ស្ទឹងត្រែងៈជំនួញឈើឆ្លងដែនដែលតែងតែធ្វើសកម្មភាពចេញពីដែនដីនៃស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែងទៅកាន់ខេត្តក្រចេះ ខេត្តត្បូងឃ្មុំនិងខេត្តព្រៃវែងដោយប្រើប្រាស់រថយន្តសាំយ៉ុងកង់ឌុបជាច្រើនគ្រឿងត្រូវគេសង្គេតឃើញថាមន្ត្រីជំនាញរដ្ឋបាលព្រៃឈើតាមគោលដៅជាច្រើនកន្លែងពិសេសប្រធានមន្ទីកសិកម្មខេត្តស្ទឹងត្រែងដែលមានលោកលៀងសេងជាថ្នាក់លើរបស់ជំនាញរដ្ឋបាលព្រៃឈើខេត្តមិនបានចេញបញ្ជាទៅកាន់មន្រ្តីក្រោមឱវាទអោយបង្ក្រាបបទល្មើសព្រៃឈើជាក់ស្តែងនោះទេបើទោះជាមានការរាយការណ៏យ៉ាងណាក៏ដោយហើយគេសង្ស័យតែប្រធានមន្ទីកសិកម្មខេត្តនិងមន្រ្តីរដ្ឋបាលព្រៃឈើស្រុកថាឡាបរិវ៉ាត់មានការត្រូវរ៉ូវគ្នាជាប្រព័ន្ធជាមួយឈ្មួញទើបមិនបង្ក្រាបបទល្មើសដឹកជញ្ជូនឈើខុសច្បាប់ជាក់ស្តែងដែលកើតមានឡើងនៅក្នុងមូលដ្ឋានក្រោមអំណាចរបស់ខ្លួន។
បទល្មើសព្រៃឈើនោះត្រូវក្រុមឈ្មួញបានរៀបចំលើកឡើងទុកដាក់ក្នុងរថយន្តសាំយ៉ុងកង់ឌុបយ៉ាងពេញប្រៀបនិងដាក់លើដំបូលថែមទៀតជាច្រើនគ្រឿងកាលពីយប់ថ្ងៃទី៩កក្កដា២០១៨ស្ថិតមុខវត្តវាលដេញនិងនៅផ្ទះអ្នកភូមក្បែរប៉ុស្តិ៏នគរបាលអន្លង់ជ្រៃក្នុងភូមិវាលដេញឃុំអន្លង់ជ្រៃស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង។
ប្រភពពីចំនុចខាងលើបានអោយដឹងថាឈ្មួញដែលបានទិញឈើខុសច្បាប់ហើយដឹកជញ្ជូនទៅកាន់ខេត្តផ្សេងៗត្រូវបានគេស្គាល់ឈ្មោះ ពៅ និងឈ្មោះ ហាក់ គឺជាមេឈ្មួញជើងខ្លាំងនៅលើទឹកដីនៃខេត្តស្ទឹងត្រែង គ្មានមន្រ្តីជំនាញណាហ៊ានបង្ក្រាបសូម្បីតែប្រធានមន្ទីកសិកម្មខេត្តមិនអាចបង្ក្រាបបើទោះបីប្រធានមន្ទីបានទទួលការរាយការណ៏ច្បាស់លាស់ពីប្រភពខាងលើយ៉ាងក៏ដោយ ។
សេចក្តីរាយការណ៏អោយដឹងថាបទល្មើសជាក់ស្តែងនៅយប់ថ្ងៃទី៩កក្កដាមិនត្រូវបានត្រូវបានបង្ក្រាបនោះទេបន្ទាប់ប្រធានមន្ទីកសិកម្មខេត្តស្ទឹងត្រែងបានទទួលពត័មានច្បាស់ការណ៏ខាងលើរួចហើយថាមានបទល្មើសព្រៃឈើខុសច្បាប់កំពុងតែលើកឡើងលើរថយន្តសាំយ៉ុងកង់ឌុបជាច្រើនគ្រឿងនៅចំណុចមុខវត្តវាលដេញក្នុងស្រុកថាឡាបរិវ៉ាត់ ហើយអ្វីដែលគួរអោយចាប់អារម្មណ៏នោះ ក្រោយពីលោកប្រធានមន្ទីកសិកម្មខេត្តស្ទឹងត្រែងទទួលបានពត៍មានបានហើយនោះ ស្រាប់តែក្រុមឈ្មួញបានចាប់ផ្តើមធ្វើសកម្មភាពទំលាក់ឈើពីលើរថយន្តកង់ឌុបទាំងនោះចុះវិញខណៈដែលពួកគេបានរៀបចំឈើពេញប្រៀបរួចហើយបម្រុងនិងដឹកជញ្ជូនយកចេញទៅក្រៅខេត្ត។
ជុំវិញបញ្ហារថយន្តសាំយ៉ុងកង់ឌុបផ្ទុកឈើពេញប្រៀបនៅចំនុចមុខវត្តវាលដេញឃុំអន្លង់ជ្រៃស្រុកថាបរិវ៉ាត់ខេត្តស្ទឹងត្រែងលោក លៀងសេង ប្រធានមន្ទីកសិកម្មខេត្តស្ទឹងត្រែងបានឆ្លើយតបតាមទូរស័ព្ទកាលពីយប់ថ្ងៃទី៩កក្កដានេះថាកម្លាំងរបស់លោកមិនបាច់ទៅទេ ដោយរងចាំអោយរថយន្តសាំយ៉ុងដឹកឈើនោះចេញមកសិនទៅ។ ទាក់ទិននិងករណីនេះត្រូវគេសង្ស័យថាលោកប្រធានមន្ទីកសិកម្មខេត្តស្ទឹងត្រែងអាចនិងត្រូវដងត្រូវផ្លែជាមួយក្រុមឈ្មួញ ទើបលោកប្រធានមន្ទីកសិកម្មទទួលពត៍មានបានភា្លមៗស្រាប់តែក្រុមឈ្មួញជាម្ចាស់រថយន្តទាំងនោះហាក់ដូចជាមុនទើបនាំគ្នាទម្លាក់ឈើចេញពីលើរថយន្តអស់។
សូមបញ្ជាក់ផងដែរថានៅក្នុងទឹកដីស្រុកថាឡាបរិវ៉ា់ត់គេក៏ឃើញមានមន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើជាច្រើននាក់ដែលនៅក្រោមឱវាទរបស់លោកនាយខណ្ឌរដ្ឋបាលព្រៃឈើនិងប្រធានមន្ទីកសិកម្មខេត្តមិនដែលឃើញមុខចេញទៅបង្ក្រាបបទល្មើសព្រៃឈើដែលក្រុមឈ្មួញធ្វើសកម្មភាពដឹកជញ្ជូនតាមដងផ្លូវជាតិលេខ៩ក្នុងដែនដីរបស់ខ្លួនមិនខុសអីពីអនុសាសន៏របស់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងនាពេលកន្លងមកនោះទេ។