ស្ថានីយ៏ប្រេងឥន្ធនចំនួន៧នៅក្នុងខេត្តតាកែវត្រូវបានមន្រ្តីកាំកុងត្រូលរកឃើញលក់សាំងធម្មតានិងសាំងស៊ុបពែក្នុងតម្លៃមិនត្រឹមត្រូវតាមការណែនាំរបស់ក្រសួងពាណិជ្ជកម្ម

0

តាកែវ: មន្រ្តីជំនាញកាំងកុងត្រូលសាខាខេត្តតាកែវ នៅថ្ងៃចន្ទ ៥ រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨ បានចុះត្រួតពិនិត្យតាមបណ្តាស្ថានីយ៍លក់ និងចែកចាយប្រេងឥន្ធនៈមួយចំនួននៅ ក្នុងខេត្តតាកែវ បានរកឃើញ ស្ថានីយ៏ចែកចាយប្រេងឥន្ទនៈមួយចំនួនបានលក់ប្រេងសាំងធម្មតានិងប្រេងសាំងស៊ុបពែខុសពីតម្លៃ ដែលកំណត់ដោយក្រសួងពាណិជ្ជកម្មចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ កន្លងមក។
បើតាមការឲ្យដឹងពីលោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលខេត្តតាកែវថា ដោយជួយសម្រួលនូវជីវភាពរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធន:នៅកម្ពុជាចំនួន១៦០រៀល ក្នុង១លីត្រ ដូច្នោះដើម្បីអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់នេះ មន្រ្តីជំនាញកាំកុងត្រូវ បានចុះត្រួតពិនិត្យ
ស្ថានីយ៏ប្រេងឥន្ទនៈ ហើយក្នុងចំណោមស្ថានីយ៍ប្រេងឥន្ទន:ចំនួន ១៧នៅក្នុងខេត្តតាកែវដែលមន្រ្តីកាំកុងត្រូលចុះត្រួតពិនិត្យបានរកឃើញថាមានស្ថានីយ៏ចែកចាយប្រេងឥន្ទនៈចំនួន៦លក់ប្រេងសាំងធម្មតាក្នុងតម្លៃ៤១០០រៀល លើសចំនួន១៥០រៀល ពីការជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មដែលតម្រូវអោយលក់ចំនួន៣៩៥០រៀល រីឯសាំងស៊ុបពែមានស្ថាននីយ៏ប្រេងឥន្ទនៈចំនួន៧គឺស្ថានីយ៏PTTនិង Tela បានលក់ក្នុងតម្លៃ៤៣០០រៀល លើសចំនួន១០០រៀល ដោយឡែកចំពោះប្រេងម៉ាស៊ូតគឺគ្រប់ស្ថានីយ៏ទាំងអស់បានលក់ត្រឹមត្រូវទៅតាមការជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម៕