រថយន្តផ្លាឌឺគាំដឹកឈើលេខ២បំរុងលោត ឆត្រត្រូវបានលោកព្រះរាជាអាជ្ញាបញ្ជាអោយឃាត់ទុក

0

កំពង់ធំ រថយន្តដឹកឈើលេខ២ ខុសច្បាប់មួយគ្រឿងត្រូវ បានសង្កាត់រដ្ឋបាលព្រៃឈើរវាង ដោះលែង តែត្រូវបានជាប់អន្ទាក់សមត្ថកិច្ចមេព្រៃ ខេត្តកំពង់ធំ ក្រោមការបញ្ជាផ្ទាល់ ពីលោក អុិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ ដោយសាររថយន្តនេះ ព្យាយាមបើករត់ ធ្វើអោយ ប៉ះរថយន្តសមត្ថកិច្ច ខូចខាតចំនួន២គ្រឿង។
តាមសេចក្តីរាយការណ៍ បានអោយដឹងថា រថយន្ត ប្រភេទផ្លាឌឺគាំ បានដឹកឈើចេញ ទឹកដីខេត្តព្រះវិហារ លុះមកដល់ខេត្តកំពង់ធំ សមត្ថកិច្ចឃាត់ ដើម្បីសូរនាំដោយ សង្ស័យថា មានដឹកបទល្មើសឈើដោយគ្មានច្បាប់អនុញ្ញាត រថយន្តសង្ស័យខាងលើនេះ ពុំបានឈប់ថែមទាំង បើករត់ រហូតដល់ឃុំកំពង់ថ្ម ទើបឃាត់រថយន្តបាន ក្រោមកិច្ចសហការជាមួយសង្កាត់រដ្ឋបាលព្រៃឈើតាំងក្រសាំង ផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម រួមជាមួយកងរាជអាវុធហត្ថស្រុកបារាយណ៍។

ក្នុងសកម្មភាពសមត្ថកិច្ចរដ្ឋបាលព្រៃឈើដេញឃាត់រថយន្ត បណ្តាលអោយរថយន្តដឹកបទល្មើសបើក គៀរថយន្តមេព្រៃចំនួន២គ្រឿង បណ្តាលអោយខូចខាតយ៉ាងដំណំ ទីបំផុតលោក អុិតសុធា ព្រះរាជអាជ្ញា បញ្ជារអោយតាមឃាត់រថយន្តអោយខានតែបាន ដោយដេញចាប់ រងពីខេត្តកំពង់ធំ ម៉ោង១១ យប់ រហូតដល់ម៉ោង២រំលោងអាធ្រាត ទើបចាប់បាននៅចំនុច ភូមិកំពង់ថ្ម ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ តែកុងឡានដឹងខ្លួនថាទៅមុខលែងរួច ក៏ចពីលើឡានរត់គេចខ្លួនបាត់។

ក្រោយពីសមត្ថកិច្ចរថយន្តបាន ក៏បាននាំយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើ កំពង់ថ្ម និងធ្វើការ វាសវែងមានឈើប្រភេទក្តាជាង ១១ម៉ែត្រគូប ដែលបានដឹកដោយរថយន្ត ពាក់ស្លាកលេខ ភ្នំពេញ ២បេ ៩២៤៦ ក្បាលក្រហម ទ្រុងកុងទឺនឺរ ពណ៌ស ដែលមានគោលដៅទៅ ទម្លាក់នៅភ្នំពេញ។
ដោយ អ៊ួង សុផាត