ខេត្តកំពត; ប្រភពពីមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានក្នុងស្រុក ជំុគីរី ខេត្តកំពត បានឲ្យដឹងថា បច្ចុប្បន្នមេឈ្មួញ ប៑ុន ទូច ដែលជាគ្រូបង្រៀន ហើយប្រមូលទិញឈើ ពីក្រុមឈ្មូញតូចកាច នៅស្រុកឈូកនិងស្រុកជុំគីរី។ ប្រភពបានឲ្យដឹងទៀតថាមេឈ្មួញ ប៑ុន ទូច ដែលជាគ្រូបង្រៀន នៅស្រុកជុំគីរី នៅតែបន្តប្រមូលទិញឈើពីឈ្មួញមួយចំនួនដើម្បីដឹកចេញទៅលក់នៅតាមបណ្តាលស្រុកមួយចំនួនយ៉ាងរលូនព្រោះមានការឃុបឃិតពីមន្ត្រីរដ្ឋបាលព្រៃឈើនិងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនស្ថាប័នផងដែរ។ មន្ត្រីអាជ្ញាធរមូលដ្ឋានក្នុងស្រុកជុំគីរី បានឲ្យដឹងថា មួយរយៈ ពេលចុង ក្រោយនេះមេឈ្មួញ ប៑ុន ទូច បានយកលុយពីជំនួញឈើរបស់ខ្លួនទៅជួយបក្សយ៉ាងក្រអឺតក្រទម។
ប្រជាពលរដ្ឋបានឲ្យដឹងថា មេឈ្មួញ ប៑ុន ទូច ប្រមូលទិញឈើដែលឈ្មួញតូចតាចដឹកមកពីតំបន់ផ្សេងៗហើយស្តុកទុកនៅចំណុចភូមិត្រពាំងវែង ឃុំ ត្រពាំងរាំង ស្រុក ជុំគីរី ខេត្តកំពត។ នៅពេលប្រមូលទិញបានច្រើនទើបមេឈ្មួញ ប៑ុន ទូច ដឹកជញ្ជូនចេញទៅលក់តាមស្រុកមួយចំនួនក្នុងភូមិសាស្រ្តខេត្ត កំពត យ៉ាងរលូន ព្រោះមានការជួយសម្របសម្រួលពីសមត្ថកិច្ច ហើយគ្មានសមត្ថកិច្ចណាហ៊ានរំខានសកម្មភាពជំនួញ ឈើរបស់មេឈ្មួញ ប៑ុន ទូច នោះ ឡើយ។ មន្ត្រីរដ្ឋបាលព្រៃឈើនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងស្រុកជុំគីរី បានចាត់ទុកជំនួញឈើខុសច្បាប់របស់មេឈ្មួញ ប៑ុន ទូច ជាប្រភពចំណូលរបស់ពួកគេ ហេតុនេះហើយទើបពួកគេបណ្ដោយឲ្យមេឈ្មួញ ម្នាក់នេះធ្វើអ្វីៗតាមអំពើចិត្ត។
ប្រភពពីមន្ត្រីដែលស្និទ្ធនឹងមេឈ្មួញប៑ុន ទូច បានឲ្យដឹងថា មួយរយៈ ចុងក្រោយនេះ ឈ្មួញតូចតាចមួយចំនួនបានដឹកឈើចេញពីស្រុក ឈូក យកមក ស្តុកទុក នៅផ្ទះរបស់គាត់ខាងត្បូងផ្សាជុំគីរី។ ប្រភពបានឲ្យដឹងទៀតថា ការដែលមេឈ្មួញ ប៑ុន ទូច នៅតែអាចបន្តសកម្មភាពប្រមូលទិញឈើនិងដឹកជញ្ជូនឈើនោះមិនរំខានដល់សមត្តកិច្ចនិងជំនាញនោះទេ។លោកប៑ុន ទូច និងប្រពន្ធរបស់ បានដណ្តើម យកកាមរ៉ានិងទូរសព្វ័ ពីអ្នកកាសែត បណ្តាល អោយបែកអីក្រង់ ទូរសព្វ័ អ្នកព័តមានប៉ុស្តិលេខ៨និងជេប្រមាណដល់អ្នកកាសែតទៀតផង។ប្រភពបន្តទៀតថាសកម្មភាពដឹកឈើនិងប្រមូលទិញឈើនេះ មានការបើកភ្លើងខៀវពីសំណាក់ លោកមេព្រៃនៅសង្កាត់ជុំគីរី និងលោកនាយខណ្ឌតែម្តង គួតែលោកប្រធានមន្ទីរកសិកម្ម ខេត្តកំពត មេត្តាជួយពិនិត្យមើលផង។