​ក្រុមអភិរក្ស ត្រកូលអ្នកចម្បាំង បបួល​លេង​បាល់​មិន​ព្រម​លេង​ព្រួត​គ្នា​កាប់ វាយ​រងរបួស​ក្បែ​ស្លាប់​

0

​មាន​ក្មេងស្ទាវ​មួយក្រុម ប្រដាប់​ដោយ​ដាវ​សា​ម៉ូ​រៃ និង​ដំបង​ព្រួត​វាយ និង​កាប់​បុរស​ម្នាក់ រងរបួស ជា ទម្ងន់ ដឹង​យកទៅ​សង្គ្រោះ នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្តតាកែវ ។ ហេ​ត​ការណ៍​នេះ បានកើត​ទ្បើង​នៅ​ភូមិ​អង្គរង ឃុំ​មហាឫស្សី ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។​ ​ស្ត្រី​ឈ្មោះ ខាត់ បុ​ន ត្រូវជា​បង​

បង្កើត របស់​ជនរងគ្រោះ បាន​និយាយថា ប្អូនប្រុស​របស់គាត់​ឈ្មោះ ខាត់ ប្រុស អាយុ​២៩​ឆ្នាំ ត្រូវ​ក្រុមក្មេងស្ទាវ​ព្រួត​កាប់ និង​វាយ​រហូត​រងរបួស​ជា​ទម្ងន់ ដោយសារ​ក្រុមក្មេងស្ទាវ​នោះ មក​បបួល​ប្អូន​គាត់ ជា​ជនរងគ្រោះ ទៅលេង​បាល់ តែ​ប្អូនប្រុស​គាត់​មិន​លេង ក៍កើត​មានទំនាស់​ពាក្យសម្តី រហូត​មានការ​វាយ​កាប់​ទៅ ។​ ​

ស្ត្រី​នោះបាន​បន្តទៀតថា ពេល​ក្រុមក្មេងស្ទាវ វាយ​កាប់​ប្អូន​គាត់​អស់ចិត្ត​ហើយ ក្រុម​នោះ​ក៍​នាំគ្នា​រត់គេចខ្លួន​បាត់អស់​ទៅ ចំណែក​គាត់​ក៍​ប្រញាប់ប្រញាល់ ដឹង​យក​ប្អូន​របស់គាត់ ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​បង្អែក ខេត្តតាកែវ ព្រោះ​ជនរងគ្រោះ​មាន​របួស​ធ្ងន់ធ្ងរ​ខ្លាំងពេក ៕ ​2 3 2