ប៉ូលិសប៉ាគីស្ថានបានបញ្ជាក់ថា ស្ត្រីអាយុ២១ឆ្នាំម្នាក់ត្រូវបានជនសង្ស័យជាមិត្តប្រុស កៀងគរមិត្តភក្តិ មកចាប់បង្ខំរំលោភរួចសម្លាប់ ហើយយកទៅចងព្យួរនៅលើដើមឈើ ក្នុងប្រទេសប៉ាគីស្ថាន ។ នេះជាករណីថ្មីមួយទៀតដែលគំរាមកំហែងដល់ស្ត្រីនិងកុមារប៉ាគីស្ថាន ខណៈដែល
ប្រទេសជិតខាងឥណ្ឌាពុះកញ្ជ្រោលខ្លាំងករណីរំលោភសេពសន្ថវៈនោះ។ ក្រោយការចាប់រំលោភខាងលើនេះ ប៉ូលិសបានឃាត់ខ្លួនមិត្តប្រុសរយៈពេល៦ខែឈ្មោះ Muhammad Saqib របស់ស្ត្រីរងគ្រោះទៅកាន់ប៉ុស្តិ៍ប៉ូលិសដើម្បីសាកសួរ។
Saqib បានសារភាពថា រូបគេពិតជាបានចាប់បង្ខំរំលោភទៅលើនាង ដែលមានឪពុកម្តាយជាជនពិការភ្នែកយ៉ាងប្រាកដមែន ។ មិនត្រឹមតែប៉ុណ្ណោះសោត រូបគេថែមទាំងហៅមិត្តភក្តិ២នាក់ទៀតឲ្យរំលោភផងដែរ ហើយនៅពេលដែលមានការបដិសេធ រើបម្រាស់ ទើបឈានដល់ការសម្លាប់តែម្តង។ ប៉ូលិសបញ្ជាក់ថា ស្ត្រីរងគ្រោះត្រូវបានប្រទះឃើញចងជាប់នៅលើដើមឈើនៅវេលាព្រឹក បន្ទាប់ពីយប់កើតហេតុនៅវេលាយប់ថ្ងៃព្រហ្បតិ៍ ទី១៩ ខែមិថុនា ស្ថិតនៅក្នុងស្រុក Layyah ខេត្ត Punjab ប្រទេសប៉ាគីស្ថាន។ ប៉ុន្តែករណីនេះ សមត្ថកិច្ចទើបតែបានដឹងនៅថ្ងៃសុក្រ ទី២០ ខែមិថុនា ៕