កាំកុងត្រូលហាមអាជីវករលក់បន្លែផ្លែឈើរាបផ្ទាល់ដីព្រោះវាមានមេរោគខ្លាំងពេលប្រជាពលរដ្ឋទិញយកទៅហូបបណ្តាលឲ្យខូចសុខភាព

0

បន្ទាយមានជ័យ ​
លោក សាន វិជ្ជាសារ៉ាវុធប្រធានកាំកុងត្រួលខេត្តបន្ទាយមានជ័យដឹកនាំមន្ត្រីបានសហការណ៍ ជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្តចុះបើកយុទ្ធនាការចុះពិនិត្យនិង​ធ្វើការ​ទប់ស្កាត់​ទំនិញ​ខូចគុណភាពនិងឈប់ឲ្យអាជីវករលក់បន្លែផ្លែឈើរាបផ្ទាល់ដីព្រោះវាមានមេរោគខ្លាំងពេលប្រជាពលរដ្ឋទិញយកទៅហូបបណ្តាលឲ្យខូចសុខភាពខ្លាំណាស់នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ នៅក្នុងផ្សារហ៊ុយឡេងជោគជ័យ ភូមិសែសិន សង្កាត់អូអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកសានវិជ្ជាសារ៉ាវុធបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថាអាជីវករក្នុងផ្សារហ៊ុយឡេងជោគជ័យទិញបន្លែនិងផ្លែឈើពីស្រែចំការពីជនបទយកមកលក់ពិតជាត្រឹមត្រូវព្រោះគ្មានជាតិគីមីទាស់តែដាក់លក់បន្លែ ផ្លែឈើរាបផ្ទាល់ដីវាមានមេរោគខ្លាំងណាស់។ក្នុងនោះលោកក៏បានឲ្យប្រជាជនខ្មែរ ងាក​មកគាំទ្រ និង​​​​ប្រើ​ប្រាស់​​ទំនិញ​ផលិតក្នុង​ស្រុក ជំនួសទំនិញនាំ​ចូល​ពី​បរទេសនឹងបានរួម​ចំណែកពង្រឹង​ចង្វាក់ផលិតកម្មក្នុងស្រុក និងបង្កើតឱកាស​ការ​ងារកាន់តែច្រើនជូនប្រជាជន​ តាមរយៈការផ្ដល់​​នូវចំណេះដឹង និងបទពិសោធន៍ល្អៗ ដល់​ផលិតករ​​​ក្នុង​ប្រទេស សំដៅធ្វើយ៉ាង​ណា​ផលិតនូវ​ទំ​និញ​​​ដែលមានគុណភាពខ្ពស់ មាន​​អនាម័យ និង​មាន​សុវត្ថិភាព​គ្រប់​គ្រាន់ អាចប្រកួត​​ប្រជែង​ជាមួយ​ទំនិញ​​នាំចូល​ពី​បរទេសបានទៀតផង។
លោកសានវិជ្ជាសារ៉ាវុធបានបញ្ជាក់ឲ្យដឹងទៀតថាការ​ទប់ស្កាត់​ទំនិញ​ខូចគុណភាព ដែល​ជនខិលខូច​មួយចំនួន​លួច បញ្ចេញ​មក​លក់​ចែកចាយ​លើ​ទីផ្សារ​ ដូចជា​ សរសៃ​មី​លឿង គុយទាវ​សរសៃ​តូច ប្រហិត​សាច់គោ មឹក បង្គារ បន្លែ​គ្រប់​ប្រភេទ​ដើម្បី​រកសារ​ធាតុគីមី​ហាមឃាត់ដាក់លក់តាមផ្សារជាដាច់ចាត ដើម្បីឲ្យប្រជាពលរដ្ឋមានការយល់ដឹងពីមុខសញ្ញាផលិតផលចំណីអាហារដែលមានហានិភ័យ បង្កប៉ះពាល់សុខភាពធ្វើ​នេះ គឺជា​ការ ដាស់តឿន ដល់​បងប្អូន​ពលរដ្ឋឲ្យគួរ​ចៀសវាង ក្នុងការ​ជៀវ រឺ​ទិញ របស់​ដែល​ខួច​គុណភាព យកទៅ​បរិភោគ អាចមាន​ផលប៉ះពាល់ ដល់​សុខភាព រឺក៏​កើតមាន​អាកា​រះ​ផ្សេងៗ កើតឡើងនៅក្នុងខ្លួន។ទាំងអស់​នេះហើយ ដែល​មន្ត្រី កាំកុងត្រូល តែងតែ​ចុះ ធ្វើការ​អប់រំ នៅតាម​ទីផ្សារ រឺ​កន្លែង​ផ្សេងៗ​ទៀត ដើម្បី​ឲ្យ​ពលរដ្ឋ បាន​យល់ ពី​ទំនិញ​ដែល​ខូចគុណភាព និង ហួស​កាលកំណត់ ។
លោក បានបញ្ជាក់ឲ្យដឹងទៀតថាក្រោយពីមន្ត្រីកាំកុងត្រួលចុះធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋកន្លងមក​ទំនិញ​ដែល​ខូចគុណភាព និង ហួស​កាលកំណត់ ហូូបទៅបណ្តាលធ្វើឲ្យខូចគុណភាពនោះប្រជាពលរដ្ឋមានការយល់ដឹងបានច្រើនតែពួកឈ្មួញវិញនៅតែផ្គើននិងបទបញ្ជារបស់សមត្ថកិច្ចអ្វីដែលអាចធ្វើបានកេហានទាំងអស់មិនគិតអំពីផលប៉ះពាល់សុខភាពរបស់ប្រជាពលរដ្ឋឡើយ។ លោក សាន វិជ្ជាសារ៉ាវុធ ថាការចុះពិនិត្យនោះកំលាំងលោកបានដកហូត និងឃាត់ទុក ទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់មួយចំនួនដើម្បីត្រៀមនិងយកទៅដុតចោល៕ដោយ៖ឃិន គន្ធា