ភ្នំពេញ៖ ស្ត្រីម្នាក់រួម និងថ្នាំញៀនចំនួន ១១កញ្ចប់ធំត្រូវកម្លាំងនគរបាលប៉ុស្តិ៍បឹងទំពន់ទី១បានសហការជាមួយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ ឃាត់ខ្លួនពាក់ព័ន្ធបទល្មើសជួញដូរគ្រឿងញៀន។
បើតាមមន្ត្រីនគរបាល បានឱ្យដឹងថា ការឃាត់ខ្លួនស្ត្រីខាងលើនេះកាលថ្ងៃ អង្គារ៍ ៧កើត ខែ បឋមសាឍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០១៨ វេលាម៉ោង១៧ និង៤០នាទី ស្ថិតនៅផ្ទះជួលលេខ១៣ ផ្លូវលេខ៣បេតេ ភូមិ ចំរើនផល សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រត្តិបត្តិការនេះ ដឹកនាំដោយលោកវរសេនីយ៍ត្រី លីន ឡេង ឋានៈ នាយករងមន្ទីរ និងដោយបានការអនុញ្ញាតិពីលោក អ៊ុ សុភក្កិ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
ជនសង្ស័យដែលឃាត់ខ្លួននោះឈ្មោះ ណៃ ផារី ភេទ ស្រី អាយុ ៣២ ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅចំណុចកើតហេតុ ។ ក្នុងការត្រួតពិនិត្យកម្លាំងប្រតិបត្តិការចម្រុះបានចាប់យកបានវត្ថុតាងរួមមាន ៖ ក្រាមពណ៍សថ្លា(សង្ស័យជាគ្រឿងញៀន) ចំនួន ១១កញ្ចប់ថង់ធំ , សំបកថង់ប្លាស្ទិចតូចៗមួយចំនួន និងជញ្ជីងអេឡិចត្រូនិច១ គ្រឿងផងដែរ ។
ចំពោះជនសង្ស័យ និងវត្ថុតាង បានប្រគល់ឲ្យកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃដើម្បីចាត់ការបន្តតាមនីតិវិធី៕