អង្គការក្រៅរដ្ឋាភិបាលបានថ្លែងថា បាតុករធ្វើបាតុកម្មប្រឆាំងប្រធានាធិបតីវេណេហ្ស៊ុយអេឡាលោក នីកូឡាស់ ម៉ាដូរូ កាលពីខែកុម្ភៈ មកទល់ពេលនេះស្លាប់៤៣នាក់។ ក្រុមបាតុករបានធ្វើបាតុកម្មនៅតាមដងវិថីនានាប្រឆាំងរដ្ឋាភិបាលដែលមិនអាចគ្រប់គ្រងបានអំពើហិង្សា
ដែលតែងតែកើតមាន, ទំនិញឡើងថ្លៃ និងអំពើពុករលួយញាំញី ប្រទេសដែលពឹងអាស្រ័យទៅលើការលក់ប្រេងមួយនេះ។ ការបាតុកម្មប្រឆាំងរដ្ឋាភិបាលរហូតដល់មានការប៉ះទង្គិចនោះ មានរបាយការណ៍ថា បណ្តាលឲ្យបាត់បង់ជីវិត៤៣នាក់ និងរងរបួស៨៧៣នាក់។ ការខិតខំប្រឹងប្រែងជជែករកដំណោះស្រាយរវាងរដ្ឋាភិបាល នឹងក្រុមប្រឆាំងបានធ្លាក់ចុះក្នុងកម្រិតស្ទើរសូន្យ បន្ទាប់ពីមានការចាប់ខ្លួននិស្សិតជាង២០០នាក់ ខណៈដែលអាជ្ញាធររដ្ឋាភិបាលបោសសម្អាតជំរំរបស់បាតុករ៕