ក្រុមអនាធិបតេយ្យចំនួន ៥នាក់ត្រូវឃាត់ខ្លួនសួរនាំពាក់ពន្ធ័នាំគ្នាចាប់ដីចំណីផ្លូវរថភ្លើងចែកគ្នា 

0

ព្រះស៊ីហនុ ៖  នៅរសៀលថ្ងៃសៅរិ៍ទី៧ខែកក្កដាឆ្នាំ២០១៨នេះក្រុមពលរដ្ឋ ដើរចាប់ដីអនាធិបតេយ្យ០៥នាក់ក្នុងចំណោមច្រើននាក់ទៀតត្រូវបាននគរបាលក្រុងព្រះសីហនុ ឃាត់ខ្លួនយកមកសួរនាំបន្ទាប់ពីពួកគេបានកៀងគរគ្នាចាប់ដីចំណីផ្លូវរថភ្លើងនៅចំណុចមុខរោងចក្រសាន់វ៉ាស្ថិតក្នុងក្រុម៣៥ ភូមិទំនប់រលក សង្កាត់លេខ១ ក្រុងព្រះសីហនុ។

ក្រុមពលរដ្ឋទាំងនេះបើតាមប្រភពថា ជាក្រុមដែលតែងប្រមូលគ្នាដើរចាប់ដីរដ្ឋដោយបំពានតាមការញុះញង់របស់មេខ្យល់រួចលើកគ្នាតវ៉ាស្នើសុំកាន់កាប់ឬដោះដូរគោលនយោបាយ(ពូកគេប្រើយុទ្ធសាស្ត្រឈ្នះបានដី ចាញ់បានលុយ)នៅរាល់ពេលរដូវកាលបោះឆ្នោតជិតឈានមកដល់ម្តងៗ។ជុំវិញករណីនេះ លោក ភុល ភស្តា អធិការនគរបាល ក្រុងព្រះសីហនុ ទាន់បានបញ្ជាក់អ្វីនៅឡើយទេ ។លោក គ្រាន់តែប្រលយអោយដឹងថា លោក មិនចង់អង្គុយបក់ផ្សែងទេតែពេលនេះកំពុងធ្វើការសួរនាំសិន។

បើតាមប្រភពច្បាស់ការអោយដឹងថាក្នុងចំណោមជនអនាធិបតេយ្យដីធ្លីទាំង៥នាក់នេះ មានស្រ្តីម្នាក់ ឈ្មោះ ឈុន វណ្ណី ដែលគេដឹងថាជាជើងខ្លាំងម្នាក់តែងនាំអ្នកដទៃតវ៉ាជាច្រើនកន្លែងនៅក្រុងព្រះសីហនុ ក្នុងនោះក៏ធ្លាប់មានវត្តមានក្នុងការតវ៉ាយ៉ាងខ្លាំងក្លា ក្នុងការការពារដីធ្លីអោយស្រ្តីម្នាក់ក្នុងជំលោះដណ្តើមដីធ្លីនៅតំបន់អូរដំរីថ្មីៗនេះផងដែរ។

តាមការបញ្ជាក់ពីក្រុមពលរដ្ឋខ្លះក្នុងចំណោមក្រុមអនាធិបតេយ្យទាំងនេះថាពួកគេជាពលរដ្ឋដែលរស់នៅក្រុម៣៥ភូមិទំនប់រលក សង្កាត់លេខ១ ក្រុងព្រះសីហនុ។ ពូកគេខ្លះបានទិញដីជាប់ផ្លូវរថភ្លើងនេះតៗគ្នាក្នុងតំលៃថោកៗដើម្បីធ្វើផ្ទះនៅដោយលើកហេតុថា ពួកគេជាជនក្រីក្ររស់នៅដោយជួលផ្ទះគេ។តែអ្នកខ្លះទៀតថា ឃើញគេចាប់នៅបានក៏មកចាប់តាមគេដែរក្រែងថ្ងៃក្រោយរដ្ឋមានការដោះដូរគោលនយោបាយណាមួយជួនពួកគេវិញ។ករណីនេះមានប្រភពសុំមិនបញ្ចេញអត្តសញ្ញាណមួយបានបង្ហើបថា ក្រុមពលរដ្ឋទាំងនេះមានមេខ្យល់នាំអោយធ្វើ ហើយពេលនេះមេខ្លោងនោះកំពុងត្រៀមអន្តរាគមន៏ដើម្បីជួយសំរួលដោះលែងពួកគេអោយទៅផ្ទះវិញផងដែរ។

