( រូបភាពវីដេអូ) ​គ្រូបង្វឹក​ព័រ​ទុយ​ហ្គា​ល់​អះអាងថា​ក្រុម​របស់លោក​កំពុងស្ថិត​ក្នុងស្ថានភាព​ដ៏​លំបាក​

0

​គ្រូបង្វឹក​ក្រុម​ឡាទីន​អឺរ៉ុប​ព័រ​ទុយ​ហ្គា​ល់​លោក Paulo Bento (​ប៉ូ​ឡូ​បេន​តូ​) បាន​អះអាងថា កូនក្រុម​របស់លោក ពិតជា​ពិបាក​ក្នុងការ​ឆ្លង​ផុត​វគ្គ​នេះហើយ​ឈានទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​នៃ​យុទ្ធនាការ World Cup ។​ ​ព័រ​ទុយ​ហ្គា​ល់តា​ម​បាន​អាមេរិក​២-២​នៅ​ម៉ោង​បន្ថែម​ហើយ​ពួកគេ​នឹងត្រូវ​

ជួប​ជាមួយ​ក្រុម​ក្អែកខ្មៅ​ហ្គា​ណា​សម្រាប់ ការប្រកួត​ចុងក្រោយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ហើយ​ពួកគេ​ត្រូវការ​ឈ្នះ​ចាំបាច់​ព្រមទាំង​រងចាំ​អ៊ុត​លទ្ធផល​របស់​ក្រុម​ឥន្ទ្រី​ដែក អាល្លឺម៉ង់​ផងដែរ ។​ ​លោក Bento ប្រាប់​អ្នកសារព័ត៌មាន​ថា “​លទ្ធផល​នេះ​គឺ​មិនល្អ​ទេ ២-២ គឺ​យើង​មិន​ធ្លាក់​ទេ ប៉ុន្តែ​វា​បានធ្វើ​ឲ្យ យើង​ស្ថិតក្នុង​ស្ថានភាព​ដ៏​លំបាក យើង​មានឱកាស​តិច​ណាស់​” ។

“​អ្វីដែល​យើង​ត្រូវ​បារម្ភ​គឺ​គ្រាប់​បាល់ ព្រោះ​យើង​បាន​បណ្តោយ​ឲ្យ​អាល្លឺម៉ង់​ស៊ុត​ចូល​ច្រើនពេក​” ។​ ​គួរ​រម្លឹក​ឡើងវិញ​ថា កាលពី​ការប្រកួត World Cup បួន​ឆ្នាំមុន​នៅ​ប្រទេស​អាហ្វ្រិក​ខាងត្បូង ព័រ​ទុយ​ហ្គា​ល់ ត្រូវបាន​ក្រុម​គោ​ជល់​អេ​ស្ប៉ា​ញ​ទម្លាក់​ត្រឹម​វគ្គ​១៦​ក្រុម​ចុងក្រោយ ៕