នៅល្ងាចថ្ងៃសុក្រ៣រោចខែបឋមសាឍ ពស ២៥៦២ត្រូវនឹងថ្ងៃទី២៩ខែមិថុនាឆ្នាំ២១៨ អង្គការម្លប់តាប៉ាង ក្រុងព្រះសីហនុ បានរៀបចំពិធីអបអរសាទរខួបគម្រប់១៥ឆ្នាំនៃកំណើតអង្គការនេះ ដោយមានវត្តមានថ្នាក់ដឹកនាំខេត្តព្រះសីហនុ និងសមាគមនារីខេត្តព្រះសីហនុចូលរូមអបអរផងដែរ។
ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ បានកោតសរសើរអង្គការម្លប់តាប៉ាងដែលមានធ្វើសកម្មភាពមនុស្សធម៌យ៉ាងសកម្មក្នុងការជួយសង្គ្រោះនិងតំរង់ទឹសកុមារអនាថា(កុមារហិយកាវ)តាមថ្នល់អោយមកចូលមណ្ឌលអង្គការខ្លួននិងបង្កលក្ខណៈអប់រំ បង្ហាត់បង្រៀន បណ្តុះជំនាញផ្សេងៗ…។ល។ ដើម្បីអោយពួកគេមានឱកាសក្លាយទៅជាកុមារល្អ យុវជនល្អនិងមានជំនាញបំនិនជីវិតសំរាប់កសាងជីវភាពអោយប្រសើរនាថ្ងៃអនាគត។
ឯកឧត្តម យន្ត មីន បានអំពាវនាវអោយសប្បុរសជនទាំងឡាយសូមចូលរួមគាំទ្រអង្គការម្លប់តាប៉ាងនេះផងដើម្បីមានលទ្ធភាពជួយសង្គ្រោះកុមារអនាថាតាមថ្នល់ដែលទង្វើនេះគឺជាការួមចំណែកមួយផ្នែកក្នុងការកសាងធនធានមនុស្សសំរាប់សង្គមយើង។
លោកស្រី រត្ន័ ចន្ទផល្គុណ នាយការអង្គការម្លប់តាប៉ាង បានសំដែងសុឆន្ទៈខ្ពស់ក្នុងការរើសកុមារអនាថាទាំងឡាយយកអប់រំបង្ហាត់បង្រៀននិងបណ្តុះជំនាញវិជ្ជាជីវៈផ្សេងៗដល់ពួកគេដើម្បីអោយពួកគេអាចមានឱកាសឡើងវិញក្នុងការកសាងខ្សែជីវិតក្នុងសង្គមមនុស្សអោយបានល្អប្រសើឡើងវិញបន្ទាប់ពីពួកគេត្រូវបាបបោះបង់អោយរស់នៅបែបអនាថាគ្នាទីពឹងពាក់និងគ្មានគោលដៅពិតប្រាកដ។
លោកស្រី រត្ន័ ចន្ទផល្គុណ បញ្ជាក់ថា បើទោះជាការធ្វើការងារអង្គការដូចលោកស្រីពុំមានឱកាសក្លាយទៅជាអ្នកមានតែលោកស្រីនៅតែពេញចិត្តបំពេញការងារមនុស្សធម៌នេះ ក្នុងប្រមូលកុមារត្រូវគេបោះបង់កុមារអនាថាតាមថ្នល់កុមារហិតកាវញៀនគ្រៀងញៀនជាដើម យកមកសង្គ្រោះពួកគេអោយមានអនាគតល្អប្រសើឡើងវិញ។
សូមបញ្ជក់ថា អង្គការម្លប់តាប៉ាងបានចាប់កំណើតឡើងអស់រយៈកាល១៥ឆ្នាំមកហើយ។អង្គការនេះធ្វើការផ្តោតសំខាន់ក្នុងការជួយកុមារអនាថា ហិតកាវតាមថ្នល់ដោយប្រមូលពួគេយកមកមណ្ឌលអប់រំរបស់អង្គការដើម្បីបង្ហាត់បង្រៀននិងបណ្តុះបណ្តាលជំនាញផ្សេងៗជាច្រើនមុខផងដែរដូចជា៖ជួសជុលម៉ូតូ តបណ្តាញទឹកភ្លើង ចុងភៅ កាត់ដេរ កាត់សក់ និងអប់រំក្រៅប្រពន្ធ័…។ល។
បច្ចុប្បន្ននេះមានកុមារចំនួន៦០០នាក់កំពុងបានទួលសេវាពីអង្គការនេះរាល់ថ្ងៃ។ក្រៅពីនេះក៏មានយុវជនចំនួនជិត១០០នាក់ទៀតកំពុងទទួលបានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនៅទីនេះដែរ។
យោងតាមការអោយដឹងពីបុគ្គលឹកនៅអង្គការម្លប់តាប៉ាងបានបញ្ជាក់ថា៖មូលហេតុនៃការបង្កើតអង្គការនេះដាក់ឈ្មោះថាម្លប់តាប៉ាងគឺដោយហេតុថា កាលដើមឡើយស្ថាបនឹកបានជួបសង្គ្រោះក្រុមកុមារនេសាទដែលគ្មានជំរកហើយរស់នៅក្រោមដើមតាប៉ាង(ដើមឆ័ត្រ)នៅក្បែមាត់សមុទ្រមួយកន្លែងនៅខេត្តព្រះសីហនុនេះ។ដោយមើលឃើញសភាពពួកគេវេទនាគ្មានអ្នកជួយមើលថែបែបនេះទើបក្រុមស្ថាបនឹកបានទទួលយកក្រុមកុមារទាំងនេះមកមើលថែរួចក៏បានបង្កើតជាអង្គការម្លប់តាប៉ាងនេះតែម្តង។
ក្នុងឱកាសនេះដែរ ឯកឧត្តម អភិបាលខេត្តព្រះសីហនុ បានឧបត្ថមថវិកា និងគ្រឿងឧបភោគមួយចំនួនផងដែរ។ចំណែកឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ ក្នុងនាមគណបក្សប្រជាជនខេត្ត បានឧបត្ថម្ភប្រាក់ចំនួន១០០០ដុល្លា ដល់អង្គការម្លប់តាប៉ាងនេះដែរ៕