ដាំដើមឈើ គ្រប់ប្រភេទរុក្ខទិវា ៩កក្កដានៅបន្ទាយរថក្រោះព្រះនេត្រព្រះ

0

បន្ទាយមានជ័យ :
បញ្ជាការដ្ឋានរថក្រោះទិសយោធភូមិភាគទី៥ ព្រះនេត្រព្រះនៃអគ្គបញ្ជាការដ្ឋានកងយោធពលខេមរ:ភូមិន្ទ(ខភម) ឬហៅថាបន្ទាយរថក្រោះព្រះនេត្រព្រះបានស្ម័គ្រចិត្តទទួលជាទីតាំងរុក្ខទិវា ៩កក្កដា មួយលើកទៀតគ្នុងពិធីកាលពីថ្ងៃទី២៩ខែមិថុនាឆ្នាំ២០១៨នេះ ។
លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យបានថ្លែងអំណរគុណបញ្ជាការដ្ឋានរថក្រោះទិសយោធភូមិភាគទី៥ ព្រះនេត្រព្រះនៃអគ្គបញ្ជាការដ្ឋានកងយោធពលខេមរ:ភូមិន្ទ(ខភម) ឬហៅថាបន្ទាយរថក្រោះព្រះនេត្រព្រះ មានលោកឧត្តមសេនីយ៍ទោ កែវ សេងឡាយ ជាមេបញ្ជាាការប្រចាំទីនេះ ក្នុងពិធីបុណ្យរុក្ខទិវា ដែលបានផ្តល់ផ្ទៃដីទំហំ ២ហិចតា សម្រាប់ដាំកូនឈើ ក្នុងឱកាសរដ្ឋបាលខេត្ត មន្ទិរកសិកម្មខេត្តនិងខ័ណ្ឌរដ្ឋបាលព្រៃឈើបន្ទាុយមានជ័យប្រារព្ធរុក្ខទិវា ហើយដាំកូនឈើចំនួន១.២០០ដើម រួមមានកូនឈើក្រញូង បេងនិងដើមក្រដាស ។
និងកូនឈើហូបផ្លែ ឈើគ្រញូង បេង ដើមក្រដាសចំនួន៤.០០០ដើមទៀតសម្រាប់ចែកជូនអ្មកចូលរួមពិធីយកទៅដាំដុះតាមទីសាធារណ: តាមវាលស្រែចម្ការនិងតាមលំនៅឋាន។
សូមរំលឹកថា កាលពីរុក្ខទិវា ៩កក្កដាឆ្នាំ២០១២ បន្ទាយរថក្រោះព្រះនេត្រព្រះនេះ បានទទួលជាទីតាំងប្រាព្ធរុក្ខទិវាម្តងហើយ ដែលកាលនោះបានដាំដើមក្រដាសចំនួន១០.០០០ដើម ។
លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យនិយាយថា : រក្ខទិវា ជាទិវាបុណ្យជាតិ ដែលបង្កើតឡើងដោយស្នាព្រហស្ថនៃព្រះមហាវីរ:ក្សត្រសម្តេចព្រះនរោត្តម សី ហនុ តាំងពីសម័យរាស្គ្រនិយមឬព្រះរាជាណាចក្រកម្ពុជាទី១ និងកំណត់ដោយព្រៈរាជក្រិត្យលេខ៧៣៦ន.សចុះថ្ងៃទី០៨ខែសីហាឆ្នាំ១៩៥២ ។ តែទិវាបានអាកខាននៅសម័យលន់ នល់ សម័យប៉ុលពត សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា ហើយទើបមានឡើងវិញពីឆ្នាំ១៩៩៣ សម័យព្រះរាជាណាចក្រកម្ពុជាទី២ ដែលបានប្រារព្ធរុក្ខទិវាជារៀងរាល់ឆ្នាំ។
លោក លី សារី និយាយបន្តថា: ការបាត់បង់ព្រៃឈើពិតជាបង្កនូវគ្រោះមហន្តរាយ ដល់ភពផែនដីដូចជា: ធ្វើអោយមានបម្រែបម្រួលអាកាសធាតុឬឡើងកំដៅផែនដី គ្រោះរាំងស្ងួត ទឹកជំនន់ បង្កគ្រោះធម្មជាតិមានខ្យល់ព្យុះ ខ្យល់កន្ត្រាក់ បាត់បង់ជីវ:ចម្រុះ បាត់បង់ធនធានធម្មជាតិ។
តួយ៉ាងនៅខេត្តបន្ទាយមានជ័យ បានកើតគ្រោះទឹកជំនន់៤ឆ្នាំជាប់ៗគ្នាពីឆ្នៃ២០១០ដល់២០១៣ ។និងបង្កខ្យល់កន្ត្រាក់រាល់ៗឆ្នាំ។ឆ្នាំ២០១៦ បង្កគ្រោះរាំងស្ងួតធ្ងន់ធ្ងរជាងគេក្នុងប្រទេស គឺបង្កអោយពលរដ្ឋជាង៥២.០០០គ្រួសារខ្វអទាំងទឹកបរិភោក។
និងចុងឆ្នាំ២០១៧និងដើមឆ្នាំ២០១៨នេះ ក្នុងខេត្តក៏មានគ្រោះធម្មជាតិខ្យល់កន្ត្រាក់៧លើក បង្កប៉ះពាល់លំនៅពលរដ្ឋ១៨៤ខ្នង របួសម្នាក់ រន្ទះបាញ់ ស្លាប់២នាក់ របួស១នាក់ និងខូចខាតទ្រព្យជាច្រើន។
ដូច្នេះក្នុងនាមរដ្ឋបាលខេត្ត មន្ទិរកសិកម្មនិងរដ្ឋបាលព្រៃឈើ លោកសូមអំពាវនាវដល់បងប្អូនកូនក្មួយទាំងឡាយត្រូវនាំគ្នាទប់ស្កាត់ បង្ក្រាបបទល្មើសព្រឈើ សត្វព្រៃ ហើយងាកមកស្រុះស្រួលនាំគ្នាដាំឈើឡើងវិញនៅលើដីសាធារណ: ដីស្រែ ចម្ការ លើដីរិចរឹលហឹះខ្សោះជីជាតិ ..ដើម្បីលើកកម្ពស់ធនធានព្រៃឈើ បរិស្ថាន លើកស្ទួយជីវភាពនិងសេដ្ឋកិច្ចគ្រួសារ ក៏ដូចជាជួយកាត់បន្ថយគ្រោះមហន្តរាយនានា ។ដោយ៖ឃិន គន្ធា