រតនគិរី ថ្ងៃទី ១៥ មិថុនា ឆ្នាំ២០១៨
កំលាំងរដ្ឋបាលព្រៃឈើស្រុកវុឺនសៃ និងកំលាំងប៉ូលីសប៉ុស្ត៍ឃុំកាចូន ព្រមទាំងកំលាំងប៉ូលីសអន្តោប្រវេសន៍ខេត្ត រតនគិរី បានឃាត់ខ្លួនជនជាតិវៀតណាមម្នាក់ ឈ្មោះ ហាម ខេ កឿង ភេទប្រុស អាយុ ៤១ឆ្នាំ តាមបញ្ជារបស់លោក ជា ពេជ្រ ព្រះរាជអជ្ញា អមសាលាតំបូងខេត្តរតនគិរី។
យោងតាមរបាយកាណ៍ របស់ លោក មឿង ខេម ប្រធានការិយាល័យ គ្រប់គ្រងជនបរទេស នៃស្នងការខេត្ត រតនគិរី បានអោយដឹងថា៖ ការឃាត់ខ្លួនជនជាតិវៀតណាមខាងលើ គឺអនុវត្ត តាម ដីការ របស់លោក ជាពេជ្រ ព្រះរាជអជ្ញា អមសាលាតំបូងខេត្ត យោងលើបទល្មើសជាក់ស្តែង ដែល ជនជាតិវៀរណាមរូបនេះកំពុងតែប្រមូលទិញអនុផលព្រៃឈើដោយខុសច្បាប់។
វេលាឃាត់ខ្លួន គឺប្រព្រឹត្តទៅនៅវេលាម៉ោង ៥:៣០នាទី ល្ងាចថ្ងៃទី១៤ខែឧសភា ឆ្នាំ២០១៨ហើយបានប្រគល់ជនសង្ស័យជូនទៅ ការិយាល័យព្រហ្មទ័ណ្ឌ កំរិតស្រាល ដើម្បី រងចាំនិតិវិធីរបស់តុលាការ ចំណាត់ការ តាមផ្លូវច្បាប់៕