សារព័ត៌មាន AFP បានដកស្រង់ ប្រភពព័ត៌មានពីកម្លាំងយោធាអ៊ីស្រា អែលឱ្យដឹងថា កម្លាំងទាហានអាកាស ប្រទេសនេះ បានបើកការវាយប្រហារ តបតទៅលើទីតាំងរបស់កម្លាំងទាហាន ស៊ីរីនៅខ្ពង់រាប Golan ជាប់ព្រំដែន អ៊ីស្រាអែលបន្ទាប់ពីយុវជនអាយុ១៣ឆ្នាំ ជនជាតិ
អ៊ីស្រាអែលម្នាក់បាត់បង់ជីវិត ក្នុងការវាយប្រហារពីទាហានស៊ីរី ។ របស់អ៊ីស្រាអែលបានប្រកាសថា កម្លាំង ទាហានបានវាយប្រហារ៩ទីតាំងរបស់ ទាហានស៊ីរីដើម្បីជាការតបតទៅនឹងការ វាយប្រហារកន្លងមករបស់ទាហានស៊ីរី សម្លាប់យុវជនអ៊ីស្រាអែល និងពលរដ្ឋ ២នាក់ផ្សេងទៀតរងរបួស ។ ការប្រកាសរបស់អ្នកនាំពាក្យទាហាន អ៊ីស្រាអែលបានបញ្ជាក់ថា គោលដៅ ដែលទាហានអាកាសអ៊ីស្រាអែលវាយ ប្រហារ គឺនៅទីតាំងយោធា និងទីតាំងដែលទាហានស៊ីរីបាញ់គ្រាប់ផ្លោងសម្លាប់យុវជនអ៊ីស្រាអែ ល ។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ២២ មិថុនា កូនប្រុសរបស់ប្រធានក្រុម ហ៊ុនដេញថ្លៃសាងសង់របស់ក្រសួងការ ពារជាតិអ៊ីស្រាអែលបានបាត់បង់ជីវិត នៅតំបន់ខ្ពង់រាប Golan ក្នុងការវាយ ប្រហារពីទាហានរដ្ឋាភិបាលស៊ីរី។ ការវាយ ប្រហារលើកនេះ មានទ្រង់ទ្រាយធំបំផុត មិនធ្លាប់មានចាប់តាំងពីឆ្នាំ២០១១ ៕