ រហូតប្រកែកគា្នតឹងសសែករ យ៉ាងអាណាធិបតេយ្យ នេះក៏ដោយសារលោក ទីវ ណាវុត អនុប្រធានមន្ទីរធនធានទឹក ខេត្តសៀមរាបសន្យាអោយលុយទឹកតែមិនស្មើរគ្នា ការចែកលុយគ្នាមិនស្មើរបានធ្វើឡើង នៅក្នុងដីឡូត៍មួយកន្លែងក្បែរផ្លូវ៦០ ។ ក្នុងនោះក៏មានការចោតសួរថា ក្នុងឋានះ លោកទីវ ណាវុត ជាអនុប្រធានមន្ទីរធនធានទឹក ហេតុអ្វីបានជាមកឃាឃាំងការដេញថ្លៃនេះទៅវិញ ឬមួយក៏លោក មានជាប់ពាក់ព័ន្ធនិងការសូកប៉ាន ប្រព្រឹត្តនូវអំពើពុករលួយ?។
ពាក់ព័ន្ធនិងការចោតប្រកាន់នេះ លោកទីវ ណាវុត ជាអនុប្រធានមន្ទីរធនធានទឹក ខេត្តសៀមរាបមិនបានផ្ដល់កិច្ចសម្ភាសទេ ដោយសារលោកបិតទូស័ព្ទ មិនហ៊ានបកស្រាយបញ្ហាខាងលើ ព្រោះមានគេតេចូលច្រើន។
យោងតាមពាក្យបណ្ដឹងរបស់លោកប្រធាន ក្រុមហ៊ុន VP បានស្នើរសុំអោយ ឯក ឧត្តម ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាម មេត្តាដាក់អោយដេញសាជាថ្មីឡើងវិញ នូវគម្រោង មូលនិធិឃុំ សង្កាត់នេះ ដើម្បីអោយមានការប្រកួតប្រជែងគ្នា អោយមានភាពយុត្តិធម៍៕ប៊ុន រិទ្ធី