ខេត្តឧត្ដរមានជ័យៈ នៅថ្ងៃទី១៩ខែមិថុនាឆ្នាំ២០១៨នេះ មានការបែកធ្លាយមកថា លោកគឹមគាវិនប្រធានមន្ទីសុយោដីខេត្តឧត្ដរមានជ័យ និងលោកស្ដើងវ៉ាន់ ណេត ប្រធានការិយាល័យភូមិបាលស្រុកអន្លង់វែងបានវាស់វែងដីបឹងរម្យនីដ្ឋានផ្ទះតាម៉ុក ជាលក្ខណះប្រពន្ធ័ ធ្វើជាកម្មសិទ្ធរបស់ខ្លួន។
សារបែកធ្លាយដែលបានចោទថាលោកគឹម គាវិន ប្រធានមន្ទីសុរិយោដី និងលោកស្ដើងវ៉ាន់ណេត ប្រធានការិយាល័យភូមិបាល ស្រុកអន្លង់វែង បានទៅធ្វើការវាស់វែងយកដីបឹងផ្ទះតាម៉ុក ជាលក្ខណះប្រពន្ធ័ មកធ្វើជាកម្មសិទ្ធរបស់ខ្លួននោះ គឺបានបែកធ្លាយនៅពេល ដែលបាន បិទប្រកាសផ្សាយ ក្បាលដីដែលត្រូវបានវាស់វែងជាលក្ខណៈប្រពន្ធរួចរាល់ក្នុងភូមិអូជញ្ជៀននិងភូមិអភិវឌ្ឍន៍ ឃុំអន្លង់វែងស្រុកអន្លង់វែងខេត្តឧត្ដរមានជ័យ។
បើយោង តាមឯក្សារ លោក គឹមគាវិននិងលោកស្ដើងវ៉ាន់ ណេត បានចុះឈ្មោះ ក្នុងការចុះបញ្ជីកាន់កាប់ដីឈ្លីជាលក្ខណះប្រព័ន្ធ នៅបឹងតាម៉ុក បានដាក់ថា ទ្រព្យរួមប្ដីប្រពន្ធ ។ក្នុងនោះ ឈ្មោះរបស់ លោកគឹម គាវិន នៅក្នុងជួរលេខរាង ក្បាលដី ៨៥៥ លោកស្ដែងវ៉ាន់ណេត មានលេខរាងក្បាលដី ៨៦៦។
ប្រជាពលរដ្ឋបានចោទទៅលើប្រធានមន្ទីសុរិយោដីលោកគឹមគារវិន ថាការបិទប្រកាស់ឈ្មោះក្បាលដី ហាក់បីដូចជាមានការតក់ក្រហល់ និងលាក់លាម ដោយមិនបានប្រកាស់តាមប្រពន្ធផ្សពផ្សាយ និងបណ្ដាញសង្គមទុកជាមុន រឺក៍ថ្ងៃបិទប្រកាស់ បែរជាមកបង្ហោះនៅថ្ងៃបញ្ចប់ការបិទប្រកាស់ទៅវិញ ហើយការបិទប្រកាស់មានរយៈពេលតែ១៥ថ្ងៃតែប៉ុណ្ណោះ
ហេតុនេះមានប្រជាពលរដ្ឋជាច្រើននាក់ ខកចិត្តមិនបានមកពិនិត្យលេខក្បាលដីរបស់ខ្លួន។ លោក ស្ដើង វ៉ាន់ណេត ប្រធានការិយាល័យភូមិបាលស្រុកអន្លង់វែង លោកមិនបានបកស្រាយទេជុំវិញករណីខាងលើ ។
លោកគឹម គាវិន ប្រធានមន្ទីសុរិយោខេត្តឧត្ដរមានជ័យបានអោយដឹងថាចំពោះផ្លង់ដីដែលបានចុះបញ្ជីជាកម្មសិទ្ធរបស់លោកនោះ មិនមែនស្ថិតនៅក្នុងតំបន់អនុក្រិដ្ឋផ្ទៃបឹងទេ គឺនៅចម្ងាយ៥០ម៉ែតពីអនុក្រិដ្ឋ ហើយហើយនៅមានផ្លូវ ក្រវ៉ាត់ផ្ទៃបឹងមួយ ខ្សែរ ទៀត មិនមែនដូចការចោទថាទៅធ្វើផ្លង់យកដីនៅក្នុង ផ្ទៃបឹងនោះទេ។ ហើយការចោទថាការបិទផ្សាយធ្វើឡើងដោយការលាក់លៀមនោះគឺគ្មានទេគឺធ្វើឡើងទៅតាមអនុក្រិដ្ឋ ដោយមានការចូលរួមពីបណ្ដាអ្នកសារព័ត៍ផងដែ។
យោងទៅតាមការបកស្រាយរបស់លោកគឹមគាវិនអាច គូសបញ្ជាក់បានដែថា អោយតែដីមិនជាប់ពាក់ពន្ធ័ រឺករនៅទំនេ សុរិយោដីស្រុកខេត្តមានសិទ្ធធ្វើ ណ្ណ័កម្មសិទ្ធយកជាកម្មសិទ្ធរបស់ខ្លួនបាន។ហេតុទើបទីកន្លែងដែលមានហាងឆេងដីថ្លៃកប់ គឺត្រូវពួកគាត់ដើរធ្វើផ្លង់យកតែម្ដង ដូចជាករណីខាងលើអញ្ចឹង។
ខេមរា