​ជោគជ័យ​ឬ​បរាជ័យ​ក្នុង​ការជំរុញ​កែទម្រង់​ដីធ្លី​លុះត្រាតែ​មានការ​គាំទ្រ​ពី​គ្រប់​ម​ជ្ឍ​ដ្ឋា​ន​ពាក់ព័ន្ធ​ក្នុងសង្គម​

0

​បន្ទាយមានជ័យ ះ ការងារ​ជា​អាទិភាព​ក្នុងការ​ជំរុញ​កែទម្រង់​ដីធ្លី​ទៅបាន​វា​មិន​ត្រឹមតែ​ពាក់​ព​ន្ធ័​និង​សមត្ថកិច្ច​ជំនាញ​នោះទេ គឺ​វា​មានការ​ពាក់​ព​ន្ធ័​ច្រើន​ទៅនឹង​ក្រសួង​ស្ថាប័ន​អាជ្ញាធរ​គ្រប់​ថ្នាក់​និង​ប្រជាពលរដ្ឋ​គ្រប់​ប្រទេស ហើយ​ការជោគជ័យ​ឬ​បរាជ័យ​អាស្រ័យ​លើ​ការចូលរួម​គាំទ្រ​ពី​គ្រ​

ប់ម​ជ្ឍ​ដ្ឋា​ន​ក្នុង​ការយល់​អំពី​ច្បាប់​និង​គោលនយោបាយ​ពាក់​ព​ន្ធ័​និង​វិស័យ​ដីធ្លី​របស់​មន្ត្រី​អនុវត្ត​ដីធ្លី​និង​ប្រជាពលរដ្ឋ​។​នេះ​ជាការ​លើកឡើង​របស់លោក លី សារី ប្រធាន​មន្ទីរ​សុរិយោដី​ខេត្តបន្ទាយមានជ័យ​ក្នុង​ពិធី​បើក​វគ្គ​បំប៉ន​ដល់​មេភូមិ ប្រធាន​សហគមន៍​និង​ប្រជាពលរដ្ឋ​មកពី​ស្រុក​អូជ្រៅ និង​ក្រុង​ប៉ោយប៉ែត​កាលពី​ព្រឹក​ថ្ងៃទី ២៣​ខែមិថុនា​ឆ្នាំ​២០១៤​។​

លោក​អភិបាលរង​ស្រុក​អូរជ្រៅ​បាន​ណែនាំ​ដល់​សិក្ខាកាម​ទាំងអស​ដែល​បាន​ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ​អោយ​យកចិត្តទុកដាក់​ស្វែងយល់​នូវ​ខ្លឹមសារ​ទាំងឡាយណា​ដែល​គ្រូ​បង្គោល​បាន​ពន្យល់​ដើម្បី​យកទៅ​អនុវត្តន៍​បន្ត ព្រោះថា​វគ្គ​នេះ​មាន​សា​រះ​សំខាន់​សំរាប់​អនុវត្ត​ជាក់ស្តែង​ក្នុងការ​រស់នៅ​និង​គ្រប់គ្រង​ដីធ្លី​។​ លោក លី សារី បានបញ្ជាក់​បន្ថែមថា បញ្ហាដីធ្លី ជា​បញ្ហា​មួយ​ដែលមាន​ការពាក់​ព​ន្ធ័​និង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម​និង​ការកាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​។​

ហេតុនេះ​រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន​បាន​ប្តេជ្ញាចិត្ត​ឥត​រាថយ​ជំរុញ​ការកែទម្រង់​ដីធ្លី​ផ្តោតលើ​ការពង្រឹង​ការគ្រប់គ្រង​ការរៀបចំ ការប្រើប្រាស់ ការបែងចែក​ដីធ្លី​ដើម្បី​រួមចំណែក​ធ្វើអោយ​សម្រេច​គោលដៅ​ជាតិ​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​ការធានា​សន្តិសុខ​ស្បៀង​ការការពារ​បរិស្ថាន​និង​ធនធានធម្មជាតិ​និង​ការអភិវឌ្ឍន៍​សង្គម​សេដ្ឋកិច្ច​ក្នុង​បរិ​ការ​នៃ​សេដ្ឋកិច្ច​ទីផ្សារ​។​ដូច្នេះ​ការអប់រំ​ផ្សព្វផ្សាយ​ដែល​ក្រសួង​រៀបចំ​ដែនដី​កំពុង​ជាប្រចាំ​និង​ទូលំទូលាយ​នេះ​គឺជា​ការចាំបាច់​មួយ​ដើម្បីអោយ​មន្ត្រី​អនុវត្ត​ច្បាប់​ក៏ដូចជា​ប្រជាពលរដ្ឋ​បាន​យល់ដឹង​អំពី​ច្បាប់​និង​គោលនយោបាយ​របស់​រដ្ឋ​អោយមាន​លទ្ធភាព​ចូលរួម​អនុវត្ត​ច្បាប់​និង​គោលនយោបាយ​ប្រកបដោយ​ប្រសិទ្ធិភាព​រួមចំណែក​ក្នុង​ការជំរុញ​អនុវត្ត​ការកែទម្រង់​ដីធ្លី​របស់​រដ្ឋាភិបាល​។

ពេល​គ្រ​ប់ម​ជ្ឍ​ដ្ឋា​ន​បាន​យល់ដឹង​ពី​ច្បាប់​និង​គោលនយោបាយ​នោះ​បាតុភាព​អសកម្ម​ក្នុងសង្គម​និង​ថយចុះ​ដូចជា​បាតុភាព​រំលោភ​លើ​កម្មសិទ្ធិ​ឯកជន​និង​សិទ្ធិ​ស្របច្បាប់​ផ្សេងទៀត​លើ​ដីធ្លី​របស់​ពលរដ្ឋ បាតុភាព​ចូលកាន់​កាប់​និង​ទន្ទ្រាន​ដី​របស់​រដ្ឋ​(​ដីព្រៃ ដី​ចំណីផ្លូវ ដី​ឆ្នេរ ដី​ក្នុង​ការពារ​នានា​…)​ចាំបាច់​ត្រូវ​ពង្រឹង​អនុ​ច្បាប់​គ្រប់​ជ្រុងជ្រោយ​ដោយ​អនុវត្ត​អោយបាន​ព្រម​គ្នា​ទាំង​វិធា​ក​ការ​រដ្ឋបាល វិធានការ​អប់រំ​និង​វិធានការ​ច្បាប់​។​ សូមបញ្ជាក់ថា​វគ្គ​បំប៉ន់​នេះ​សិក្ខាកាម​ត្រូវ​សិក្សា​លើ​មេរៀន​ចំនួន​៦​គឺ កម្ម​សិ​ទ្ទិ​លើ​អចលនវត្ថុ ភោ​គះ​និង​លទ្ធកម្ម សិទ្ធិ​តាមរយះ​ភោ​គះ សម្បទាន​ដី ការគ្រប់គ្រង​ដី​រដ្ឋ ការដោះស្រាយ​ទំនាស់​ដីធ្លី​របស់​គ​ណះ​ក​ម្មារ​សុរិយោដី និង​ការចុះបញ្ជី​ដី​៕. photo 2 photo 1