អ្នកដែលជាប់ពាក់ពន្ធ័នឹងការបន្តលបលួចកាប់រានដុត ឆ្ការ ព្រៃក្បាឆាយយកដីកាន់កាប់នឹងត្រូវចាត់ការតាមច្បាប់ដោយគ្មានការលើកលែង

0

ព្រះស៊ីហនុ៖ ស្របពេលដែលទីផ្សារដីនៅខេត្តព្រះសីហនុ មានហាងឆេងខ្ពស់ ហើយអ្នកលួចទន្ទ្រានមួយចំនួនមិនដែលមានវិធានការតាមផ្លូវច្បាប់ ក្នុងរយៈសប្តាហ៍ទី២នៃខែកក្កដាឆ្នាំ២០១៨នេះ មានជនមួយចំនួនតូចនៅតែប៉ុនប៉ងចង់បានដីនៅតំបន់ក្បាលឆាយកាន់កាប់ជាបន្តបន្ទាប់ដោយប្រើមធ្យោបាយផ្សេងៗ។
ជាក់ស្តែងនៅថ្ងៃទី៨និងទី៩ខែកក្កដាឆ្នាំ២០១៨នេះ កំលាំងការពារតំបន់ក្បាលឆាយបានល្បាតឃាត់ខ្លួនជនសកម្មទន្ទ្រានកាប់រានព្រៃឈើបានចំនួ៨នាក់បញ្ជូនទៅតុលាការចាត់ការតាមច្បាប់និងមេខ្លោង០២នាក់ទៀតរត់គេចខ្លួន សមត្ថកិច្ចជំនាញ កំពុងតាមប្រម៉ាញ់។

សូមបញ្ចក់ថា ក្បាឆាយគឺជាតំបន់ដែលរដ្ឋាភិបាលបានអភិរក្សសំរាប់រក្សាទុកជាប្រភពទឹកប្រើប្រាស់ទូទាំងខេត្តព្រះសីហនុ។កន្លងមកតំបន់់អភិរក្សក្បាលឆាយនេះត្រូវបានរដ្ឋបាលខេត្តព្រះសីហនុក្រោមការដឹករបស់ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុបានបេ្តជ្ញាចិត្តយ៉ាងមុតមាំដោយបានដាក់ មន្រ្តីអោយនៅការពារនៅទីនោះដើម្បីកុំអោយមានការទន្រ្ទានទៀតព្រោះក្បាលឆាយគឺជាតំបន់ប្រភពដ៏សំខាន់មិនអាចខ្វះបានឡើយ។បើតាមមន្រ្តីជំនាញបានអោយដឹងថាតំបន់ក្បាលឆាយនេះគឺជាតំបន់ដែរសំខាន់ហើយខេត្តព្រះសីហនុបើមិនអាចថែរក្សាតំបន់នេះបានទេ ខេត្តព្រះសីហនុ ទាំងមូលអាចប្រឈមនឹងការខ្វះទឹកប្រើប្រាស់ទៅថ្ងៃអនាគត។

គួររំលឹកដែរថានៅខណះពេលនេះដែរខេត្តព្រះសីហនុកំពុងមានការ​ភិវឌ្ឍជឿន​លឿនហើយការប្រើប្រសស់ទឹកដែលជាចំនុចត្រូវតែដោះស្រាយជាបន្ទាន់។ទន្ទឹមនេះ អភិបាលខេត្តព្រះសីហនុ បានទទូចជាថ្មីទៀតដល់អ្នកដែលជាប់ពាក់ព័ន្ធទាំងឡាយក្នុងអំពើទន្ទ្រានព្រៃយកដីនៅតំបន់ក្បាលឆាយត្រូវដកខ្លួនចេញជាបន្ទាន់ដើម្បីជៀសវាងការចាត់វិធានការតាមផ្លូវច្បាប់។ឯកឧត្តម យន្ត មីន បានបញ្ជាក់ថានឹងចាត់វិធានការក្តៅចំពោះបុគ្គលទាំងឡាយណាបន្តឃុបឃិតគ្នាលួចទន្រ្ទានកាប់ព្រៃនៅតំបន់ក្បាលឆាយដោយគ្មានការលើកលែង។

តាមការអោយដឹងពីមន្ទីរបរិស្ថានខេត្តព្រះសីហនុ ជនទាំង៨រូបនេះ រួមមាន៖
១.ប៉ុល សាមាន ភេទប្រុស អាយុ៦០ឆ្នាំ មុខរបរ កម្មករសំណង់។
២.សុខ វ៉ាន់នី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ កម្មករសំណង់។
៣.យឹម សាន់ ភេទ ប្រុស អាយុ១៩ឆ្នាំ មុខរបរ កម្មករសំណង់
៤.សែម ចាន់ថន ភេទ ប្រុស អាយុ៣១ឆ្នាំ មុខរបរ កម្មករសំណង់
៥.សួន សិលា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ កម្មករសំណង់
៦.ស៊ន ឌី ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ កម្មករសំណង់
អ្នកទាំង៦នាក់នេះ រស់នៅក្រុម១៧ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ស៊ីឈ្នួលកាប់ព្រៃអោយ ឈ្មោះ ព្រិន្ធ សឿន ជានាយទាហាន សក្ត័៤ បម្រើការនៅតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ។
មានន័យថា ឈ្មោះ ព្រិន្ធ សឿន ជាមេខ្លោងនៅពីក្រោយការកាប់ រានដីព្រៃ ឆ្ការដុតដើម្បីយកធ្វើជាកម្មសិទ្ធ។
៧.ហោ គឹមលាង ភេទ ប្រុស អាយុ២៣ឆ្នាំ រស់នៅក្រុម១៩ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ
៨.ហោ គឹមឡេង ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅក្រុម១៩ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ។
ចំណែក ០២នាក់ទៀត ជាមេខ្លោង ទី១ឈ្មោះ ឃឹម សុវណ្ណារ៉ា ភេទ ប្រុស រស់នៅក្រុម១៩ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ កំពុងរត់គេចខ្លួន ទី២ ឈ្មោះ ព្រិន សឿន ជានាយទាហាន សក្ត័៤ បម្រើការនៅតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ។
ជនទាំងនេះត្រូវចោទប្រកាន់តាមមាត្រា៥៦និង៦២ នៃច្បាប់ស្តីពីតំបន់ការពារធម្មជាតិដែលប្រកាសអោយប្រើដោយព្រះរាជក្រមលេខ នស/រកម/០២០៨/០០៧ ចុះថ្ងៃទី១៥ខែកុម្ភៈឆ្នាំ២០០៨៕