តើនណាជាអ្នកជួយសម្រួលដើម្បីអោយដោះលែងក្រុមអនាធិបតេយ្យទាំងនេះអោយមានឱកាសក្នុងការបង្កភាពអនាធិបតេយ្យនារដូវកាលបោះឆ្នោតនេះ?
តើលោក ភុល ភស្តា អធិការនគរបាលក្រុងព្រះសីហនុ ដ៏ល្បីរូបនេះទំនងជាដោះលែងពួកគេទាំងនេះដែរឬទេ?គ្រាដែលមជ្ឈដ្ឋានសង្គមស៊ីវិលមួយចំនួននៅខេត្តព្រះសីហនុដែលតាមឃ្លាំមើលសកម្មភាពក្រុមជនទាំងនេះ ចង់ឃើញអាជ្ញាធរក្រុង/ខេត្តនិងសមត្ថកិច្ចពង្រឹងការអនុវត្តច្បាប់អោយបានតឹងរឹងបំផុតចំពោះក្រុមអនាធិបតេយ្យទាំងឡាយដែលចេះតែបន្តបង្កភាពអនាធិបតេយ្យជាបន្តបន្ទាប់ឥតឈប់ឈរនិងស្នើអោយអាជ្ញាធរខេត្តក៏ដូចជាសមត្ថកិច្ចគួរតាមវែកមុខមេខ្យល់នៅពីក្រោយមកដាក់ទោសទណ្ឌផងដែរ។

សូមបញ្ជាក់ថា ក្នុងចំណោមក្រុមពលរដ្ឋដែលនាំគ្នាចាប់យកដីចំណីផ្លូវរងភ្លើងចែកគ្នាទាំងនេះ ត្រូវបានគេស្គាល់ថាមានខ្លះជាក្រុមប្រជាការពារក្នុងភូមិនេះផង។នេះបើយោងការរៀបរាប់របស់ប្រជាពលរដ្ឋដែលរស់នៅម្តុំទីតាំងនោះហើយបានដឹងរឿងនេះ។សកម្មភាពនាំគ្នាចាប់ដីចែកគ្នានេះដែរត្រូវគេសង្គេតឃើញថាមានសភាពផុលផុសខ្លាំងនៅដំណាក់កាលនៃរដូវកាលបោះឆ្នោតនេះតែម្តង បើទោះជាកន្លងមក រដ្ឋបាលខេត្តព្រះសីហនុ ,ឯកឧត្តម យន្ត មីន បានអំពាវនាវជាបន្តបន្ទាប់អោយបញ្ឈប់រាល់សកម្មភាពនាំគ្នាដើរចាប់ដីអនាធិបតេយ្យយ៉ាងណាក្តី។
ទោះជាយ៉ាងណាក្រុមមជ្ឈដ្ឋានទូទៅស្នើអោយអាជ្ញាធរខេត្តគួរចាត់វិធានការច្បាប់អោយបានតឹងរឹងចំពោះក្រុមអនាធិបតេយ្យនិងបន្តស្រាវជ្រាវរកមុខមេខ្លោងនៅពីក្រោយដើម្បីយកមកផ្តន្ទាទោសអោយបានដើម្បីចៀសវាងនាំរឿងស្មុគស្មាញដល់ថ្នាក់ដឹកនាំទៀត៕  ដោយ  សាវុន